(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុង ហាឡុង ខេត្ត Quang Ninh បានប្រព្រឹត្តទៅការប្រឡង សំនៀងអាស៊ាន + ៣ ឆ្នាំ ២០១៩ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយវិទ្យុសម្លេងវៀតណាមសហការជាមួយ ខេត្ត Quang Ninh រៀបចំឡើង។ ចូលរួមក្នុងកម្មវិធីនេះមានវត្តមានថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម ថ្នាក់ដឹកនាំខេត្ត Quang Ninh តំណាងរបស់បណ្តាប្រទេសអាស៊ាននិងប្រជាជនជាច្រើននៃទីក្រុងហកឡុងទៀតផង។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហាក់ដូចជាពិធីជប់លៀងតន្ត្រីចម្រុះពណ៌ ដែលមានការសម្តែងយ៉ាងប៉ិនប្រសពរបស់បេក្ខជនចំនួន ២២ រូប មកពីប្រទេសអាស៊ានទាំង ១០។ បទចម្រៀងភាគច្រើនដែលត្រូវបានចាក់ផ្សាយសុទ្ធតែជាបទចម្រៀង ដែលទទួលបានប្រជាប្រិយភាពពីសំណាកទស្សនិកជនអាស៊ាន។
ក្រោយរយៈពេល ៣ ម៉ោងធ្វើកានោះ គណៈវិនិច្ឆ័យនៃក្រុមតន្រ្តីករនិងតារាចម្រៀងល្បីល្បាញនៃប្រទេសវៀតណាម ថៃ ហ្វីលីពីននិងឥណ្ឌូណេស៊ី បានជ្រើសរើសបេក្ខជនល្អបំផុតចំនួន ១០ នាក់ចូលក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រឡង “សំនៀងអាស៊ាន + ៣”។ ខាងក្រោមនេះគឺបេក្ខជនទាំង ១០ ដែលជាប់ចូលវគ្គផ្តាច់ព្រ័ត្រនៃការប្រឡងសំនៀងអាស៊ាន+៣៖
១. អ៊ី ម៉ារីនិត តំណាងមកពីកម្ពុជា
២. Aicelle Santos តំណាងមកពីហ្វីលីពីន
៣. Soukthavy Southamavong តំណាងមកពីឡាវ
៤. Sateanpong Klatang តំណាងមកពីប្រទេសថៃ
៥. Olivia Christina តំណាងមកពីឥណ្ឌូនេស៊ី
៦. Ng Zhen Long Desmond តំណាងមកពីសិង្ហបុរី
៧. Mohd Naqib Hafizuddin Bun Zulfikri តំណាងមកពី ប្រ៊ុយណេ
៨. Eint Chit តំណាងមកពី មីយ៉ាន់ម៉ា
៩. Rosario Ninih Chamini Bianis តំណាងមកពីម៉ាឡេស៊ី
១០.Tran Thi Hong Nhung តំណាងមកពីវៀតណាម
រាត្រីនៃវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅម៉ោង ២០:០០ នា ថ្ងៃទី ២៨ ខែកក្កដា នៅ សាលប្រជុំរៀបចំផែនការនិងពិព័រណ៍ទីក្រុងហុឡុង ហើយនឹងត្រូវបានផ្សាយបន្តផ្ទាល់តាមវិទ្យុនិងទូរទស្សន៍នៃវិទ្យុសម្លេងវៀតណាម ដូចជា Vietnam Journey, VTC1, VOV3 និងវិទ្យុ VOV24 /7 ។ នៅក្នុងរាត្រីវគ្គផ្តាច់ព្រ័ត្រ ក្រៅពីការប្រកួតប្រជែងនៃអ្នកចូលរួមប្រកួតរបស់បេក្ខជនទាំង ១០ មក អ្នកទស្សនាក៏រីករាយនឹងការសម្តែងរបស់តារាចម្រៀងដែលអញ្ជើញមកពីប្រទេសចិន ជប៉ុននិងកូរ៉េផងដែរ៕