ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់

(VOVWORLD) - ជនចាស់ជរាមានតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាល់តម្លៃជាប្រពៃណី ព្រមទាំងជាជំនាន់ដែលមានគុណូបការៈដ៏ធំធេងក្នុងបុព្វហេតុរំដោះប្រជាជាតិក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍប្រទេសជាតិផងដែរ។

ឆ្នាំនេះខួបគម្រប់ ៨០ ឆ្នាំនៃទិវាជនចាស់ជរាវៀតណាម (៦ មិថុនា ១៩៤១  - ៦ មិថុនា ២០២១)។ ក្នុងគ្រួសារ វង្សត្រកូល និងភូមិឃុំទាំងអស់ ជនចាស់ជរាតែងតែត្រូវបានគោរពស្រឡាញ់និងផ្ទៀងស្ដាប់។ ពួកគេមាន តួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាល់តម្លៃជាប្រពៃណី ព្រមទាំងជាជំនាន់ដែល មានគុណូបការៈដ៏ធំធេងក្នុងបុព្វហេតុរំដោះប្រជាជាតិក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍប្រទេសជាតិផងដែរ។ ក្នុងឱកាសអបអរសាទរខួប លើកទី៧០ទិវាជនចាស់ជរាវៀតណាម យើងខ្ញុំសូមឧទ្ទេសនាមជាមួយ ប្រិយមិត្តនូវរូបភាពដ៏ស្រស់ស្អាតអំពីជនចាស់ជរា។
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 1
ស្នាមញញឹមនៃក្ដីសុភមង្គលរបស់មនុស្សវ័យចំណាស់។ (រូបថត៖ caotuoi.vn)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 2
ភាពស្រស់ស្អាតរបស់សិល្បៈការិនី Tra Giang នៅអាយុ ៨០ ឆ្នាំ។ (រូបថត៖ VOV5)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 3
ក្រោយពីចូលនិវត្តន៍ លោកតាលោកយាយតែងតែចំណាយពេលច្រើន ជាមួយកូនចៅ។ (រូបថត៖ Vietnam+)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 4
ចែករំលែកអនុស្សាវរីយ៍ជាមួយក្មួយៗ។ (រូបថត៖ dreamsky.edu.vn)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 5
ក្លឹបហាត់ប្រាណរក្សាសុខភាពនៅភូមិលេខ៣ ទីរួមស្រុក Vinh Vien ស្រុក Long My ខេត្ត Hau Giang។ (រូបថត៖ baohaugiang.com.vn)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 6
ការហាត់ប្រាណរក្សាសុខភាពជាសកម្មភាពដ៏សមស្របបំផុតចំពោះ ជនចាស់ជរា។ (រូបថត៖ TTXVN)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 7
ចាកចេញពីជួរកងទ័ពវិលត្រឡប់ទៅជីវភាពធម្មតាវិញ អតីតយុទ្ធជន លោក Tran Van Bao នៅឃុំ Phu Huu ស្រុក Chau Thanh ខេត្ត Dong Thap តែងតែពង្រីកលក្ខណៈសម្បត្តិរបស់កងទ័ពលោកអ៊ុំហូ ដោយ ឧស្សាហ៍ព្យាយាមបង្កបង្កើនផល។ នៅអាយុ ៨០ ឆ្នាំ លោក Bao នៅតែ ជក់ចិត្តនឹងការងារស្រែចម្ការ។ (រូបថត៖ baodongthap.vn)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 8
លោក Pham Van Tu កម្មាភិបាលចូលនិវត្តន៍នៅឃុំ Tan Binh Thanh ស្រុក Cho Gao ខេត្ត Tien Giang ជាគំរូមួយដែលពូកែប្រកបរបររកស៊ីនិង ធ្វើការអស់ពីចិត្តដើម្បីសហគមន៍។ ក្នុងអំឡុងពេល៣ឆ្នាំជាប់ៗគ្នា លោកត្រូវ បានលើកតម្កើងជាកសិករធ្វើផលិតកម្ម អាជីវកម្មឆ្នើមនៃមូលដ្ឋាន។ (រូបថត៖ TTXVN)។

ទោះបីជាពលរដ្ឋបារាំងក៏ដោយ ប៉ុន្តែអ្នកថតរូប Rehahn Croquevielle បានជ្រើសរើសវៀត ណាមជាទីតាំងលំនៅដ្ឋាន និងជាស្រុកកំណើតទី២របស់ខ្លួន។ មុខសញ្ញាមួយដែលអ្នកថតរូប Rehahn ផ្ដល់មនោសញ្ចេតនាច្រើនបំផុតនោះ គឺជនចាស់ជរា។

ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 9
ស្នាមញញឹម “គ្មានធ្មេញ” នៅអាយុ ១០៣ ឆ្នាំ។ (រូបថត៖ Rehahn Croquevielle)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 10
មិត្តភក្តិមួយគូជាជនជាតិ Ma។ (រូបថត៖ Rehahn Croquevielle)
ទិវាជនចាស់ជរាវៀតណាម៖ ភាពស្រស់ស្អាតនៃវ័យចំណាស់ - ảnh 11
សេចក្ដីស្នេហ៍ដ៏អមតៈ។ (រូបថត៖ Rehahn Croquevielle)

ប្រតិកម្មទៅវិញ

ផ្សេងៗ