ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល”

(VOVWORLD) - ក្នុងអំឡុងពេលជាង២០ឆ្នាំកន្លងមក ទិវាគ្រួសារវៀតណាម (២៨ មិថុនា ២០០១ - ២៨ មិថុនា ២០២១) បានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ធំមួយជាបណ្ដើរៗ សំដៅ លើកតម្កើងរាល់តម្លៃវប្បធម៌ជាប្រពៃណីរបស់គ្រួសារវៀតណាម។ 

នេះជាថ្ងៃដើម្បីមនុស្សគ្រប់គ្នាក្នុងគ្រួសារបង្ហាញការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ឆ្ពោះទៅរក “ការកសាងគ្រួសារសម្បូរសប្បាយ សមភាព ជឿនលឿននិងសុភមង្គល”។

ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 1
គ្រួសារសុខដុមរមនានឹងនាំមកនូវក្ដីសប្បាយរីករាយជូនសមាជិកទាំងអស់។
(រូបថត៖ baovanhoa.vn)។
ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 2
ពិធីចម្រើនជន្មាយុ - លក្ខណៈវប្បធម៌ស្រស់ស្អាតក្នុងគ្រួសារជនជាតិវៀតណាម។
(រូបថត៖ mongcai.gov.vn)។
ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 3
ក្រុមគ្រួសារជួបជុំគ្នាយ៉ាងកក់ក្ដៅ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នេះជាតម្លៃ ប្រពៃណីតាំងពីយូរលង់មករបស់គ្រួសារវៀតណាម។ (រូបថត៖ zing.vn)។
ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 4
គ្រួសារសុភមង្គល ចូលរួមចំណែកបង្កើតឡើងភាពជោគជ័យក្នុងជីវភាព។ (រូបថត៖ giadinhonline.vn)។
ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 5
គ្រួសារសិល្បៈករ Ly Hai។ (រូបថត៖ giadinhonline.vn)

ប្រធានបទនៃទិវាគ្រួសារវៀតណាមឆ្នាំនេះ គឺ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល”។ ឆ្នាំនេះប្រាកដជាឆ្នាំពិសេសបំផុត ដោយសារគ្រួសារនីមួយៗ នឹងអំណរសាទរទិវាបុណ្យនេះ តាមរបៀបផ្សេងៗគ្នា ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ ១៩។

នាពេលថ្មីៗនេះ វីដេអូឃ្លីបមួយថតរូបភាពកុមារីម្នាក់ដែលកំពុងញ៉ាំបាយជាមួយ គ្រួសារ ស្រាប់តែឃើញម្ដាយលើកញ្ចក់ទូរទស្សន៍ ហើយភ្លាមៗរត់សំដៅទៅកាន់អេក្រង់យំខ្លាំង សុំឲ្យម្ដាយបី។ ម្ដាយកុមារីនោះ គឺអ្នកស្រី Phung Thi Hanh គិលានុដ្ឋាយិកានៅមន្ទីរពេទ្យយោធា ១០៣។ អ្នកស្រី Hanh ជាបុគ្គលិកពេទ្យមួយ ក្នុងចំណោមវេជ្ជបណ្ឌិតគ្រូពេទ្យនៃមន្ទីរពេទ្យយោធា ១០៣ ចំនួនជាង១៦០នាក់ ដែលទើបបានចាត់បញ្ជូនទៅកាន់ខេត្ត Bac Giang ដើម្បីជួយគាំទ្រការងារបង្ការប្រឆាំងកូវីដ ១៩។

ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 6
កូនស្រីយំសុំឲ្យម្ដាយបីនៅពេលឃើញម្ដាយលើកញ្ចក់ទូរទស្សន៍ និងគ្រួសារតូចដ៏ សុភមង្គលរបស់
អ្នកស្រី Hanh។

ជម្ងឺរាតត្បាតកូវីដ ១៩ បណ្ដាលឲ្យគ្រួសារជាច្រើនត្រូវឃ្លាតឆ្ងាយពីគ្នា ប៉ុន្តែក៏ធ្វើឲ្យគ្រួសារជាច្រើនទៀតមាន “ឱកាស” ជិតស្និទ្ធជាមួយគ្នាថែមទៀតផងដែរ។

ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 7
គ្រួសារអ្នកស្រី Tran Thi Yen (ខេត្ត Bac Giang) មានសមាជិក ៧ នាក់ ត្រូវចូល មណ្ឌលធ្វើចត្តាឡីស័ក។

ក្នុងប៉ុន្មានឆ្នាំកន្លងមក បក្សនិងរដ្ឋបានយកចិត្តទុកដាក់ខ្ពស់ដល់ការងារគ្រួសារ។ មជ្ឈឹមសម្ព័ន្ធសមាគមន៍នារីវៀតណាមទើបបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “ទិវាបុណ្យគ្រួសារនៃសេចក្ដីស្រឡាញ់” ក្នុងឱកាសរំលឹកខួបលើកទី២០ទិវាគ្រួសារវៀតណាមនិងខែធ្វើសកម្មភាពបង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារឆ្នាំ២០២១។

ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 8
ជំនាញការចែករំលែកនៅ “ទិវាបុណ្យគ្រួសារនៃសេចក្ដីស្រឡាញ់”។ (រូបថត៖ hanoimoi.com.vn)
ទិវាគ្រួសារវៀតណាមឆ្នាំ២០២១៖ “គ្រួសារសុខសាន្ត - សង្គមសុភមង្គល” - ảnh 9

ទិវាគ្រួសារវៀតណាមឆ្នាំនេះ ប្រព្រឹត្តទៅក្នុងពេលវេលាដ៏ពិសេស ដោយសារជម្ងឺកូវីដ ១៩ កំពុងប៉ះពាល់ដល់ការប្រកបរបររកស៊ីនិងជីវភាពរបស់ប្រជាជនយ៉ាងច្រើន ប៉ុន្តែនេះក៏ជាពេលវេលាដើម្បីគ្រួសារ វៀតណាមទាំងឡាយរីកសុះសាយចំណងសាមគ្គី សេចក្ដីស្រឡាញ់ ការយោគយល់ ចែករំលែក និងស្មារតីគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំនះលើការគ្រប់ការលំបាកឧបសគ្គផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ