វិលត្រឡប់មកគ្រាកុមារភាពនៅផ្លូវ Hang Ma ទីក្រុងហាណូយ ក្នុងឱកាសពិធីបុណ្យសែនព្រះខែ
(VOVWORLD) - ក្នុងចំណោមផ្លូវទាំង ៣៦ ក្នុងទីក្រុងហាណូយ ផ្លូវ Hang Ma គឺជាផ្លូវដែលមានពណ៌ស្រស់ឆើតឆាយបំផុតហើយក៏ជាកន្លែងដែលរក្សាទុកបាននូវគ្រាកុមារភាពពោរពេញទៅដោយសេចក្តីប្រាថ្នារបស់កុមារកុមារីទីក្រុងហាណូយផងដែរ។
នៅថ្ងៃធម្មតា ផ្លូវ Hang Ma គឺជាផ្លូវលក់ប្រដាប់ប្រដាក្មេងលេងនិងគ្រឿងតុបតែងនៅពិធីមង្គលការ។ រីឯក្នុងពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ផ្លូវ Hang Ma មានសភាពអ៊ូអរជាមួយក្មេងលេងដើម្បីទទួលស្វាគមន៍ពិធីសែនព្រះច័ន្ទពេញវង់។ រូបថត៖ Ha Thanh / VOV |
ប្រដាប់ប្រដាក្មេងលេងដែលត្រូវបានលក់កាលពីមុនគឺជាប្រដាប់ប្រដាក្មេងលេងធ្វើពីក្រដាសឈើឬដែក។ ក្នុងនោះមានង្កៀងគោម ចង្កៀងរូបផ្កាយ និងរបាំងមុខធ្វើពីក្រដាសគ្រប់ប្រភេទជាដើម។ |
ស្គរកងទ័ពនិងស្គរកង្កែបគឺជារបស់ដែលមិនអាចខ្វះបានក្នុងកំឡុងពេលបុណ្យពាក់កណ្តាលសរទរដូវ។
|
របាំងមុខមានរូបក្បាលតោដ៏គួរឲ្យចាប់ចិត្ត។
|
ស្គរកង្កែបនិងក្បាលសត្វតោសក្រដាសសម្រាប់ក្មេងៗរាំនៅក្នុងរាត្រីសែនព្រះចន្ទពេញវង់។
|
ថ្វីត្បិតតែប្រដាប់ប្រដាក្មេងលេងនេះពិតជាពេញនិយមមែន ប៉ុន្តែនៅគ្រាអតីតកាលរបាំងមុខក្បាលសត្វតោជាប្រដាប់ប្រដាដែលក្មេងៗមិនសូវងាយទទួលបានឡើយ។
|
ជង្កៀងគោមរូបផ្កាយគឺជាប្រដាប់ប្រដដែលក្មេងៗសុទ្ធសឹងតែមាននៅក្នុងឱកាសនេះ។
|
លោកបណ្ឌិតដែលធ្វើឡើងដោយការសូន To He ។
|
របាំងនេះគឺសម្រាប់កុមារកុមារី ប៉ុន្តែមនុស្សពេញវ័យក៏គួរឱ្យចាប់អារម្មណ៍ដោយមិនចាញ់ កូនៗក្មេងឡើងយ។
|
ពិធីបុណ្យសែនព្រះខែត្រូវបានប្រារព្ធឡើងនាថ្ងៃសុក្រ ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០១៩ ហើយ ផ្លូវ Hang Ma មានសភាពអ៊ូអរម្តងទៀតជាមួយមនុស្សពេញវ័យដែលនាំកូនៗឱ្យទិញប្រដាប់ប្រដាក្មេងលេង និងរឿងរ៉ាវអំពីកុមារភាពរបស់ឪពុកម្តាយនឹងត្រូវបានចែករំលែកជាមួយកូនៗរបស់គេដើម្បីទុកឲ្យអនុស្សាវរីយ៍និងការចងចាំដ៏ស្រស់ស្អាតនៅតែបន្តជាប់ៗគ្នាតែម្តងទៀតផង។
|