ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស

(VOVWORLD) - មកដល់ឃុំ Ta Van Chu (ខេត្ត Lao Cai) ប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរមានឱកាស គយគន់សម្រស់ដ៏ស្រស់បំព្រងនៃសួនផ្កាព្រូន នៅក្នុងផ្ទះរបស់បងប្អូនជនជាតិ Mong។

ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 1
មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Bac Ha ខេត្ត Lao Cai ឃុំ Ta Van Chu ក្នុងប៉ុន្មានថ្ងៃនេះ មានទេសភាពស្រស់ត្រកាល នៅពេលដែល ផ្កាព្រូនពណ៌សរីកស្គុះស្គាយគ្របដណ្ដប់តំបន់ទាំងមូល។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 2
ផ្កាព្រូននៅ Ta Van មានត្របកតូច កេសរញីពណ៌លឿង និងរីកក្នុងពេលតែមួយ។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 3
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 4
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 5
ផ្កាព្រូន Ta Van នៅ Bac Ha ច្រើនតែរីកយឺតជាងកន្លែងផ្សេងទៀត។ ជាធម្មតា ផ្កាចាប់ផ្តើមរីកនៅពាក់កណ្តាលខែកុម្ភៈ ហើយស្អាតបំផុតក្នុងរយៈពេលប្រហែល ២-៣ សប្តាហ៍ អាស្រ័យលើអាកាសធាតុ។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 6
ពូជផ្លែព្រូន Ta Van មានតម្លៃណាស់ ហើយអាចប្រមូលផលបាននៅក្នុងខែទី ៦ ដល់ខែទី ៧ តាមច័ន្ទគតិ។ ប្រជាជននៅទីនេះជ្រើសរើសផ្លែព្រូន Ta Van ជាផលិត ផលពិសេសប្រចាំតំបន់ ដោយសារក្រៅពីការប្រមូលផល ពួកគេក៏អាចអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងរដូវផ្ការីកផងដែរ។ ពណ៌សស្គុះ នៃផ្កាព្រូន លេចធ្លោនៅចំកណ្តាល ព្រៃឈើ តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 7
ពណ៌សស្គុះនៃផ្កាលេចធ្លោលើផ្ទៃមេឃពណ៌ខៀវស្រងាត់ លាយឡំជាមួយពណ៌ផ្កាឈូកនៃផ្កាម៉ាក់ខៃ និងពណ៌លឿងនៃផ្កាស្ពៃ ធ្វើឱ្យ Ta Van ដូចផ្ទាំងគំនូរចម្រុះពណ៌ នៅចំកណ្តាលព្រៃភ្នំធំល្វឹងល្វើយ។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 8
ដើមព្រូនត្រូវបានដាំពាសពេញជ្រលងភ្នំ តាមរបងជុំវិញផ្ទះ តាមផ្លូវនៅក្នុងភូមិ រហូតដល់ក្នុងព្រៃធំៗផងដែរ។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 9
ភ្ញៀវទេសចររីករាយនឹងផ្កាព្រូនសនៅ Ta Van Chu ក្នុងអាកាសធាតុនិទាឃ រដូវ។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 10
ក្មេងស្រីជនជាតិ Mong ទៅធ្វើការក្រោមពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 11
ពេលវេលាល្អបំផុតក្នុងថ្ងៃដើម្បីទៅទស្សនាសួនផ្កាព្រូនគឺនៅពេលព្រឹកចាប់ពីម៉ោង ៩ ឬដើមពេលរសៀល។
ខ្ពង់រាប Ta Van Chu ជាមួយនឹងសម្រស់ប្រកបដោយភាពសុខសាន្តក្នុងរដូវផ្លាព្រូនស - ảnh 12
ទេសភាពនិទាឃរដូវដ៏សុខសាន្តនៅ Ta Van Chu។
  VTCNews

ប្រតិកម្មទៅវិញ

ផ្សេងៗ