ពិព័រណ៍ផ្ទាំងគំនូររបស់វិចិត្រករសម័យទំនើបវៀតណាមក្នុងរដូវកាលរក្សាគំលាតសង្គម
VOV5 -  
(VOVWORLD) - វណ្ណកម្មគំនូរចំនួន ១២៦ ផ្ទាំងដែលបានគូរក្នុងអំឡុងពេលរក្សាគំលាតសង្គមត្រូវ បានតាំងបង្ហាញនៅក្នុង ពិព័រណ៍“គំនូរនៅរដូវកាលរក្សាគម្លាតសង្គម” បានបើកនាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ។
ពិព័រណ៍នេះត្រូវបាន គណៈកម្មាធិការប្រជាជនប្រចាំខែ - កាសែតប្រជាជនរួមសហការជាមួយសមាគម វិចិត្រសិល្បៈវៀតណាមរៀបចំឡើង។ សៀវភៅដែលមានឈ្មោះថា“គំនូរនៅរដូវកាលរក្សាគម្លាតសង្គម”ក៏ត្រូវបានចេញផ្សាយក្នុងឱកាសនេះ សំដៅផ្សព្វផ្សាយវណ្ណកម្មចំនួន ១២៦ របស់វិចិត្រករចំនួន ៤៤ នាក់ ដែលត្រូវបានគូរក្នុងគ្រាប្រទេសជាតិទាំងមូលបានស្រុះចិត្តគំនិតគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ទៅកាន់សាធារណជន ដែលស្រឡាញ់វិចិត្រករសិល្បៈនៅទូទាំងប្រទេស។
ក្នុងពេលដែលជំងឺរាតត្បាតកំពុងយាយីក៏ជាស្នូរជួងរោរ៍ដោយបង្ខំឲ្យមនុស្សត្រូវផ្លាស់ប្ដូរអាកប្បកិរិយាចំពោះភពផែនដី ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអតិបរមានៃបម្រែបម្រួលអាកាសធាតុ ក៏ដូចជា ប្រព័ន្ធអេកូឡូស៊ីផងដែរ។ នេះគឺជាសារដ៏សំខាន់ ដែលវិចិត្រករមានបំណងចង់បង្ហាញតាមរយៈការតាំងពិព័រណ៍នេះ។
វិចិត្រករនិងគណៈកម្មការចាត់តាំងបានថតរូបអនុស្សាវរីយ៍
|
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ និងជាប្រធានគណកម្មការឃោសនាអប់រំមជ្ឈឹមអញ្ជើោញមកទស្សនាការតាំងពិព័រណ៍“គំនូរនៅរដូវកាលរក្សាគម្លាតសង្គម”
|
ទន្ទឹមនឹងការតាំងពិព័រណ៍នេះ សៀវភៅដែលមានចំណងជើងថា គំនូរក្នុងរដូវកាលរក្សាគម្លាតសង្គមដ៏ស្រស់ស្អាតហើយមានខ្លឹមសារល្អិតល្អន់ក៏ត្រូវបានចេញផ្សាយ ដើម្បីគូសសញ្ញាអំពីគ្រាដែលមិនអាចភ្លេចបានឡើយរបស់ប្រជាជាតិ
|
រូបថតមួយចំនួនក្នុងការតាំងពិព័រណ៍នេះ
វណ្ណកម្មរបស់របស់វិចិត្រករ Le Nhan Hau Anh
|
វណ្ណកម្មសេចក្ដីស្នេហារបស់វិចិត្រករ Nguyen Thi Hien
|
វណ្ណកម្មរក្សាគំលាតសង្គម របស់វិចិត្រករ Phan An Hai
|
វណ្ណកម្មផ្លូវភូមិ របស់វិចិត្រករ Le Anh Van
|
វណ្ណកម្ម វិថីវិហារហាតូលិក របស់វិចិត្រករ Pham Luan
|
វណ្ណកម្ម សម្លេងរបស់ដី របស់វិចិត្រករ Pham Ha Hai
|
វណ្ណកម្ម ថ្ងៃណាត់ជួបគ្នា របស់វិចិត្រករ Mai Xuan Oanh |
VOV5