រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម
MEDIA VOV5 -  
(VOVWORLD) - ការប្រកួតរូបថតនិងវីដេអូ “រីករាយវៀតណាម - Happy Vietnam ២០២៣” បានប្រគល់ពានរង្វាន់ដល់ស្នាដៃចំនួន ២៨។
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/1_wbzx.jpg) |
នាយប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានប្រារព្ធពិធីប្រគល់រង្វាន់នៃការប្រកួតរូបថតនិងវីដេអូ "រីករាយវៀតណាម - Happy Vietnam"។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 2](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/2_igiv.jpg) |
នេះជាលើកទីមួយដែលការប្រកួតរូបថតនិងវីដេអូអំពីប្រធានបទសិទ្ធិមនុស្សនៅវៀតណាមត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 3](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/3_ldmm.jpg) |
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ក្នុងសុន្ទរកថាបើកថា៖ “រូបថតនិងវីដេអូចំនួន ៧០០០ របស់ប្រជាជនវៀតណាមនៅគ្រប់ទីកន្លែងទូទាំងប្រទេស គឺជាភស្តុតាងដ៏រស់រវើកនៃកម្លាំងពលំ ភាពច្នៃប្រឌិតរបស់ប្រជាជន”។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 4](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/4_cpqq.jpg) |
នៅលើគេហទំព័រ Vietnam.vn មានមនុស្សចំនួនជាង ៩០ លាននាក់បាន ចូលទស្សនាស្នាដៃចំនួន ៧០០០ នេះ ដែលក្នុងនោះជាង ៤០% គឺនៅបរទេស។ មានស្នាដៃដែលត្រូវបានមនុស្សជាងកន្លះលានចូលទស្សនា។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 5](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/5_uzok.jpg) |
ស្នាដៃដែលទទួលបានការបោះឆ្នោតច្រើនជាងគេក្នុងប្រភេទវីដេអូ មានចំណងជើងថា “ទស្សនាភូមិជនជាតិ Mong ដ៏ស្រស់ស្អាតនៅ Hua Tat, Moc Chau, Son La”
របស់ក្រុមអ្នកនិពន្ធ Pham Mina, Mui Khanh Ly; នៅក្នុងប្រភេទរូបថតគឺ “ភាពរីករាយនៅពេលធ្វើការនៅ TH” របស់អ្នកនិពន្ធ Luong Sy Phu។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 8](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/8_sldo.jpg) |
ពានរង្វាន់ទីបីក្នុងប្រភេទរូបថតបានមកលើអ្នកនិពន្ធ Hieu Minh Vu ជាមួយនឹងស្នាដៃ "រដូវផ្លែក្រូចឃ្វិចអំណោយផល"។ រង្វាន់ទី ៣ ក្នុងប្រភេទវីដេអូ ត្រូវបានប្រគល់ឲ្យអ្នកនិពន្ធ Le Tan Thanh ជាមួយស្នាដៃ "ដាំដើម “ផ្លាក់” (flax) ត្បាញក្រណាត់ - អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong"។ រូបថត៖ អ្នកនិពន្ធទទួលបានរង្វាន់ទីបីក្នុងការប្រកួត។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 9](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/9_kykg.jpg) |
រង្វាន់ទីពីរក្នុងប្រភេទរូបថតមកលើអ្នកនិពន្ធ Catalin Chitu ជាមួយនឹងស្នាដៃ "អគារខ្ពស់កប់ពពក" ។ រង្វាន់ទីពីរក្នុងប្រភេទវីដេអូមកលើអ្នកនិពន្ធ Vuong Manh Cuong ជាមួយនឹងស្នាដៃ "សមុទ្រ Nha Trang"។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 10](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/10_bywt.jpg) |
រង្វាន់ទី១ក្នុងប្រភេទរូបថតត្រូវបានប្រគល់ឲ្យស្នាដៃ “ហោះឡើងវៀតណាម” របស់អ្នកនិពន្ធ Bui Cuong Quyet; រង្វាន់ទីមួយក្នុងប្រភេទវីដេអូ ត្រូវបានប្រគល់ឲ្យស្នាដៃ "Da Nang - ទីក្រុងនៃជីវចម្រុះ" របស់អ្នកនិពន្ធ Nguyen Thanh Paven។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 11](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/11_ebih.jpg) |
អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Truong My Hoa និងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung ប្រគល់រង្វាន់ទី១ ក្នុងប្រភេទរូបថត និងវីដេអូ ដល់អ្នកនិពន្ធ Bui Cuong Quyet និង Nguyen Thanh Paven។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 12](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/12_fydl.jpg) |
ក៏ក្នុងរាត្រីប្រគល់រង្វាន់ផងដែរ ព្រឹត្តិការណ៍តាំងពិព័រណ៌រូបថត “រីករាយវៀតណាមឆ្នាំ ២០២៣” បានបើកនៅរោងមហោស្រពទីក្រុងហាណូយ។ រូបថត៖ ប្រតិភូកាត់ខ្សែបូបើកការតាំងពិពណ៌។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 13](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/13_tbth.jpg) |
លោក Catalin Chitu - ជនបរទេសតែម្នាក់គត់ដែលបានឈ្នះរង្វាន់ទីពីរក្នុងការប្រកួត បានចែករំលែកថា"ខ្ញុំបានថតរូបនេះក្នុងឆ្នាំ ២០២១ នៅពេលកើតមានជំងឺរាតត្បាត Covid-១៩ ទីក្រុងទាំងមូលត្រូវអនុវត្តន៍ការរក្សាគម្លាតសង្គម។ បន្ទាប់ពីមេឃភ្លៀង ខ្ញុំ ងាកមើលទៅខាងក្រៅ ខ្ញុំឃើញអគារខ្ពស់ហាក់ដូចជាកំពុងរសាត់អណ្តែតលើពពក គួរឲ្យចាប់អារម្មណ៍ណាស់។ ដឹងពីការប្រកួតតាមរយៈសារពត៌មាន ខ្លឹមសារមានអត្ថ
ន័យវិជ្ជមាន ផ្សព្វផ្សាយរូបភាពវៀតណាមដ៏រីករាយ ដូច្នេះខ្ញុំគិតថា ហេតុអ្វីខ្លួនមិនចូលរួមទេ”។ |
![រីករាយវៀតណាម៖ ការប្រកួតរូបថត និងវីដេអូអំពីសិទ្ធិមនុស្សលើកដំបូងនៅប្រទេស វៀតណាម - ảnh 15](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqcdwp/2023_12_23/media/15_wisw.jpg) |
ការប្រកួត Happy Vietnam គឺជាសក្ខីភាពដ៏រស់រវើកដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមក្នុងការថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ដោយយកប្រជាជនជាមជ្ឈភាព ក្នុងស្មារតី “មិនទុកអ្នកណាម្នាក់នៅពីក្រោយឡើយ” ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការចូលរួមចំណែក និងពង្រីកសមត្ថភាព និងភាពវៃឆ្លាតរបស់ខ្លួន ក្នុងការងារកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ ក៏ដូចជាការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិផងដែរ។ |
MEDIA VOV5