(VOV)_ពីយូរណាស់មកហើយ គ្មានអ្នកណាអាចរាប់អោយបានអស់ថាមាន
ប៉ុន្មានវ័ណ្ណកម្មអក្សសាស្ត្រសរសេរអំពីរដ្ឋធានីហាណូយឡើយ។ ក្នុងពិធីបុណ្យ
សៀវ ភៅហាណូយ ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តទៅនាដើមខែតុលាកន្លងទៅ បរិមាណសៀវភៅសរសេរអំពីហាណូយបានឡើងដល់រាប់រយក្បាល។ ប្រការ នេះបានសរអោយឃើញថា៖ហាណូយជាសេចក្ដីស្នេហ៍របស់កវី អ្នកអក្សសាស្ត្រ
នានា។
![]() |
| ហាណូយប្រភពមនោអារម្មណ៍សំរាប់អ្នកនិពន្ធ |
ហាណូយជាតំបន់ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ ប្រវត្តិសាស្ត្រ។ ហាណូយ ជាប្រភពចំណាប់អារម្មណ៍ច្នៃប្រឌិតគ្មានទីបញ្ចប់ចំពោះអ្នកនិពន្ធ។ ចំពោះកវី Vu Quan Phuong ៖ហាណូយជានិច្ចកាលនាំមកនូវចំណាប់អារម្មណ៍ដ៏ខ្លាំងក្លា ដើម្បីលោកអាចនិពន្ធឡើងបទកំណាព្យនានាពោពេញទៅដោយមនោសញ្ជេតនា។ នៅពេលនិយាយអំពីបទកំណាព្យ៖ ការសំណេះសំណាលរបស់ផ្ទះ កវី Vu Quan Phuong បានអោយដឹងថា៖
“ ខ្ញុំយកចំណាប់អារម្មណ៍ពីផ្ទះនៅចុងក្រោយរបស់រដ្ឋធានី ជាទីជាប់នឹងវាលស្រែ ជាទីកន្លែងជូនដំណើរអ្នកក្រុងទៅជំលៀស និងទទួលបណ្ដាមធ្យោបាយបំរើអោយការប្រយុទ្ធនៅក្នុងទីក្រុង។ បទកំណាព្យនេះមានចរិតលក្ខណះព្រឹត្តិការណ៍នាគ្រានោះ។ នាបច្ចុប្បន្ន បទកំណាព្យជាអនុស្សាវរីយ៍១ស្ដីពីហាណូយ។ ហាណូយជាប្រភពមនោអារម្មណ៍ក្នុងបទកំណាព្យរបស់ខ្ញុំ។”
ហាណូយនាំមកនូវបណ្ដាមនោសញ្ជេតនាដ៏ពិសេសដោយឡែកសំរាប់អ្នកអក្សសាស្ត្រនានា។ Do Phan អ្នកអក្សសាស្ត្រមួយនាក់បានអោយដឹងថា៖ អស់មួយជីវិត លោកបានសរសេរសៀវភៅ១តែប៉ុណ្ណោះ នោះគឺសៀវភៅស្ដីអំពីហាណូយ។ អ្នកវិភាគ Nguyen Hoai Nam បាននិយាយអំពីវណ្ណកម្មរបស់ Do Phan ៖
“ សរសេរអ្វីៗក៏ដោយ ប៉ុន្តែចុងក្រោយលោកក៏សរសេរអំពីហាណូយដែរ។ មិនគ្រាន់តែស្ដីពីហាណូយបើកទូលាយទេ។ ការបើកទូលាយនេះគឺជារឿងខាងរដ្ឋបាល។ Do Phan សរសេរអំពីហាណូយបិរាណ១ ហាណូយក្នុងរបបអោបក្រសោប ជាដំណាក់កាលដែល លោកបានឆ្លងកាត់។”
Do Phan មានសៀវភៅ១៣ក្បាល ដោយមានច្រើនប្រភេទក្តី ប៉ុន្តែសុទ្ធតែមានប្រធានបទស្ដីពីហាណូយ។ លោកសរសេរអំពីហាណូយដ៏ប៉ិនប្រសប់ ក្នុងរឿងនិមួយៗគ្មានអក្សរណាស្ដីពីហាណូយក្តី ប៉ុន្តែមិត្តអ្នកអាននៅចាំច្បាស់អំពីចំណុចនិមួយៗរបស់រដ្ឋធានីរាប់ពាន់ឆ្នាំប្រវត្តិសាស្ត្រនេះ។ អ្នកអក្សសាស្ត្រ Do Phan បានអោយដឹងថា៖
“ ខ្ញុំមិនដែលសរសេរអ្វីក្រៅពីរដ្ឋធានីហាណូយឡើយ។ ខ្ញុំបានកើតនិងធំដឹងក្តីនៅលើតំបន់ដីនេះ និងបានរស់នៅនៅទីនេះបានជិត៦០ឆ្នាំហើយ។ អ្វីៗដែលខ្ញុំសង្កេតឃើញបាន ខ្ញុំបានឆ្លងកាត់ បានដិតជាប់ក្នុងដួងចិត្តរបស់ខ្ញុំ។ ហើយពេលណា ខ្ញុំក៏អាចយកមកសរសេរបានដែរ។”
ហាណូយនៅជាមេម័រមួយរបស់បណ្ដាជនត្រូវរស់នៅឆ្ងាយពីស្រុកកំណើត។ អ្នកនិពន្ធ Le Minh Ha ជនវៀតណាមម្នាក់នៅអាល្លឺម៉ង់ បានអោយដឹងថា៖
“ ខ្ញុំបានទៅផ្តល់ច្រើនកន្លែង សរសេរអំពីប្រធានបទជាច្រើនក្តី ប៉ុន្តែប្រការដែលខ្ញុំចង់និយាយ ចង់សរសេរ នោះគឺស្ដីពីហាណូយ។ ប្រការដែលខ្ញុំចង់និយាយដល់ នោះគឺហាណូយ១ មិនដូចហាណូយនាបច្ចុប្បន្នទាំងស្រុងទេ។ មិនអ៊ូអរ មិនចង្អៀតដូច្នេះទេ។ នោះគឺបណ្ដាអនុស្សាវរីយ៍អំពីហាណូយ។”
មិនដឹងថា៖បានមានប៉ុន្មានវណ្ណកម្មស្ដីអំពីហាណូយក្តី ប៉ុន្តែ វណ្ណកម្មទាំងនោះបានធ្វើអោយរញ្ជួលចិត្តមនុស្សគ្រប់រូប ធ្វើអោយមិត្តអ្នកអានយល់ដឹងបន្ថែមអំពីហាណូយអតីតកាល និងនាបច្ចុប្បន្ន អរិយធម៌ និងបុរាណ បានរួមផ្សុំជាមួយគ្នា បង្កើតឡើងរូបភាពដ៏ស្រស់ស្អាតអំពីហាណូយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

