វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩

(VOVWORLD) - គោលដៅនៅសេសសល់ទាំង១៣ក្នុងបញ្ជីឈ្មោះនេះ សុទ្ធតែជាទីកន្លែង ល្បីល្បាញនានាដូចជា សឹង្ហបុរី ញូវយ៉ក Amsterdam ប៉ារីស ជាដើម។

រាល់គោលដៅដែល Forbes ជ្រើសរើសទាំងនោះ ត្រូវឆ្លើយតបនឹងបទដ្ឋាន ខ្ពស់ជាច្រើនដូចជា៖ មុខមាត់កំពុងមានការផ្លាស់ប្ដូរថ្មី ឬអាចជាមជ្ឈមណ្ឌល វប្បធម៌ថ្មី ឬក៏មជ្ឈមណ្ឌលម្ហូបអាហារថ្មី ផងដែរ។

        ក្រោយនេះគឺជាបញ្ជីឈ្មោះគោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្ដី Forbes៖

១. សឹង្ហបុរី

        សឹង្ហបុរីជាគោលដៅទេសចរណ៍ល្បីល្បាញតាំងពីយូរណាស់មកហើយ ក៏ប៉ុន្តែប្រទេសនេះកាន់តែល្បីល្បាញថែមទៀតក្នុងឆ្នាំ២០១៨ តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្ត “Crazy Rich Asians” និងការទទួលរៀបចំកិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េលើកទី១។ ក្នុងឆ្នាំ២០១៩ សឹង្ហបុរីនឹងរំលឹកខួបអនុស្សាវរីយ៍លើកទី២០០នៃទិវាបង្កើតប្រទេស ដោយការរៀបចំពិធីបុណ្យ ពិព័រណ៍ជាច្រើន ក៏ដូចជាបើកសម្ពោធបណ្ដុំលេងកំសាន្ត Jewel នៅក្នុងព្រលានយន្តហោះ Changgi ផងដែរ។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 1
ជើងមេឃនៅសឹង្ហបុរី (រូបថត៖ SINGAPORE TOURISM BOARD)

២. Hudson Yards ទីក្រុងញូវយ៉ក (អាមេរិក)

        តំបន់ទីក្រុងពហុមុខងារ Hudson Yards ដោយមានផ្ទៃដី២៨ហិកតា (ជាតំបន់ទីក្រុងឯកជនធំបំផុតនៃសហរដ្ឋអាមេរិក) នៅតាមមាត់ទន្លេ Chelsea ទីក្រុងញូវយ៉កត្រូវបានជ្រើសរើស ដោយសារតែនាខែមេសាខាងមុខ នៅទីនេះនឹងបើកសម្ពោធ The Shed ជាសំណង់ស្ថាបត្យកម្មដ៏ស្អាតអស្ចារ្យមួយដោយមានរោងល្ខោន និងវិចិត្រសាលសិល្បៈជាច្រើន។ មុននោះ នាខែមីនា អគារ The Shops នឹងត្រូវបានបើកសម្ពោធជាមួយហាងលក់រាយប្រមាណ១០០កន្លែង។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 2
តំបន់ទីក្រុងពហុមុខងារ Hudson Yards (រូបថត៖ Hudson Yards)

 ៣. ទីក្រុង Williamsburg រដ្ឋ Virginia (អាមេរិក)

        ដើម្បីរំលឹកខួបលើកទី៤០០នៃទិវាបង្កើតក្រុមប្រឹក្សានីតិបញ្ញាត្តិដើមដំបូង និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗទៀត ទីក្រុង Williamsburg និងទីក្រុងជុំវិញមួយចំនួននឹងរៀបចំសកម្មភាពដ៏សម្បូរបែប។ ឧទ្យាន Busch Gardens និងឧទ្យានទឹក Water Country USA ក៏បានបង្ហាញមុខល្បែងកំសាន្តថ្មីៗផងដែរ។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 3
សណ្ឋាគារ Williamsburg (រូបថត៖ Williamsburg INN)

៤. Central Coast រដ្ឋ California (អាមេរិក)

        ឆ្នេរសមុទ្រនេះជានិច្ចកាលជាទីបង្អង់ដំណើរគួរអោយចងចាំនៅ California។ ឆ្នាំនេះ Pebble Beach Resorts នឹងរំលឹកខួបលើកទី១០០នៃទិវាបង្កើត ដោយមានព្រឹត្តិការណ៍ធំៗជាច្រើន។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 4

ឆ្នេរសមុទ្រ Rosewood Miramar (រូបថត៖ ROSEWOOD MIRAMAR BEACH MONTECITO)

៥. វៀតណាម

        ពិតណាស់ថា Pho ជាមុខម្ហូបឈ្ងុយឆ្ងាញ់គួរអោយទាក់ទាញយ៉ាងខ្លាំងក៏ប៉ុន្តែវៀតណាមនៅតែមានវត្តអារ៉ាមដ៏ស្អាតអស្ចារ្យនិងពិធីបុណ្យទានរស់រវើកជាច្រើនទៀតផង។ មានបទពិសោធន៍ថ្មីថ្មោងដែលលោកអ្នកមិនគប្បីរំលងឡើយដូចជា៖ រមណីយដ្ឋានលំហែកាយ Nam Hai Hoi An បើកសេវា spa ថ្មី សណ្ឋាគារ InterContinental Danang Sun Peninsula ដាក់បន្ថែមការជិះទូកកញ្ច្រែងចូលក្នុងទួរទេសចរណ៍ ហើយសណ្ឋាគារ Pullman Danang បើកថ្នាក់រៀនឆុងកាហ្វេដ៏វិសេសវិសាល។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 5
Resort Nam Hai Hoi An (រូបថត៖ FOUR SEASONS RESORT THE NAM HAI, HOI AN)

៦. Grand Canyon រដ្ឋ Arizona (អាមេរិក)

        ជាគោលដៅគួរអោយទាក់ទាញចំពោះសិល្បៈករនិងអ្នកស្រឡាញ់ដំណើរផ្សងព្រេង សួនឧទ្យានជាតិគួរអោយនិយមចូលចិត្តនេះ បានរំលឹកខួបលើកទី១០០នៃទិវាបង្កើតកាលពីខែកុម្ភៈឆ្នាំ២០១៩ ហើយនឹងរៀបចំសកម្មភាពដ៏សម្បូរបែបពេញមួយឆ្នាំ។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 6

Grand Canyon សម្លើងមើលពីសណ្ឋាគារ L’Auberge de Sedona (រូបថត៖ L’AUBERGE DE SEDONA)

៧. St. Barts (បារាំង)

        ខ្យល់ព្យុះ Irma បានបំផ្លាញខ្ទេចខ្ទីកោះការ៉ាបៀនចំណុះប្រទេសបារាំងនេះ ប៉ុន្តែកោះបានរស់រៀនមានជីវិតឡើងវិញហើយ។ បណ្ដាសណ្ឋាគារនិងភោជនីយដ្ឋាននៅលើកោះល្បីល្បាញនេះក៏កំពុងស្ដារឡើងវិញជាជំហានៗផងដែរ។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 7
សណ្ឋាគារ Le Guanahani (រូបថត៖ LE GUANAHANI)

 ៨. Istanbul (ទួរគី)

        ទីក្រុងនេះកំពុងកសាងមជ្ឈមណ្ឌលវប្បធម៌ថ្មីមានឈ្មោះថា Ataturk។ សំណង់ក្នុងតម្លៃរាប់លានដុល្លាអាមេរិកនេះ គ្រោងនឹងមានរោងភាពយន្តមួយ លំហតាំងពិព័រណ៍មួយ ភោជនីយដ្ឋានមួយលើដំបូល និងរោងល្ខោនអូប៉េរ៉ាទំនើបមួយដោយមានកៅអីចំនួន២៥០០។ មជ្ឈមណ្ឌលថ្មីនេះនឹងត្រូវបានបើកសម្ពោធនាឆ្នាំ២០២១។ ក្នុងឆ្នាំ២០១៩នេះដែរ ទីក្រុង Istanbul ក៏នឹងបើកសម្ពោធព្រលានយន្តហោះធំបំផុតលើពិភពលោក ផងដែរ។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 8
ទីក្រុង IstanbulI (រូបថត៖ STOCK_EXPLORA_2005)

៩. San Diego រដ្ឋ California (អាមេរិក)

        ក្នុងឆ្នាំ២០១៩ ទីក្រុងនេះនឹងរំលឹកខួបលើកទី២៥០នៃទិវាបង្កើតទីក្រុង រំលឹកខួបរដូវកាលប្រកួតលើកទី៥០នៃក្រុមបេស្ស៍ប័ល San Diego Padres រំលឹកខួបរយៈពេល៥០ឆ្នាំនៃមហោស្រព Comic-Con ហើយជាឆ្នាំដំបូងដែលប្រព្រឹត្តទៅពានរង្វាន់កីឡាឆ្នេរសមុទ្រពិភពលោក ANOC ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ខែតុលា)។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 9
ទីក្រុង San Diego (រូបថត៖ JOANNEDIBONA/SANDIEGO.ORG)

១០. Muscat (អូម៉ាណ)

        ជារតនភណ្ឌនៅមជ្ឈឹមបូព៌ា រដ្ឋធានីស្រស់ស្អាតដូចជាផ្ទាំងគំនូរមួយរបស់អូម៉ាណ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនេះ អាស្រ័យដោយវត្តមានរបស់សណ្ឋាគារប្រណិតជាច្រើននិងសារមន្ទីរជាតិស្អាតឆើតឆាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 10
រមណីយដ្ឋានលំហែកាយ Six Senses Zighy Bay (រូបថត៖ SIX SENSES ZIGHY BAY RESORT)

១១. Perth (អូស្ត្រាលី)

        ក្នុងឆ្នាំ២០១៩ ទីក្រុងនេះនឹងជាកន្លែងដែលប្រព្រឹត្តទៅមហោស្រពម្ហូបអាហារ Gourmet Escape ភាគខាងលិចអូស្ត្រាលីដែលអូសបន្លាយក្នុងរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 11
កំពង់ផែ Elizabeth (រូបថត៖ TOURISM AUSTRALIA)

 ១២. Amsterdam (ហូឡង់)

        ឆ្នាំនេះជាឆ្នាំរំលឹកខួបលើកទី៣៥០នៃទិវាលាចាកលោករបស់វិចិត្រករល្បីល្បាញ Rembrandt van Rijin។ ទីក្រុងនេះនឹងរៀបចំព្រឹត្តិការណ៍និងពិព័រណ៍ពិសេសជាច្រើនដើម្បីជួយអោយភ្ញៀវទេសចរមានឱកាសគយគន់ដោយផ្ទាល់ភ្នែកនូវគំនូររបស់វិចិត្រករនេះ។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 12
សារមន្ទីរ Rijks (រូបថត៖ NBTC HOLLAND MARKETING)

១៣. ប៉ារីស (បារាំង)

        ពេលណាយើងក៏មានមូលហេតុគ្រប់គ្រាន់ដើម្បីមកដល់ “រាជធានីពន្លឺ” នេះតែម្ដង។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់មានមូលហេតុថែមទៀតគឺយើងខ្ញុំសូមជម្រាបថា៖ ពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកនារីពិភពលោកនឹងប្រារព្ធឡើងនៅទីក្រុងប៉ារីសនាខែមិថុនាឆ្នាំនេះ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅទីក្រុងជាច្រើន ប៉ុន្តែការប្រកួតចុងក្រោយគឺប្រព្រឹត្តទៅនៅពហុកីឡាដ្ឋាន Stade de France ទីក្រុងប៉ារីស ជាពុំខាន។ ក្រៅពីនោះ ទីក្រុងនេះទើបនឹងបានបើកសម្ពោធមជ្ឈមណ្ឌលសិល្បៈថ្មីមួយមានឈ្មោះថា Atelier des Lumieres។

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 13
ទីក្រុង Paris (រូបថត៖ SARAH SERGENT)

 ១៤. Anguilla (អង់គ្លេស)

        កោះស្រស់ស្អាតនេះកំពុងរស់រៀនមានជីវិតឡើងវិញយ៉ាងខ្លាំងក្លា ក្រោយពីទទួលរការខូចខាតដោយខ្យល់ព្យុះធំៗបង្កឡើងកាលពីឆ្នាំ២០១៧៕

វៀតណាមត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅមួយក្នុងចំណោម គោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ - ảnh 14
សណ្ឋាគារ Belmond Cap Juluca (រូបថត៖ BELMOND CAP JULUCA)

ប្រតិកម្មទៅវិញ

ផ្សេងៗ