រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក

(VOVWORLD) - រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវដ៏មានប្រជាប្រិយជាមួយប្រជាជនវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Jon Enoch បានឈ្នះរង្វាន់ខ្ពស់បំផុតនៅឯពិធីប្រឡងរូបថត Smithsonian Photo Contest (សហរដ្ឋអាមេរិក) នៅឆ្នាំនេះ។
រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក - ảnh 1 Smithsonian Photo Contest (សហរដ្ឋអាមេរិក)  គឺជារង្វាន់ថតរូបដ៏ល្បីល្បាញឈានមុខគេនៅសហរដ្ឋអាមេរិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៣ (រូបថត៖ Smithsonianmag)

រូបថតនេះបានឈ្នះរង្វាន់ធំ(Grand Prize) នៃការប្រឡងរូបថត Smithsonian Photo Contest (សហរដ្ឋអាមេរិក) ឆ្នាំ ២០២០ ដែលមានឈ្មោះថា A Fish Seller Displays His Goods (ប្រែថាអ្នកលក់ត្រីលំអរ) ដែលត្រូវបានអ្នកថតរូបជនជាតិអង់គ្លេស ឈ្មោះ Jon Enoch បានថតនៅទីក្រុងហាណូយ (វៀតណាម) ក្នុងឱកាសដែលលោកអញ្ជើញមកទស្សនាកំសាន្តនៅវៀតណាម។ រូបថតនេះបានវ៉ាដាច់ពីស្នាដៃចំនួន ៣៦,០០០ របស់អ្នកថតរូបមកពីប្រទេសនិងដែនដីចំនួន ១៤៥ នៅលើពិភពលោក ដើម្បីឈ្នះរង្វាន់ខ្ពស់បំផុតនៃការប្រឡងនេះតែម្តង។

រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក - ảnh 2 រូបថតអ្នកលក់ត្រីលំអតាមដងវិថីដ៏ពេញនិយមសម្រាប់ប្រជាជនវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Jon Enoch (រូបថត៖ Smithsonianmag)

រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក - ảnh 3Cave Fishing របស់អ្នកថតរូប Natnattcha Chaturapitamorn (ថៃ) ដែលថតរូបភាពលោកឪពុកនិងកូនប្រុសប្រើអង្រុតចាប់ត្រីនៅល្អាងភ្នំមួយនៅស្រុក Kien Luong ខេត្ត Kien Giang។ (រូបថត៖ Smithsonianmag) 
រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក - ảnh 4រូបថត Harvesting Water Lilies របស់អ្នកថតរូប Nguyen Tan Tuan ដែលបានរូបបងប្អូននារីលក់លាងសម្អាតផ្កាព្រលិតនៅលើវាលស្រែដែលលិចទឹកមួយនៅស្រុក Moc Hoa ខេត្ត Long An(រូបថត៖ Smithsonianmag)
រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក - ảnh 5 រូបថត  Blooming  របស់អ្នកថតរូប Nguyen Ngoc Thien បានថតទិដ្ឋភាពអ្នកនេសាទ អូសសំណាញ់ក្នុងរដូវនេសាទត្រីឆ្មាតំបន់សមុទ្រ Hon Yen ខេត្ត Phu Yen (រូបថត៖ Smithsonianmag)
រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក - ảnh 6 រូបថត Adélie Penguin on an Iceberg  របស់អ្នកថតរូប Conor Ryan បានឈ្នះរង្វាន់ប្រភេទ ពិភពធម្មជាតិ (រូបថត៖ Smithsonianmag)
រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក - ảnh 7 អ្នកថតរូប Yam G-Jun បានឈ្នះរង្វាន់ជាប្រភេទ «មនុស្ស» សម្រាប់រូបថតអាពាហ៍ពិពាហ៍របស់ជនជាតិ Dugan (រូបថត៖ Smithsonianmag)

ប្រតិកម្មទៅវិញ

ផ្សេងៗ