វិចិត្រករ Thanh Chuong និយាយអំពីភាពស្អាតវិសេសវិសាលនៃឆ្កែថ្មរៀតណាម

(VOVWORLD) - វិចិត្រករ Thanh Chuong មានចំណលចំណូលចិត្តលើការសម្រាំងឆ្កែថ្មតាំងកុមារភាព។ ក្រោយរយៈពេលជាងសតវត្សប្រមូលសម្រាំង វិចិត្រកររូបនេះបានកម្មសិទ្ធិឆ្កែ ថ្មចំនួន ៥០០ នៅ Viet Phu Thanh Chuong។

ឆ្លងកាត់រយៈពេល ១៧ ឆ្នាំកសាងនិងអភិវឌ្ឍន៍រហូតមកដល់ពេលនេះ Viet Phu Thanh Chuong ស្ថិតនៅស្រុក Soc Son ទីក្រុងហាណូយ បានក្លាយទៅជាទីកន្លែងមកដល់ ល្បីឈ្មោះនៃទីក្រុងដោយមានស្ថាបត្យកម្មពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ កាសែតល្បីឈ្មោះរបស់អាមេរិក The NewYork Times បានសរសេរថា៖ «មកទស្សនា Viet Phu Thanh Chuong អាចឃើញពីសំណង់វិចិត្រសិល្បៈដ៏វិសេសវិសាលនិងភាពប៉ុនប្រសប់ក្នុងស្ថាបត្យកម្ម»។

ក្នុងចំណោមបណ្ដាស្តូបវិចិត្រសិល្បៈដ៏ស្រសស្អាតនៅ Viet Phu Thanh Chuong បណ្ដាឆ្កែថ្មស្រូបយកភាគច្រើន។ក្នុងទំនៀមទំលាប់របស់ប្រជាជនវៀតណាម ប្រសិនបើនៅភូមិឬផ្ទះមានឆ្កែថ្មស្ថិតនៅ មុខទ្វារ វានឹងជួយបញ្ចៀសខ្មោចបិសាចហើយនិងនាំមកនូវសុខសាន្តត្រាណនិងសំណាង សំរាប់ម្ចាស់។

ក្នុងឱកាសឆ្នាំចសំរឹទ្ធិស័ក ២០១៨ សូមអញ្ចើញលោកអ្នកនាងទៅទស្សនា Viet Phu Thanh Chuong ហើយផ្ទៀងស្តាប់ម្ចាស់វិចិត្រករ Thanh Chuong តំណាលអំពីភាពស្អាតដ៏ វិសេសវិសាលរបស់ឆ្កែថ្មវៀតណាម។

 

ប្រតិកម្មទៅវិញ

ផ្សេងៗ