ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ
Media VOV5 -  
(VOVWORLD) - ផ្កាត្របែកព្រៃកំពុងរីកស្គុះស្គាយនៅទីក្រុងហាណូយ។ គ្រប់ផ្លូវទាំងអស់នៃទីក្រុងហាណូយ ហាក់បីដូចជាកំពុងពាក់អាវថ្មីជាមួយនឹងពណ៌ស្វាយ។
![ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_05_19/bl04gsps_rpah.jpg) |
ដោយត្រូវបានគេស្គាល់ថាជាផ្កាធម្មតានៃតំបន់ត្រូពិចអាស៊ីខាងត្បូង ដំបូងឡើយដើមត្របែកព្រៃត្រូវបានដាំសម្រាប់បង្កើតទេសភាពទីក្រុង បង្កើតម្លប់ ហើយបានក្លាយជាចំណុចលេចធ្លោរបស់ទីក្រុងហាណូយរៀងរាល់រដូវក្តៅ។
|
![ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ - ảnh 2](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_05_19/bl05gpke_rbta.jpg) |
ផ្កាត្របែកព្រៃមានពណ៌ស្វាយ ឬពណ៌ស្វាយស្រាល រីកជាចង្កោមពី ២០ ទៅ ៤០ សង់ទីម៉ែត្រ។ ផ្កានីមួយៗមានប្រវែងប្រហែល ២ ទៅ ៣.៥ សង់ទីម៉ែត្រ។
|
![ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ - ảnh 5](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_05_19/messengercreation82aee0b7dd7e4f78aebdf3dc2300b425gusy_ajkb.jpeg) |
ផ្កាត្របែកព្រៃរីកស្គុះស្គាយនៅទីធ្លានៃបណ្ឌិតសភានយោបាយជាតិហូជីមិញ។
|
![ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ - ảnh 6](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_05_19/bl06lruo_nayq.jpg) |
ឆ្នាំនេះ ដោយសារអាកាសធាតុអំណោយផល ចាប់តាំងពីដើមខែឧសភាមក ផ្កាត្របែកព្រៃបានរីកស្គុះស្គាយនៅតាមដងផ្លូវ ទាក់ទាញមនុស្សជាច្រើន និងភ្ញៀវទេសចរឱ្យមកថតរូប។
|
![ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ - ảnh 8](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_05_19/bl11algt_zkku.jpg) |
យុវជនឆ្លៀតឱកាសថតរូបក្រោមដើមឈើពណ៌ស្វាយ។
|
![ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ - ảnh 9](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_05_19/bl09gahw_irtn.jpg) |
ផ្កាពណ៌ស្វាយធ្លាក់ពេញចិញ្ចើមផ្លូវ...
|
![ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ - ảnh 11](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_05_19/bl15elku_medp.jpg) |
ពណ៌ស្វាយនៃផ្កាត្របែកព្រៃហាក់បីដូចជាធ្វើឱ្យផ្លូវកាន់តែតែមនោរម្យ កាត់បន្ថយសំឡេងរំខាននៅក្នុងទីក្រុង៕
|
Media VOV5