![]() |
| សិល្បៈករវ័យក្មេងTa Quang Thang (Image: vnrock.vn) |
(VOVWorld) - ទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃសរទរដូវនាខែកញ្ញា។ បរិយាកាសនៃ
ទិវាបុណ្យឯករាជ្យនៅក្របដណ្តាប់លើគ្រប់ទិសទី។ នៅទីកន្លែងណាលើរលករ៉ាឌីអ៊ូ
បទចម្រៀង “ទង់ជាតិ” របស់សិល្បៈករវ័យក្មេង Ta Quang Thang នៅតែលាន់រន្ទឺ។
៤ ឆ្នាំបានឆ្លងផុតទៅហើយ ប៉ុន្តែបទចម្រៀង “ទង់ជាតិ” របស់សិល្បៈករវ័យក្មេង
Ta Quang Thang នៅជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងអំពីសម័យកាល ដំណើរការតស៊ូដណ្តើមឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិវៀតណាមទទួលបាន
ការនិយមចូលចិត្តរបស់ជនគ្រប់រូបជាពិសេសគឺយុវជន។
- “ខ្ញុំឃើញថា៖ បទចម្រៀង “ទង់ជាតិ” គួរឲ្យចង់ស្តាប់ណាស់! ចង្វាក់ភ្លេងពិរោះ
ណាស់!”
- “ចម្រៀងនេះមានអត្ថន័យណាស់។ ខ្ញុំមានគោលបំណងថា៖ បង Ta Quang Thang នឹងមានចម្រៀងល្អៗដូច្នេះយ៉ាងច្រើនថែមទៀត។”
- “ខ្ញុំចូលចិត្តបទចម្រៀងនេះ! ក្នុងពេលទៅរៀនសូត្រនៅបេទេស ខ្ញុំតែងតែស្តាប់ កំសាន្តនៅពេលនឹកគ្រួសារម្តងៗ។មិត្តគ្រប់គ្នាជាជនបរទេសរបស់ខ្ញុំក៏ចូលចិត្ត
ចម្រៀងនេះផងដែរ។ មតិ្តបានស្នើរឲ្យខ្ញុំបកប្រែទំនុកនេះ។”
៤ ឆ្នាំ - នេះគឺជាពេលវេលាខ្លីមួយចំពោះមនុស្សមួយនាក់ ប៉ុន្តែ ចំពោះបទចម្រៀង
មួយនេះគឺជាពេលវេលាមួយពោពេញទៅដោយការសាកល្បងដើម្បីដណ្តើមបាន
ការស្រសាញ់ចូលចិត្តដ៏រឹងមាំពីសំណាក់របស់មិត្តអ្នកស្តាប់។ បទចម្រៀង “ទង់ជាតិ” ធ្វើប្រការនេះប្រកបដោយជោគ ជ័យ។ Ta Quang Thang យុវជនម្ភៃជាងឆ្នាំម្នាក់ ដោយមានដួងព្រលឹងជាសិល្បៈករ បានចែករំលែកថា៖
“ខ្ញុំនិពន្ធបទចម្រៀងនេះក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយពីស្តាប់រឿងនិទានស្តី
អំពី សង្គ្រាមនិងសម័យកាលអោបក្រសោបរបស់ឪពុកម្តាយជារៀងរាល់ថ្ងៃ រួម
ជាមួយបទពិសោធក្នុងជីរវភាពរស់នៅនិងចំណះដឹងអំពីប្រវត្តិសាស្ត្រ ខ្ញុំក៏បាន
និពន្ធ បទចម្រៀងនេះ។ ការផ្តើមគំនិតមកដោយថៃដន្យ។”
បទចម្រៀង “ទង់ជាតិ” ត្រូវបាន Ta Quang Thang សរសេរពេលមានអាវុធ ២២ ឆ្នាំ
តែប៉ុណ្ណោះ។ មិនរៀបរាប់សេចក្តីស្រលាញ់ វណ្ណកម្មនេះបានបង្ហាញពីអតីតកាលដ៏ សែនលំបាកជាមួយនឹងតែមសំបុត្រអាហារដ៏ថ្លៃថ្លានិងមុខម្ហូប Bo Bo។ នេះគឺជា រូបភាពនៃប្រទេសវៀតណាមតាមរយៈការរៀបរាប់របស់ឪពុកម្តាយ។ ខ្លឹមសារនៃបទ ចម្រៀងនេះស្តីអំពីសម័យកាលបដិវត្តន៍របស់ប្រជាជាតិ ប៉ុន្តែ វាត្រូវបានផ្ទុំលើចង្វាក់
ភ្លេង Country Rock ។ ទោះបីជាត្រូវបានសម្រេចក្នុងរយៈពេលខ្លីក្តី ប៉ុន្តែ បទចម្រៀង
នេះដណ្តើមបានរង្វាន់ “បទចម្រៀងវៀតឆ្នាំ ២០១០” ចំនួន ៣ ជាពិសេសគឺរង្វាន់
របស់សមាគមសិល្បៈកររៀតណាម។ ចំពោះសិល្បៈករវ័យក្មេង Ta Quang Thang ជោគជ័យនេះប្រហែលជា មានតែក្នុងសុបិន។
“ខ្ញុំមិនអាចបំភ្លេចបានឡើយនូវចំណាប់អារម្មណ៍នេះ។ នេះគឺជារង្វាន់តូតន្ត្រីជា
លើកដំបូងរបស់ខ្ញុំ។ “បទចម្រៀងវៀត” នាឆ្នាំនោះគឺជាកម្មវិធីដ៏ធំមួយចំពោះខ្ញុំ។
មុននោះ ខ្ញុំគ្រាន់តែស្រម៉េថាអាចបានសម្តែងក្នុងកម្មវិធីនេះតែប៉ុណ្ណោះ គឺមិនធ្លាប់
គាត់ថា៖ ខ្ញុំទទួលបានរង្វាន់ចំនួន ៣ នេះទេ។ នេះគឺជាអនុស្សរវរីយ៍ដ៏ស្រស់ត្រ
កាលមួយនិង បើកចេញឱកាសថ្មីសំរាប់បុព្វហេតុតូតន្ត្រីរបស់ខ្លួន។ អាស្រ័យ
ដោយសារបទចម្រៀង “ទង់ជាតិ” ទស្សនិកជនអាចស្គាល់ដល់ឈ្មោះ Ta Quang
Thang និងតន្ត្រី Country Rock។”
![]() |
| សិល្បៈករ Ta Quang Thang (Image: hdvietnam.vn) |
មិនស្ទាក់ស្ទើរដំណើរការសាកល្បងប្រការថ្មី។ Ta Quang Thang នៅមានភាពភ្ញាក់ ផ្អើលសំរាប់មិត្តអ្នកស្តាប់ជាច្រើនទៀត។
“មិត្តអ្នកស្តាប់នៅតែស្គាល់ដល់ចម្រៀង “ទង់ជាតិ” ដែលត្រូវបាននិពន្ធតាមលើ
ចង្វាក់ភ្លេង Country Rock តែប៉ុណ្ណោះ។ ខ្ញុំមានកណែថ្មីមួយទៀត។ នាខែតុលាឆ្នាំ
២០១២ ក្រសួងវប្បធម៌ទេសចរណ៍និងកីឡាវៀតណាមបានអញ្ជើញខ្ញុំតាងនាម
វៀតណាមចូលរួមកម្មវិធី “អាស៊ាន Pop Song Album”។ ក្នុងនោះ ប្រទេសជា
សមាជិកអាស៊ាននិមួយៗ ជ្រើសរើសសិល្បៈករវ័យក្មេងមួយនាក់ដែលមាន
អាយុក្រោម ២៤ ឆ្នាំ ចូលរួម។ ដើម្បីបង្ហាញច្បាស់លាស់នូវអត្តសញ្ញាណដ៏
វិសេសវិសាលរបស់តូតន្ត្រី វៀតណាម ខ្ញុំបានប្រើប្រាស់សាដៀវ។ ខ្ញុំមានមោទនភាពណាស់ក្នុងពេលចូល រួមកម្មវិធីនេះ។”
ទទួលស្គាល់ជាអ្នកដែលមិនចូលចិត្តឧទ្ទេសនាមអំពីខ្លួន Ta Quang Thang បាន
ឲ្យដឹងថា៖ ប្រសិនបើចង់យល់ដឹងពីរូបគាត់ សូមស្តាប់ចម្រៀងដែលគាត់សរសេរ
និងផ្ទៀងស្តាប់ចម្រៀងដែលគាត់ច្រៀង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


