វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(VOVWORLD) - ក្រោយរយៈពេលជាច្រើនឆ្នាំនៃការស្តារ និងជួសជុលឡើងវិញ វិមាន Kien Trung ខាងក្នុងព្រះបរមរាជវាំង Hue នឹងបើកទ្វាទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 1

វិមាន Kien Trung មានទីតាំងនៅខាងក្នុងទីក្រុងហាមឃាត់ព្រះបរមរាជវាំង ដែលសាងសង់ដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣។ នេះជាទីក្លែងស្នាក់នៅសំខាន់របស់ស្តេច។

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 2

វិមាន Kien Trung គឺជាសំណង់ដ៏ពិសេសមួយនៅក្នុងព្រះបរមរាជវាំង ដែលមានរចនាបថស្ថាបត្យកម្មបារាំង អ៊ីតាលី និងប្រពៃណីវៀតណាម។ ប៉ុន្តែ វិមាននេះត្រូវបានបំផ្លាញទាំងស្រុងដោយសង្រ្គាមនៅឆ្នាំ ១៩៤៧ ។

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 3

នាថ្ងៃទី ៦ ខែកុម្ភៈ លោក Hoang Viet Trung នាយកមជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានឲ្យដឹងថា គម្រោងជួសជុល ស្តារ និងតុបតែងលម្អវិមាន Kien Trung បានសម្រេចរួចរាល់ ១០០% នៃទំហំសំណង់។

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 4

ក្នុងឆ្នាំ ២០១៩ មជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានបើកដំណើរការគម្រោងជួសជុលវិមាន Kien Trung ដោយចំណាយថវិកាសរុបជាង ១២៣ ពាន់លានដុង។ បន្ទាប់ពីជួសជុលអស់រយៈពេលជាច្រើនឆ្នាំ វិមាននេះឥឡូវបានត្រៀមរួចរាល់សម្រាប់បើកស្វាគមន៍ភ្ញៀវទេសចរណ៍ដំបូងគេក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ២០២៤។

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 5

វិមាន Kien Trung ត្រូវបានសាងសង់ឡើងដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣ ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់ស្តេចនៅក្នុងព្រះបរមរាជវាំង។ នេះក៏ជាកន្លែងដែលស្ដេច Khai Dinh សោយទិវង្គតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩២៥។ (និមិត្តសញ្ញានាគដ៏ស្រស់ស្អាតនៅវិមាន Kien Trung)

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 6

ជណ្តើរទៅជាន់ទី ២ បច្ចុប្បន្នមានតែជាន់ទី ១ ប៉ុណ្ណោះដែលត្រូវបានបង្ហាញទាំងស្រុង។ ជាន់ទី ២ នឹងបន្តសាងសង់នៅពេលក្រោយ។

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 7

ខាងក្នុងវិមាន

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 8

នៅខាងក្នុងវិមាន Kien Trung ត្រូវបានរៀបដាក់វត្ថុបុរាណដើម ដែលទាក់ទងនឹងប្រវត្តិនៃការបង្កើតវិមាន។

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 9

វត្ថុតាងពីរជ្ជកាល ស្ដេច Khải Định ម្ចាស់វិមាននេះត្រូវបានរៀបដាក់ នៅជាន់ទី ១។


វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 10

វត្ថតាងត្រូវបានបង្ហាញនៅទីនេះ

វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  - ảnh 11

“ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ វិមាន Kien Trung នឹងបើកជាលើកដំបូង ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។ នៅទីនេះ យើងនឹងដាក់តាំងវត្ថុតាង និងពន្យល់ពីរឿងរ៉ាវពាក់ព័ន្ធនានា។ លើសពីនេះ មជ្ឈមណ្ឌលនឹងដាក់តាំងបង្ហាញផលិតផលវត្ថុអនុស្សាវរីយ៍ដ៏វិសេសមួយចំនួន ដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោក Hoang Viet Trung បានណែនាំយ៉ាងដូច្នេះ។

ប្រតិកម្មទៅវិញ

ផ្សេងៗ