ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ

(VOVWORLD) - ពិធីបុណ្យគឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលតាំងពីយូរលង់ណាស់មកហើយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ នៅពេលបុណ្យតេតមកដល់ម្ដងៗ ក៏ជាការចាប់ផ្តើមនៃរដូវពិធីបុណ្យផងដែរ។ ខាងក្រោមនេះជាពិធីបុណ្យដ៏វិសេសវិសាលបំផុតក្នុងខែមិគសិរ។

១. ពិធីបុណ្យទួល Dong Da

ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 1
ពិធីបុណ្យទួល Dong Da ប្រព្រឹត្តទៅនៅថ្ងៃទី ៥ បុណ្យតេតប្រពៃណី ជារៀងរាល់ឆ្នាំនៅឯទួល Dong Da សង្កាត់ Quang Trung ខ័ណ្ឌ Dong Da ទីក្រុងហាណូយ។ នេះជាពិធីបុណ្យជ័យជំនះ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់យុទ្ធជ័យដ៏រុងរឿងរបស់ស្តេច Quang Trung ដែលជាវីរៈបុរសក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រទេសជាតិប្រឆាំងនឹងការឈ្លានពានរបស់ខ្មាំងសត្រូវបរទេស។
(រូបថត៖ Ha Phuong/VOV)
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 2
សម្រង់វិចារណកថាបានបង្កើតឡើងវិញនូវរូបភាពនៃទ័ព Tay Son ក្រោមការបញ្ជារបស់វីរៈបុរស Quang Trung - Nguyen Hue បានវាយឲ្យបរាជ័យកងទ័ពរាជវង្ស ឈីង (Qing) ជាង ២៩ ម៉ឺននាក់ នាំមកនូវជ័យជំនះយ៉ាងត្រចះត្រចង់ដល់ប្រទេសជាតិ។ (រូបថត៖ Ha Phuong/VOV)

២. ពិធីបុណ្យ Yen Tu ខេត្ត Quang Ninh

ពិធីបុណ្យ Yen Tu គឺជាពិធីបុណ្យដ៏ធំមួយនៅឃុំ Thuong Yen Cong ទីក្រុង Uong Bi ខេត្ត Quang Ninh។ ពិធីបុណ្យនេះបើកនៅថ្ងៃទី ១០ ខែមិគសិរ។

ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 3
នេះជាពិធីបុណ្យដ៏ធំនិងអូសបន្លាយបំផុតនៅតំបន់ភាគខាងជើង (រហូតដល់ចុងខែទី ៣ តាមច័ន្ទគតិ) ដោយទាក់ទាញព្រះសង្ឃ ពុទ្ធបរិសទ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ធ្វើធម្មយាត្រាមក Yen Tu ដើម្បីថ្វាយបង្គំ ព្រះពុទ្ធរូប និងសម្តែងការគោរពបូជាចំពោះព្រះចៅអធិរាជ Tran Nhan Tong។ (រូបថត៖ VOV)
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 4
ពិធីបុណ្យនេះមានពិធីប្រពៃណីជាច្រើនដូចជា ការអុជធូប ពិធីបួងសួងសុំសន្តិភាពនិងសេចក្ដីសុខដល់ប្រជាជាតិ ពិធីបោះត្រាពិសិដ្ឋ Yen Tu ហើយទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ (រូបថត៖ VOV)

. ពិធីបុណ្យ Lim នៅខេត្ត Bac Ninh

ជាពិធីបុណ្យដ៏ធំមួយរបស់ខេត្ត Bac Ninh ដែលត្រូវបានបើកជាផ្លូវការនៅថ្ងៃទី ១៣ ខែមិគសិរ។ ពិធីបុណ្យ Lim ត្រូវបានចាត់ទុកថា ជាការប្រមូលផ្ដុំនៃលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ភាគខាងជើង ជាមួយនឹងល្បែងប្រជាប្រិយជាច្រើនដូចជា ក្បាច់គុន ចំបាប់ លេងអុក ដាំបាយ ជាដើម។

 
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 5
ផ្នែកពិសេសបំផុតគឺការច្រៀងឆ្លើយឆ្លងគ្នាក្នុងពិធីបុណ្យ។ (រូបថត៖ VOV)
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 6
ទំនៀមទម្លាប់អញ្ជើញម្លូស្លា - សម្រស់វប្បធម៌របស់ប្រជាជននៅមូលដ្ឋាន។ (រូបថត៖ VOV)

. ពិធីបុណ្យក្បួនដង្ហែផាវ Dong Ky

 
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 7
ពិធីបុណ្យក្បួនដង្ហែរផាវភូមិ Dong Ky (ស្រុក Tu Son ខេត្ត Bac Ninh) គឺជាពិធីបុណ្យប្រពៃណីមួយ ដែលប្រារព្ធឡើងនៅថ្ងៃទី ៤ នៃបុណ្យតេតជារៀងរាល់ឆ្នាំ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធព្រះបាទ Thien Cuong ជាមេទ័ពមួយរូប ដែលក្រោយមកត្រូវបានប្រជាជនគោរពបូជាជាអ្នកតាភូមិ ដែលបានដឹកនាំកងទ័ពទៅប្រយុទ្ធជាមួយសត្រូវ។ (រូបថត៖ Van Giang/VOV)
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 8
ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺការដង្ហែរ "លោកផាវ" ប្រវែង ៥-៦ម៉ែត្រ លាបពណ៌ក្រហមនិងពណ៌មាសយ៉ាងស្អាតឆើតឆាយ ដែលត្រូវបានយុវជនរាប់រយនាក់ដង្ហែរតាមផ្លូវសំខាន់ៗនៃភូមិ Dong Ky។ (រូបថត៖ Tuan Huy/qdnd.vn)

. ពិធីបុណ្យប្រាសាទ Soc (ពិធីបុណ្យ Giong)

ពិធីបុណ្យ Giong ត្រូវបានប្រារព្ធឡើងនៅទីកន្លែងជាច្រើននៅទីក្រុងហាណូយ។ ក្នុងនោះ ពិធីបុណ្យគំរូចំនួនពីរគឺពិធីបុណ្យ Giong នៅប្រាសាទ Phu Dong ឃុំ Phu Dong - ជាស្រុកកំណើតរបស់វីរបុរសរឿងព្រេង ព្រះ Giong និងពិធីបុណ្យ Giong នៅប្រាសាទ Soc ឃុំ Phu Linh – Soc Son។

ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 9
ពិធីបុណ្យនេះធ្វើឡើងនៅថ្ងៃទី ៦ ខែមិគសិរ ជារៀងរាល់ឆ្នាំ ហើយអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ ជាមួយនឹងពិធីប្រពៃណីជាច្រើន។ (រូបថត៖ Tuan Anh/VNA)
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 10
ផ្កាឫស្សីជាវត្ថុដែលមិនអាចខ្វះបានក្នុងពិធីសែន។ (រូបថត៖ Tuan Anh/VNA)

ពិធីបុណ្យ Giong ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

. ពិធីបុណ្យ Cau Ngu (សែនត្រីពិន្ទង)

វាបានក្លាយជាទំនៀមទម្លាប់ទៅហើយដែលជារៀងរាល់បីឆ្នាំម្តង ក្នុងខែមិគសិរ អ្នកភូមិ Thai Duong Ha (ទីក្រុង Hue) នឹងប្រារព្ធពិធីបុណ្យសែនត្រីពិន្ទង។ នេះក៏ជាពិធីបុណ្យសែនត្រីពិន្ទងចំណាស់ជាងគេនៅអតីតរាជធានី Hue ដែលមានអាយុកាលជាង ៥០០ ឆ្នាំ។

 
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 11
ពិធីបុណ្យ Cau Ngu ត្រូវបានអ្នកភូមិ Thai Duong Ha ប្រារព្ធឡើង ដើម្បីរំលឹកដល់អ្នកតាភូមិ Truong Quy Cong ដែលមានគុណបង្រៀនប្រជាជនអំពីរបរនេសាទ និងជួញដូរទូក។ (រូបថត៖ Nguyen Vuong/VTC News)
ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ - ảnh 12
ទិដ្ឋភាពក្នុងពិធីបុណ្យ Cau Ngu នៅភូមិ Thai Duong សង្កាត់ Thuan An ទីក្រុង Hue។ (រូបថត៖ Le Hieu/VOV)

ការប្រារព្ធពិធីបុណ្យ Cau Ngu នាដើមឆ្នាំថ្មីគឺជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីជួយអ្នកនេសាទជំនះរាល់ការលំបាក នេសាទត្រីបានអំណោយផល អ្នកភូមិមានជីវភាពធូរធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ