ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២

(VOVWORLD) - មហោស្រពផ្សាយសម្លេងទូទាំងប្រទេស ជាពិធីបុណ្យដ៏ធំមួយសម្រាប់អ្នកផ្សាយសម្លេងទូទាំងប្រទេស។

ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 1
នាយប់ថ្ងៃទី ៤ ខែសីហា ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេស លើកទី ១៥ ឆ្នាំ ២០២២ ក្រោមប្រធានបទ “ភាពបត់បែនដើម្បីផ្លាស់ប្តូរ - ការសម្របខ្លួនដើម្បីឆ្ពោះទៅមុខ” បានប្រព្រឹត្តទៅនៅសាលមហោស្រពទីក្រុងហូជីមិញ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ជាពិធីបុណ្យដ៏ធំរបស់អ្នកផ្សាយសម្លេងទូទាំងប្រទេស (រូបថត៖ Thy Hue/ VTCNews)
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 2
គណៈប្រតិភូបានចូលរួមពិធីបើកមហោស្រព
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 3សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 4អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Truong Hoa Binh
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 5លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ... និងតំណាងថ្នាក់ដឹកនាំក្រសួង  និងមូលដ្ឋាន; តំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសាខារបស់ទីក្រុងហូជីមិញ រួមទាំងភ្ញៀវអន្តរជាតិបានចូលរួមពិធីបើក និងអបអរសាទរពិធីបុណ្យអ្នកកាសែតវិទ្យុ
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 6
ថ្លែងមតិក្នុងពិធីបើក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានអះអាងថា៖ “មហោស្រពផ្សាយសម្លេងលើកនេះ មិនត្រឹមតែជាសកម្មភាពវិជ្ជាជីវៈសំខាន់ និងមានកិត្យានុភាពប៉ុណ្ណោះទេ ថែមទាំងជាការជួបជុំនៃមនោសញ្ជេតនា និងសេចក្តីស្រឡាញ់របស់អ្នកសារព័ត៌មានសម្រាប់ទីក្រុងហូជីមិញផងដែរ។
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 7
លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអបអរសាទរចំពោះអ្នកនិពន្ធ និងក្រុមអ្នកនិពន្ធដែលមានស្នាដៃឆ្នើមចំនួន ២០៣ ដែលបានចូលក្នុងវគ្គចុងក្រោយ ហើយបានសង្កត់ធ្ងន់ថា វិស័យផ្សាយសម្លេងរបស់វៀតណាមត្រូវបង្កើតគំនិតច្នៃប្រឌិតដោយឥតឈប់ឈរ ដើម្បីសម្របខ្លួនទៅនឹងវិស័យសារព័ត៌មានក្នុងយុគសម័យថ្មី។
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 8
សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy អញ្ជើញវាយស្គរបើកមហោស្រពសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 9
មហោស្រពផ្សាយសម្លេងទូទាំងប្រទេសគឺជាសកម្មភាពវិជ្ជាជីវៈរបស់វិស័យផ្សាយសម្លេងវៀតណាមដែលបានប្រារព្ធឡើងរៀងរាល់២ឆ្នាំម្តង ដើម្បីស្វែងរកនិងលើកតម្កើងស្នាដៃអ្នកនិពន្ធឆ្នើម និងស្នាដៃរបស់អ្នកសារព័ត៌មានវិទ្យុនៅទូទាំងប្រទេស។
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 10
គណៈកម្មាធិការរៀបចំមហោស្រពផ្សាយសម្លេងទូទាំងប្រទេស ផ្តល់កិត្តិយសដល់គណៈកម្មាធិកាអ្នកសារព័ត៌មានល្បីឈ្មោះដែលមានជំនាញវិជ្ជាជីវៈដ៏រឹងមាំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃមហោស្រពផ្សាយសម្លេង។
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 11
ការសម្តែងសិល្បៈនៅក្នុងពិធីបើក
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 12
ការសម្តែងសិល្បៈនៅក្នុងពិធីបើក
ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ - ảnh 13
ប្រតិភូថតរូបអនុស្សាវរីយ៍ក្នុងពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៥។ តាមការរំពឹងទុក មហោស្រពនេះ នឹងផ្តល់រង្វាន់ក្នុងពិធីបិទ ដែលធ្វើឡើងនៅម៉ោង ៨ យប់ ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២ នៅសាលមហោស្រពទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ