ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ

(VOVWORLD) - ផ្ទាំងគំនូរ ដែលមានទំហំធំអំពីប្រជុំកោះ Truong Sa ត្រូវបានព្យួរនៅលើជញ្ជាំងច្រករបៀង និងជណ្តើរនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើនដែលមកទីនេះ។
 
 
 
ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 1

មន្ទីរពេទ្យសាកលវិទ្យាល័យហាណូយគឺជាមន្ទីរពេទ្យលំដាប់ទី ១ ហើយជាកន្លែងពិនិត្យព្យាបាលជំងឺដ៏មានកិត្យានុភាពមួយដែលមានទីតាំងនៅផ្ទះលេខ ១ វិថី Ton That Tung ខ័ណ្ឌ Dong Da ទីក្រុងហាណូយ។

ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 2

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ផ្ទាំងគំនូរអំពី Truong Sa របស់អ្នកនិពន្ធ Nguyen My Tra ដែលជាអ្នកកាសែតម្នាក់នៃវិទ្យុសម្លេងវៀតណាមត្រូវបានពង្រីកជាទ្រង់ទ្រាយធំ ដើម្បីដាក់តាំងបង្ហាញនៅមន្ទីរពេទ្យ។

ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 3

ផ្ទាំងគំនូទាំងនេះទាក់ទាញបានចំណាប់អារម្មណ៍របស់អ្នកជំងឺនិងមនុស្សជាច្រើននៅពេលមកនៅទីនេះ។

ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 4

សមាជិកគ្រួសាររបស់អ្នកជំងឺរង់ចាំដោយស្ងប់ស្ងាត់និងគយគន់ផ្ទាំងគំនូរ។

ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 5

ចំពោះអ្នកជំងឺជាច្រើននាក់ ពណ៌ខៀវស្រងាត់នៃទឹកសមុទ្រនិងផ្ទៃមេឃនៅក្នុងផ្ទាំងគំនូរបានជួយកាត់បន្ថយការឈឺចាប់ដល់រាងកាយដែលជំងឺបណ្តាលមក។

ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 6

មិនត្រឹមតែមានឥទ្ធិពលវិជ្ជមានដល់អ្នកជម្ងឺប៉ុណ្ណោះទេផ្ទាំងគំនូរទាំងនេះក៏បានជួយឱ្យបរិយាកាសមន្ទីរពេទ្យកាន់តែមានភាពរស់រវើក ទន្ទឹមនឹងនេះដែរបានក្រើនរំលឹកដល់មនុស្សគ្រប់រូបអំពីអធិបតេយ្យភាពដ៏ពិសិដ្ឋនៃមាតុភូមិជាមួយប្រជុំកោះ Hoang Sa និង Truong Sa។

 

ប្រតិកម្មទៅវិញ

ផ្សេងៗ