បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣

(VOVWORLD) - ស្នាដៃសិល្បៈដ៏វិសេសវិសាលអំពីសត្វតំណាងឆ្នាំថ្មី ២០២៣ ពីផ្លែដូងការសរសេរអក្សរផ្ចង់លើស្លឹកពោធិ៍ ជាដើម បង្កប់នូវតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ ហើយមានអត្ថន័យដ៏វិសេសវិសាលក្នុងឱកាសអំណរនិទាឃរដូវ។

 
បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 1

តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់លោក Nguyen Ngoc Tram ( ឃុំ Tinh Hoa ទីក្រុង Quang Ngai ខេត្ត Quang Ngai) ផ្លែដូងបានប្រែក្លាយទៅជារូបសត្វឆ្មាដ៏គួរឱ្យស្រឡាញ់។ រូបថត៖ Kinhtedothi.vn

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 2

ផ្លែដូងស្រស់ត្រូវបានបាញ់ថ្នាំពីរស្រទាប់ ទាំងបង្កើតភាពរលោង និងការពារការរបក។ រូបថត៖ Kinhtedothi.vn

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 3

បន្ទាប់ពីនោះ ត្រូវបានតុបតែងលំអ គូរភ្នែកដើម្បីបង្កើនភាពរស់រវើក។ រូបថត៖ Kinhtedothi.vn

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 4

ក្រៅពីសត្វតំណាងឆ្នាំពីផ្លែដូងនោះ លោក Tram ក៏មានគំនិតផ្ដូចផ្ដើមធ្វើរូបសត្វឆ្នាំតាមរយៈ អក្សរផ្ចង់លើស្លឹកពោធិ៍ ដើម្បីបង្កើតជាអំណោយតេតដ៏វិសេសវិសាលនិងមានអត្ថន័យ។ រូបថត៖ Kinhtedothi.vn

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 5

ស្លឹកពោធិ៍ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា៖ ត្រាំ ត្រដុស លាបពណ៌ជាស្រទាប់ជាច្រើនមុននឹងសរសេរ និងគូពីលើ។ រូបថត៖ Kinhtedothi.vn

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 6

លោក Tran Van Lanh ម្ចាស់ចំការមួយនៅសង្កាត់ Chanh Lo ទីក្រុង Quang Ngai ក៏បានបង្កើតផលិតផលដូង bonsai រូបសត្វឆ្មាដ៏វិសេសវិសាលគួរឱ្យចាប់អារម្មណ៍។ រូបថត៖ baovanhoa.vn

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 7

ពីផ្លែដូងស្ងួត លោក Lanh បានគូរភ្នែកយ៉ាងប៉ិនប្រសប់ ប្រើកាវដើម្បីភ្ជាប់ផ្នែកនានា ហើយលាបពណ៌ដើម្បីបង្កើតរូបសត្វឆ្មាំឆ្នាំថ្មី ២០២៣។ រូបថត៖ Kinhtedothi.vn

ចំការ Hien Long (ស្រុក Chau Thanh ខេត្ត Ben Tre) ក៏បានកែច្នៃ bonsai ពីដូង ដើម្បីបង្កើតរូបសត្វឆ្មា ដែលជានិមិត្តសញ្ញានៃបុណ្យចូលឆ្នាំថ្មី ២០២៣ ចាប់ពីខែមិថុនា ឆ្នាំ ២០២២។

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 8

បង្កើតរូប bonsai។ រូបថត៖ NVCC

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 9

ត្រឡោកដូងត្រូវបានកែច្នៃជារូបសត្វឆ្មាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣។ រូបភាព៖ NVCC

បង្កើតរូបសត្វតំណាងឆ្នាំថ្មី ២០២៣ - ảnh 10

ផលិតផលរូបសត្វឆ្មា។ រូបថត៖ NVCC

ប្រតិកម្មទៅវិញ

ផ្សេងៗ