ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក

(VOVWORLD) - គេហទំព័រទេសចរណ៍របស់ CNN (សហរដ្ឋអាមេរិក) ទើបតែបានប្រកាសពីគោលដៅដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក ក្នុងនោះមានឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌធម្មជាតិពិភពលោករបស់វៀតណាមផងដែរ។

 

យោងតាម CNN ថា "មិនអាចមានការស្រុះចិត្តគំនិតគ្នាទាំង ១០០% អំពីគោលដៅដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកបានឡើយ ប៉ុន្តែបញ្ជីគោលដៅទាំង ២៥ នេះ គឺជាការចាប់ផ្ដើមដ៏ល្អ ដើម្បីរៀបចំផែនការសម្រាប់ដំណើរថ្មីៗ"។

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 1

គេហទំព័រទេសចរណ៍របស់ CNN ពិពណ៌នាអំពីឈូងសមុទ្រ Ha Long គឺជាគោលដៅធម្មជាតិល្បីឈ្មោះបំផុតនៅអាស៊ីអាគ្នេយ៍ ហើយជាគោលដៅដ៏ស្រស់ស្អាតបំផុតមួយនៅវៀតណាម។ រូបថត៖ Truong Giang/VOV

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 2

ឈូងសមុទ្រ Ha Long មានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ onevivu.vn

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 3

អត្ថបទពិពណ៌នាអំពី ឈូងសមុទ្រ Ha Long បង្កើតរូបភាពដ៏ល្អឥតខ្ចោះ មានភាពសុខដុមរមនារវាងធម្មជាតិ និងមនុស្ស។ រូបថត៖ reviewhalong.com

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 4

ភូមិនេសាទនៅឈូងសមុទ្រ Ha Long ។ រូបថត៖ CTV/Vietnam+

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 5

ឈូងសមុទ្រ Ha Long ពេលអស្តង្គត។ ផ្ទៃឈូងសមុទ្រត្រូវបានលាបពណ៌ក្រហមនៃកាំរស្មីព្រះអាទិត្យ។ រូបថត៖ NAG Pham Huy Trung

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 6

បទពិសោធន៍មួយនៅពេលមកទីនេះគឺការជិះទូកកម្សាន្ត និងទស្សនារូងភ្នំ។ រូបថត៖ Paradise Elegance Cruise

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 7

គេហទំព័រទេសចរណ៍របស់ CNN រាយឈ្មោះរូងភ្នំនៃឈូងសមុទ្រ Ha Long ដូចជា រូងភ្នំ Sung Sot រូបភ្នំ Dau Go Cave គុហា Thien Cung ដែលជារូងភ្នំដ៏ល្បីល្បាញ ហើយត្រូវបានភ្ញៀវទេសចរជាច្រើនមកទស្សនា។ (រូងភ្នំ Sung Sot នៅឈូងសមុទ្រ Ha Long ។
រូបថត៖lejourneyhalongcruise.com)

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 8

រូងភ្នំ Luon គឺជាគោលដៅដ៏វិសេសវិសាលបំផុត ដែលមិនគួររំលងពេលមកទស្សនាឈូងសមុទ្រ Ha Long។ រូបថត៖ Truong Giang/VOV

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 9

ភ្ញៀវទេសចរបរទេសចូលចិត្តជិះកាយ៉ាកចូលរូបភ្នំ Luon។ រូបថត៖ Truong Giang/VOV

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 10

ក្រៅពីប្រព័ន្ធរូងភ្នំដ៏ធំសម្បើម ភ្ញៀវទេសចរមកទស្សនាឈូងសមុទ្រក៏ត្រូវបានទាក់ទាញដោយកោះថ្មរាប់ពាន់ដែលមានរាង និងទំហំផ្សេងៗ។ (ប្រភព៖ VNExpress)

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 11

គេហទំព័រទេសចរណ៍របស់ CNN ក៏បានលើកឡើងអំពីសារមន្ទីរ Quang Ninh គឺជាគោលដៅដែលភ្ញៀវទេសចរមិនអាចមើលរំលងបាន។ រូបថត៖ សារមន្ទីរ Quang Ninh

ឈូងសមុទ្រ Ha Long ស្ថិតក្នុងចំណោមគោលដៅស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក - ảnh 12

សារមន្ទីរនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអេស្ប៉ាញដ៏ល្បីឈ្មោះ គឺលោក Salvador Perez Arroyo ។ គោលដៅនេះមានភាពទាក់ទាញជាពិសេសសម្រាប់ភ្ញៀវទេសចរមក check-in ដោយមានការរចនាប្លែកៗ និងគួរឱ្យចាប់អារម្មណ៍របស់វា ដែលបង្ហាញពីការចុះសម្រុងគ្នា រវាងភាពស្រស់ស្អាតបែបប្រពៃណី និងទំនើប នាំមកនូវចំណាប់អារម្មណ៍ថ្នីសម្រាប់ប្រព័ន្ធសារមន្ទីរវៀតណាម។ ប្រភព៖ Truyenhinhvov.vn

ប្រតិកម្មទៅវិញ

ផ្សេងៗ