តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម

(VOVWORLD) - តន្ត្រីករ Pho Duc Phuong អ្នកដែលបានលះបង់អស់មួយជីវិតសម្រាប់ តូរ្យតន្ត្រីវៀតណាម បានចែកឋានទៅនៅថ្ងៃទី១៩ កញ្ញា កន្លងទៅនៅទីក្រុង ហាណូយ ក្នុងជន្មាយុ៧៦ឆ្នាំ។
តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 1

តន្ត្រីករ Pho Duc Phuong កើតនាឆ្នាំ១៩៤៤។ ពេលអាយុ១៨ឆ្នាំ លោកប្រឡងជាប់ជំនាញរូបវិទ្យា សាកលវិទ្យាល័យគរុកោសល្យ។ ប៉ុន្តែ នាឆ្នាំ១៩៦៥ លោកសុំឈប់ពីការសិក្សាដោយសារគ្រួសារមានស្ថានភាពរស់នៅលំបាក ហើយទៅធ្វើការនៅកសិដ្ឋាន Cuu Long ខេត្ត Hoa Binh។ (រូបថត៖ VOV)

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 2

នាឆ្នាំ១៩៦៦ លោក Pho Duc Phuong ប្រឡងជាប់សាលាតូរ្យតន្ត្រីវៀតណាម (នាសព្វថ្ងៃគឺវិទ្យាស្ថានតូរ្យតន្ត្រីជាតិវៀតណាម)។ សេចក្ដីស្នេហាស្រុកកំណើតនិងប្រទេសជាតិធំធេងឥតកោះត្រើយបានក្លាយទៅជាប្រភពគំនិតសម្រាប់ស្នាដៃនានារបស់តន្ត្រីកររូបនេះ។ នាឆ្នាំ២០០១ លោកទទួលបានពានរង្វាន់ថ្នាក់រដ្ឋអំពីអក្សរសាស្ត្រសិល្បៈ។ (រូបថត៖ Tuoi Tre)

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 3

តន្ត្រីករ Pho Duc Phuong នៅលើឆាកសម្ដែងនៃ Liveshow “លើកំពូលភ្នំ Phu Van” នាឆ្នាំ២០១៦។ (រូបថត៖ Zing.vn)

 វីដេអូ៖ Liveshow "លើកំពូលភ្នំ Phu Van" របស់តន្ត្រីករ Pho Duc Phuong នៅឆ្នាំ២០១៦។

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 4

តន្ត្រីករ Pho Duc Phuong ថតរូបអនុស្សាវរីយ៍ជាមួយទស្សនិកជននៅ Liveshow “លើកំពូលភ្នំ Phu Van”។ (រូបថត៖ Tuoi Tre)។

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 5

តន្ត្រីករ Pho Duc Phuong អោបអ្នកចម្រៀង Tung Duong បន្ទាប់ពីឈុតសម្ដែងបទចម្រៀង “បឹងនៅលើភ្នំ” នៅកម្មវិធីប្រគុំតន្ត្រី “អ្វីៗដែលស្ថិតស្ថិរជារៀងរហូត” នាឆ្នាំ២០១៦។ (រូបថត៖ Zing.vn)។

ស្នាដៃនានារបស់តន្ត្រីករ Pho Duc Phuong បានរួមចំណែកបង្កើតឡើងកេរ្តិ៍ឈ្មោះរបស់សិល្បៈករនិងតារាចម្រៀងដ៏ល្បីល្បាញនៅវៀតណាមដូចជា៖ Thanh Lam, My Linh, Trong Tan, Tung Duong ជាដើម។

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 6

ក្រុមតន្ត្រីករទន្លេក្រហមទាំង៤ (ពីខាងឆ្វេងទៅខាងស្ដាំ)៖ តន្ត្រីករ Duong Thu តន្ត្រីករ Tran Tien តន្ត្រីករ Nguyen Cuong និងតន្ត្រីករ Pho Duc Phuong។ ក្រុមតន្ត្រីករទន្លេក្រហមទាំង៤ជាឥស្សរជនដែលមានឈ្មោះបោះសម្លេង៤រូបនៃតូរ្យតន្ត្រីសម័យទំនើបវៀតណាម។

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 7

ក្នុងអាជីពរបស់ខ្លួន ក្នុងចន្លោះពីឆ្នាំ២០០២-២០០៩ តន្ត្រីករ Pho Duc Phuong បានកាន់តំណែងជានាយកមជ្ឈមណ្ឌលការពារសិទ្ធិអ្នកនិពន្ធតន្ត្រីវៀតណាម និងជាអនុប្រធានសមាគមន៍តន្ត្រី វៀតណាម។ (រូបថត៖ Van Hien)។

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 8

នាខែកក្កដាកន្លងទៅ ក្រុមគ្រួសារ មិត្តភក្តិនិងអ្នកគាំទ្របានរួមគ្នារៀបចំ liveshow ដោយឡែកជូនតន្ត្រីករ Pho Duc Phuong។ (រូបថត៖ Zing.vn)

Liveshow បានឆ្លុះបញ្ចាំងឡើងវិញនូវកំណាត់ផ្លូវតន្ត្រីអស់រយៈពេលជាង៥០ឆ្នាំកន្លងមករបស់លោក ក៏ដូចជាជួយបន្ថែមកម្លាំងស្មារតីជូនលោកដើម្បីជំនះពុះពារលើជម្ងឺ។

វីដេអូ៖ តារាចម្រៀង My Linh សម្ដែងបទចម្រៀង "លើកំពូលភ្នំ Phu Van" របស់តន្ត្រីករ Pho Duc Phuong ក្នុង Liveshow ខែកក្កដាឆ្នាំ២០២០។

តន្ត្រីករ Pho Duc Phuong - ឥស្សរជនដ៏ធំមួយនៃតូរ្យតន្ត្រីសម័យទំនម វៀតណាម - ảnh 9

តន្ត្រីករ Pho Duc Phuong និងភរិយា Lan Anh។

វីដេអូ៖ បទចម្រៀងដ៏ល្បីល្បាញមួយចំនួនរបស់តន្ត្រីករ Pho Duc Phuong។

ប្រតិកម្មទៅវិញ

ផ្សេងៗ