ផ្សាយផ្ទាល់៖ ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣១

(VOVWORLD) - យប់នេះ (២៣ ឧសភា) ព្រឹត្តិការណ៍ស៊ីហ្គេម ៣១ បានបិទបញ្ចប់ជាផ្លូវការ ជាមួយពិធីបិទនៅវិមានអត្តពលកម្ម My Dinh នៃទីក្រុងហាណូយ។ វិទ្យុសម្លេង VOV សូមរាយការណ៍ផ្ទាល់ពីពិធីបិទនេះចាប់ពីម៉ោង ៨ យប់។

ជាមួយនឹងប្រធានបទ “ប្រមូលផ្តុំដើម្បីបញ្ចេញពន្លឺ”  ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ចែកចេញជា៣ជំពូក។ ជំពូកទី ១ គឺ “ហាណូយរបស់ខ្ញុំ សេចក្តីស្រឡាញ់របស់អ្នក” មានខ្លឹមសារថា៖ រដ្ឋធានីហាណូយ ជាទឹកដីអរិយធម៌រាប់ពាន់ឆ្នាំ តាមរយៈបទចម្រៀងជាច្រើនអំពីទីក្រុងហាណូយ ដូចជា៖ ហាណូយ រាត្រីខ្យល់បក់  អន្លង់អន្លោចហាណូយ ជ្រុងហាណូយ ខែតុលា ហាណូយ ហាណូយជំនឿជាក់និង ក្តីសង្ឃឹម ...។

ជំពូកទី ២ គឺការ “បង្រួបបង្រួម”៖ នេះគឺជាផ្នែកសំខាន់នៃពិធីបិទដែលចាប់ផ្តើមជាមួយនឹងពិធីលើកទង់ជាតិ ក្បួនដង្ហែនៃប្រទេសចំនួន ១១ វិញ្ញាសាកីឡាចំនួន ៤០ អាជ្ញាកណ្តាល និងអ្នកស្ម័គ្រចិត្ត។ ទន្ទឹមនឹងនោះគឺជារូបភាពដែលគួរអោយចាប់អារម្មណ៍បំផុតក្នុងរយៈពេល ១២ ថ្ងៃនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ បន្ទាប់មកគឺសុន្ទរកថាបូកសរុបរបស់ លោក Nguyen Van Hung - រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រធានគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមលើកទី ៣១; សេចក្ដីប្រកាសបិទព្រឹត្តិការកីឡាស៊ីហ្គេមលើកទី ៣១ របស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម  ពិធីបង្ហូតទង់ចុះ និងបិទភ្លើងគប់។

ចំណុចលេចធ្លោក្នុងជំពូកនេះគឺពិធីប្រគល់-ទទួល ទង់ស៊ីហ្គេមពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទៅកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ (គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៣)។ រួមជាមួយនោះគឺជាកម្មវិធីសម្តែងសិល្បៈស្វាគមន៍របស់ប្រទេស កម្ពុជា ដោយរបាំអប្សរា - និមិត្តរូបនៃវប្បធម៌ ព្រលឹង និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ