ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន

(VOVWORLD) - នាថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានប្រសូត្រឡើង។ រយៈពេលជិត៣០ឆ្នាំក្រោយនោះ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ វៀតណាមចូលរួមអាស៊ានជាផ្លូវការ ដែលជាព្រឹត្តិការណ៍ សំខាន់មួយក្នុងដំណើរការសមាហរណកម្មរបស់វៀតណាមក៏ដូចជាការអភិវឌ្ឍ របស់អាស៊ានផងដែរ។
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 1

  ទាហានប្រ៊ុយណេត្រៀមរៀបចំបង្ហូតទង់ជាតិវៀតណាមក្នុងពិធីចូលជាសមាជិកនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥។ រួមជាមួយប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរីនិងថៃ វៀតណាមបានក្លាយទៅជាសមាជិកជាផ្លូវការរបស់ អាស៊ាន។ ព្រឹត្តិការណ៍នេះជារបត់សំខាន់មួយ ដែលបញ្ចប់សម័យកាលខ្វះខាត ជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសក្នុងតំបន់។ (រូបថត៖ TTXVN)

ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 2
        អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Manh Cam (ទី២គិតពីខាងស្ដាំ) រួមជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ាន នានា នៅក្នុងកិច្ចប្រជុំបញ្ជូលវៀតណាមជាសមាជិកអាស៊ាននាឆ្នាំ១៩៩៥។ (រូបថត៖ chinhphu.vn)
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 3
        នាថ្ងៃទី១៤និងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Vo Van Kiet រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ានផ្សេងចំនួន៦ទៀត អញ្ជើញ ចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៥នៅទីក្រុងបាងកកថៃ។ (រូបថត៖ chinhphu.vn)
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 4
        នាខែធ្នូ ឆ្នាំ១៩៩៨ វៀតណាមរៀបចំកិច្ចប្រជុំអាស៊ានលើកទី៦ប្រកបដោយ ជោគជ័យ។ នេះជាលើកដំបូងដែលវៀតណាមទទួលរៀបចំកិច្ចប្រជុំមួយរបស់ អាស៊ានចាប់តាំងពីពេលចូលរួម។ នាពេលនោះ អាស៊ានមានសមាជិកចំនួន៩ (បន្ថែមឡាវនិងមីយ៉ាន់ម៉ា)។ អង្គប្រជុំបានអនុម័តលើកម្មវិធីធ្វើសកម្មភាពទីក្រុង ហាណូយ ដោយរួមចំណែកបង្កើនចំណងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបតិ្តការ ក្នុងប្លុក ស្ដាររូបភាពអាស៊ានឡើងវិញ ក៏ដូចជាតម្រង់ទិសអភិវឌ្ឍផងដែរ។ (រូបថត៖ chinhphu.vn)
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 5
        រយៈពេល១២ឆ្នាំក្រោយនោះ វៀតណាមទទួលរៀបចំកិច្ចប្រជុំជាន់ខ្ពស់ អាស៊ានលើកទី១៦និងលើកទី១៧នៅរដ្ឋធានីហាណូយ។ នេះជាឆ្នាំដំបូងដែល វៀតណាមកាន់តំណែងជាប្រធានអាស៊ាន។ ក្រោយពីក្លាយទៅជាសមាជិកអា ស៊ានមក វៀតណាមមានការរួមវិភាគទានជាក់ស្ដែងជាច្រើនលើវិស័យស្នូលទាំង ៤របស់អាស៊ានដែលរួមមាន នយោបាយសន្តិសុខ សេដ្ឋកិច្ច វប្បធម៌សង្គមនិង ទំនាក់ទំនងកិច្ចការបរទេស។ (រូបថត៖ TTXVN)
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 6
        នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ នៅទីស្នាក់ការគណៈលេខាធិការអាស៊ាន រដ្ឋធានីហ្សាកាតា ឥណ្ឌូនេស៊ី លោក Le Luong Minh (សញ្ជាតិវៀតណាម) ចូល កាន់តំណែងជាអគ្គលេខាធិការអាស៊ានអាណត្តិ២០១៣-២០១៧។ (រូបថត៖ ៊Xinhua/TTXVN)
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 7
        ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី២៦ នៅរដ្ឋធានី គួឡាឡាំពួ ម៉ាឡេស៊ី នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ ឆ្នាំនេះក៏ គម្រប់រយៈពេល២០ឆ្នាំចាប់តាំងពី វៀតណាមចូលរួមអាស៊ាន។ វៀតណាមបាន រួមចំណែកដ៏ធំធេងទៅក្នុងការអភិវឌ្ឍរបស់អាស៊ាន ក៏ដូចជាលើកកំពស់តួនាទី របស់អាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់នានា ជាពិសេសគឺបញ្ហាសមុទ្រខាងកើត។ (រូបថត៖ chinhphu.vn)
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 8
        នាឆ្នាំ២០១៦ ចំនួនសរុបប្រទេសនិងអង្គការក្រៅពីអាស៊ានចូលរួមសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) បានឡើងដល់២៦ ប្រទេស។ នេះជាលក្ខណៈដ៏ល្អដើម្បីអភិវឌ្ឍកិច្ចសហប្រតិបតិ្តការនិងទេសចរណ៍ ចំពោះវៀតណាម។
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 9
        លើវិស័យពាណិជ្ជកម្ម តាមការសន្យានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ អាស៊ាន (ATIGA) បានបញ្ជាក់ថា ប្រទេសអាស៊ាននានាកំពុងខិតមកជិតគោល ដៅលុបបំបាត់របាំងពន្ធគយទាំងស្រុងចំពោះក្រុមប្រទេសអាស៊ាន-៦ (រួមមាន ប្រទេសស្ថាបនិកចំនួន៥និងប្រ៊ុយណេ) ខណៈពេលដែលប្រភេទពន្ធចំនួន ៩០,៩%របស់ក្រុមប្រទេសដែលចូលរួមក្រោយ (កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀត ណាម - CLMV) នឹងត្រូវបានលុបបំបាត់ដល់មុនឆ្នាំ២០១៧។ (រូបថត៖ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ទី៤ខាងឆ្វេង) រួមជាមួយថ្នាក់ដឹកនាំ ប្រទេសអាស៊ានផ្សេងៗ)។ (រូបថត៖ TTXVN)
ព្រឹត្តិការណ៍សំខាន់ៗរបស់វៀតណាមជាមួយអាស៊ាន - ảnh 10
       អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc ប្រធាន WEF លោក Klaus Schwab (ទី៣គិត ពីខាងស្ដាំ) និងថ្នាក់ដឹកនាំប្រទេសអាស៊ានផ្សេងមួយចំនួនទៀត អញ្ជើញចូលរួម កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន (WEF-ASEAN) ឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងនៅវៀតណាម៕ (រូបថត៖ TTXVN)

ប្រតិកម្មទៅវិញ

ផ្សេងៗ