សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា

(VOVWORLD) - ស្ថិតនៅលើឡលភ្នំមួយនៃឃុំ Hy Cuong ទីក្រុង Viet Tri ខេត្ត Phu Tho ភាគ ខាងជើងវៀតណាម ហើយចំណុះតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung សារមន្ទីរ ស្ដេច Hung ជាសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលមួយដែលបានថែរក្សានិងឆ្លុះបញ្ចាំង យ៉ាងច្បាស់លាស់អំពីសម័យកាលដ៏ភ្លឺស្វាងរបស់ប្រជាជាតិវៀតណាម។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 1
សារមន្ទីរ ស្ដេច Hung ស្ថិតនៅក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ដែលជាទីមកដល់ពិសេសក្នុងជីវភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាមគ្រប់រូប។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 2
សារមន្ទីរ ស្ដេច Hung ត្រូវបានស្ថាបនាតាមទស្សនៈវិស័យរបស់ជនវៀត ណាមបុរាណដោយជំនឿថា មេឃមានរាងមូល ដីមានរាងការ៉េ រួមមាន២ជាន់លើផ្ទៃដីជិត ១ពាន់ម៉ែត្រការ៉េ។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 3
សារមន្ទីរនេះត្រូវបានកសាងឡើងកាលពីប៉ុន្មានឆ្នាំចុងទសវត្សទី ៨០ ហើយត្រូវបានជួស ជុលនិងកែលំអឡើងវិញជាច្រើនលើកច្រើនសា។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 4
វត្ថុតាងស្គរតម្រួតត្រូវបានដាក់បង្ហាញនៅក្នុងសារមន្ទីរ។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 5
តាមរយៈបណ្ដាស្គរសំរឹទ្ធ ភស្តុតាងប្រវត្តិសាស្ត្រវិសេសវិសាល ជួយភ្ញៀវទេសចរយល់ បន្ថែមអំពីជីវភាពរស់នៅខាងវប្បធម៌សេដ្ឋកិច្ចនៃសម័យកាលបណ្តាស្តេច Hung ដូចជា៖ គមនាគមន៍ដឹកជញ្ជូនលើទន្លេគឺជាមធ្យោបាយធ្វើដំណើរទៅវិញទៅមកសំខាន់ចំពោះជន វៀតណាមបុរាណ។ ដោយហេតុនេះ ទូក Đông Sơn លើស្គរគឺជារូបភាពស្និទ្ធស្នាលរបស់ជន វៀតណាម។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 6
ពីវត្ថុតាងផលិតកម្មក្នុងជីវភាពរស់នៅប្រចាំឆ្នាំនៃជនវៀតណាមបុរាណ អត្តសញ្ញាណ វប្បធម៌នៃសម័យកាលប្រវត្តិសាស្ត្រនិមួយៗត្រូវបានបង្ហាញច្បាស់លាស់ដែលនាំឲ្យ ទស្សនិកជនពិសោធន៍គួរឲ្យចាប់ចិត្ត។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 7
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 8
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 9
នៅសារមន្ទីរស្ដេច Hung មានវត្ថុតាងជាង ៤ ពាន់ដែលបានដាក់បង្ហាញនៅ បន្ទប់តាមឯកទេសចំនួន ៥ ដោយបណ្ដាប្រធានបទ៖ ទឹកដី មនុស្សនៃយុគ សម័យកាលដំបូងស្ថាបនាប្រទេសជាតិ បុព្វហេតុកសាងប្រទេស Van Lang របស់ បណ្ដាស្ដេច Hung តំបន់កេរ្តិ៍ដំណែលវិហារស្ដេច Hung និងការសែនខួបស្ដេច Hung និងមនោសញ្ចេតនារបស់ប្រជាជន ការយកចិត្តទុកដាក់របស់រដ្ឋអំណាចចំពោះវិហារស្ដេច Hung។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 10
នាថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញបានចុះហត្ថលេខាលើអនុក្រិតលេខ ២២ CNV/CC ដែលអនុញ្ញតឲ្យបុគ្គលិកកម្មាភិបាលក្នុងទូទាំងប្រទេសឈប់សំរាកក្នុងបុណ្យខួប ស្តេច Hung (ថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិ) សំដៅរំលឹកឡើងវិញគុណូបការៈរបស់ជីដូន ជីតា។ ក្នុងរូបថតជាជំនួបសំណះសំណាលរវាងលោកប្រធានហូជីមិញជាមួយបណ្ដាយុទ្ធជន នាថ្ងៃទី ១៨ កញ្ញា ឆ្នាំ ១៩៥៤។
សារមន្ទីស្តេចHung ឆ្លាក់រូបសំណាកតំបន់ជីដូនជីតា - ảnh 11
រូបថតឯកសារដែលតាំងបង្ហាញនៅសារមន្ទីរស្តេច Hung កត់ត្រានូវពេលវេលាជួបសំណះសំ ណាលពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ