“សំនៀងអាស៊ាន+៣": តារាចម្រៀង ៤ដួងដែលមានទេពកោសល្យ - តើពួកគេជានរណា?

(VOVWORLD) -  រួមជាមួយបេក្ខជនចូលរួមការប្រឡងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំនួន ២២រូបនោះ ការប្រឡង “សំនៀងអាស៊ាន+៣ ឆ្នាំ២០១៩នេះ បានទទួលស្វាគមន៍អ្នកចម្រៀងដែលមានទេពកោសល្យចំនួន ៤ រូបទៀត មកពីកូរ៉េ ជប៉ុននិងចិនដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី ២៨ ខែកក្កដា។

Chang-Sook និង Eunyoung  (កូរ៉េខាងត្បូង)

Chang-Sook និង Eunyoung  គឺជាសមាជិកនៃក្រុមតន្ត្រី Two X ដែលជាកម្មសិទ្ធិរបស់ Star Gaze Entertainment (កូរ៉េខាងត្បូង)។ នារីដ៏ស្រស់ស្អាតនិងមានទេពកោសល្យទាំងពីរនាក់នេះ បានចូលរួមជាមួយក្រុម Two X កាលពីឆ្នាំ ២០១២ និងបានចេញបទចម្រៀងនិងអាល់ប៊ុមជាច្រើនដែលទទួលបានប្រជាប្រិយភាពពីទស្ស និកជន ដូចជា Double Up, Ring Ma Bell, Over ជាដើម។

“សំនៀងអាស៊ាន+៣Im Chang-Sook (Jiu) ដែលប្រធានក្រុមតន្ត្រី Two X 
“សំនៀងអាស៊ាន+៣ Joo Eun-Young គឺជាសមាជិកក្មេងជាងគេបំផុតរបស់ក្រុម Two X ដែលដើរតួជា rapper

នៅក្នុងការប្រឡង “សំនៀងអាស៊ាន+៣” នាឆ្នាំនេះ តារាចម្រៀងទាំងពីរនាក់នេះនឹងនាំមកនូវការសម្តែងបទចម្រៀងពីរគឺ Ring ma bells – Ring marks - Over ដែលបានរំពឹងថាបរិយាកាសសប្បាយរីករាយជូនទស្សនិកជនជាពុំខាន។

Su Jing (ចិន)

Su Jing គឺជាអ្នកចំរៀងឯករាជ្យនៅប្រទេសចិន។ ថ្វីត្បិតតែនាងមិនបានបញ្ចប់ការសិក្សាពីវិស័យតន្ត្រីក៏ដោយ ប៉ុន្តែដោយក្ដីស្រលាញ់តន្រ្តី នាងអាចសរសេរទំនុកច្រៀងដែរ។ នាងបានបោះពុម្ភជិត ១០០ បទ ហើយបានចេញអាល់ប៊ុមចំនួន ១៨។

“សំនៀងអាស៊ាន+៣ Su Jing ជាអ្នកចំរៀងឯករាជ្យនៅប្រទេសចិន
“សំនៀងអាស៊ាន+៣Su Jing ជាតារាចម្រៀងចិនដែលទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីទស្សនិកជន 

ជាពិសេស Su Jing មិនត្រឹមតែនិពន្ធនិងច្រៀងបទចំរៀងអំពីក្តីស្រលាញ់ប៉ុណ្ណោះទេ នាងថែមទាំងតាក់តែងឡើង នូវបទចម្រៀងតាមទម្រង់ទិនានុប្បវត្តិទៀតផង។ ហេតុដូច្នេះហើយ ស្នាដៃជាច្រើនរបស់ Su Jing ទទួលបានការនិយមចូលចិត្ត ស្រឡាញ់ដោយទស្សនិកជន។

Yohei Hamabata (ជប៉ុន)

Yohei Hamabata គឺជាអ្នកចម្រៀង និងតន្រ្តីករជប៉ុន។ ដោយរូបរាងដ៏ស្រស់ស្អាតសម្លេងកក់ក្តៅនិងមានសមត្ថភាពក្នុងការលេងហ្គីតានិងព្យាណូ ទាំងអស់នេះ ធ្វើឲ្យ Yohei Hamabata ទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងពីរទស្សនិកជន។

“សំនៀងអាស៊ាន+៣

អាល់ប៊ុមខ្លះដែល Yohei បានចេញផ្សាយគឺ Big Music, Yui, Musekinin, Augusta Cam 2015 និង Live Recordings។

ប្រតិកម្មទៅវិញ

ផ្សេងៗ