លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម

(VOVWORLD) - គម្រោងការណ៍ដែលត្រូវបានអនុវត្តន៍ដោយសិល្បៈករចំនួន១៥រូបជាមួយស្នាដៃសិល្បៈសហសម័យគ្រប់ប្រភេទចំនួន២២ ទើបនឹងបានបើកទ្វារទទួលស្វា គមន៍ភ្ញៀវកាលពីចុងឆ្នាំ២០១៨។ នេះជាលើកដំបូងហើយដែលនៅក្នុងអគារ រដ្ឋសភាមានលំហសិល្បៈដោយទ្រង់ទ្រាយធំនិងវិសេសវិសាលយ៉ាងដូច្នេះ។

នៅតាមបណ្ដោយផ្លូវក្រោមដីទាំង៣ដោយប្រវែងជាង៥០០ម៉ែត្រនៅក្នុងអគាររដ្ឋសភាត្រូវបានគ្របដណ្ដប់ដោយស្នាដៃសិល្បៈដ៏សម្បូរបែប។ រាល់ស្នាដៃសិល្បៈទាំងនេះជាការឆ្លុះបញ្ចាំងដ៏ថ្មីថ្មោងនៃសិល្បៈសហសម័យចំពោះតម្លៃបេតិកភ័ណ្ឌវប្បធម៌ ស្ថាបត្យកម្មនិងសិល្បៈប្រពៃណីរបស់ប្រជាជាតិ។

លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 1
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 2

ស្នាដៃសិល្បៈទាំងនេះបានប្រែក្លាយទីនេះទៅជាសារមន្ទីរសិល្បៈមួយ។ នៅទីនោះ ទស្សនិកជនមិនត្រឹមតែមានការចាប់អារម្មណ៍ចំពោះភាពប៉ិនប្រសពក្នុងការបង្ហាញសិល្បៈរបស់បណ្ដាសិល្បៈករប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ហាក់ដូចជាខ្លួនកំពុងសំណេះសំណាលជាមួយបេតិកភ័ណ្ឌវប្បធម៌នៅទីនោះទៀតផង។

លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 3
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 4

  ក្នុងអំឡុងពេល៣ខែ ក្រុមសិល្បៈករនិងជំនួយការបច្ចេកទេសជាង១០០នាក់រួមទាំងជាងស្ទាត់ជំនាញមកពីទីក្រុងហាណូយ ខេត្តថាយប៉ិញនិងទីក្រុងហ្វេបានឧស្សាហ៍ព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសម្រេចបាននូវសំណង់សិល្បៈនេះ។

លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 5

  លំហសិល្បៈនេះនាំមកជូនទស្សនិកជននូវបទពិសោធន៍គួរអោយប្លែកអារម្មណ៍យ៉ាងខ្លាំង ដូចជាការធ្វើដំណើរពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាល។

លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 6

វិចិត្រករ Nguyen The Son នាយកសិល្បៈនៃគម្រោងការណ៍នេះ បានចែករំលែកថា ការសាកល្បងធំបំផុតរបស់លោកនិងសហការីនោះគឺធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងលំហមួយដែលមានតម្លៃសិល្បៈផងនិងមានសតិអារម្មណ៍ដ៏ខ្ពង់ខ្ពស់ទៀតផង ព្រោះថានេះជាលំហនយោបាយវប្បធម៌ដ៏សំខាន់របស់ប្រទេសជាតិ។

        តាមគម្រោងថា ខុទ្ទកាល័យរដ្ឋសភានឹងយកលំហសិល្បៈនេះធ្វើជាទីបង្អង់ដំណើរដើមដំបូងក្នុងដំណើរទស្សនាអគាររដ្ឋសភានាពេលខាងមុខ។

        រូបថតនៃស្នាដៃមួយចំនួននៅក្នុងលំហសិល្បៈនេះ៖

លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 7
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 8
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 9
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 10
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 11
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 12
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 13
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 14
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 15
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 16
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 17
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 18
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 19
លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម - ảnh 20

ប្រតិកម្មទៅវិញ

ផ្សេងៗ