Vovworld-កើតនិងធំដឹង​ក្តីឡើងនៅទីក្រុង Hue (ភាគកណ្តាលវៀតណាម) តន្រ្តីករ
Van Tuan Anhប្រកបមុខរបរច្រើនមុខនៅទីក្រុហហូជីមិញក្រោយឈប់ពីឧត្តមសិ​ក្សា។
បងលក់គ្រឿង​អគ្គិសនី ម៉ាស៊ីនត្រជាក់មុនពេលផ្ទេទៅធ្វើអាជីវកម្មអចលនវ​ត្ថុ។ក្នុង
ដំណាក់កាលនេះ​​បងទិញបានវីឡាមួយចំនួនសំរាប់ឲ្យជួល។នាឆ្នាំ២០០០ទោះបីជា
មានជីវភាព​ធូធាគ្រាន់បើនៅទីក្រុងក្តីប៉ុន្តែតន្រ្តីករVan Tuan Anhបានសម្រេចរើដល់
ទីក្រុងDa Lat (តំបន់Tay Nguyenនៅតំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម)ដើម្បីលង់
ខ្លួនក្នុងបរិយាកាសនៃព្រៃភូមិសាស្រ្តរបស់ជនរួមជាតិជាជនជាតិK’ho។នៅទីនេះបង
រកបានភាពចុះសម្រុងជាមួយធម្មជាតិនិងអ្នកភូមិ។បងសម្រេចទិញវាលស្រែចោល
ទំនេរដោយសារមានការជួយឧបត្ថម្ភរបស់រដ្ឋអំណាចតំបន់និងអ្នកភូមិបងបានបង្កើត
ភូមិ១ស្អាតសុខសាន្តត្រាណនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជន
ជាតិK’ho។បងចែករំលែកថា៖“ខ្ញុំមិនអាចធ្វើអ្វីទាំងអស់បើសិនជាគ្មានការជួយឧបត្ថម្ភ
របស់អ្នកភូមិ។ដងទង់និងផ្ទះផុតពី​ដីនេះបានធ្វើដោយអ្នកភូមិ ។ពួកគេបានជួយ
ឧបត្ថម្ភខ្ញុំយ៉ាងច្រើនក្នុងការកសាងកម្មវិធីផ្លាស់ប្តូរវប្បធម៌នានាដែលអនុញ្ញាតិឲ្យភ្ញៀវ
ទេសចរស្នាក់នៅភូមិ។ “


តន្រ្តីករVan Tuan Anh(រូបថតVOV)

មុននេះ២ឆ្នាំតន្រ្តីករVan Tuan Anhបានប្រែផ្ទៃដីចំនួ​ន៥ពាន់ម៉ែត្រក្រឡានៅស្រុកLac
Duong ខែត្រ Lam Dong ទៅជារមណីដ្ឋាន១គួរឲ្យជាប់ចិត្ត។បងបាន​ដាំដើមឈើនិង
ផ្កាព្រៃសំដៅនាំមកនូ​បរិយាកាសនៃពិធីបុណ្យដូចជា” Ninh Nong “។តាមទំលាប់ប​ន្ទាប់ពីពិធីទទួលការវិលត្រឡប់មករបស់ព្រះម៉ែស្រូវ ប្រជាជននៅតំបន់Tay Nguyen
ចាកចេញពីភូមិនិងដើរតាមព្រឹទ្ឋាចារ្យភូមិទៅរស់ក្នុងព្រៃ។ពួកគេរស់នៅទីនេះក្នុង
រយះពេលពី១៥ដល់៣០ថ្ងៃមុនពេលវិលត្រឡប់មកភូមិរបស់ខ្លួនវិញ។តន្រ្តីករVan
Tuan Anhអោយដឹងថា៖“ ប្រជាជននៅតំបន់Tay Nguyenដូច្នេះមានជីវភាពធម្មតាក្នុង
រយះពេល១១ខែនិង១​ខែទៀតវិលត្រឡប់មកប្រភពដើម។ខែនេះត្រូវបានហៅថាជា
ខែ Ninh Nong ។ទំនៀមទំលាប់នេះបានរសាត់បាត់ទៅមុននេះពី៤០ដល់៥០ឆ្នាំ។ខ្ញុំបានស្រាវជ្រាវនិងអានបណ្តាឯកសារដើម្បីបង្កើតឡើងវិញសកម្មភាពនៃជីវភាពរស់
នៅនិងផលិតកម្មរបស់ភូមិ Cu Lan។ “

​​​​​​​​​​​​​​​​​​​​

រូបថតVOV

ក្រោមកំដៅខ្លាំង​តន្រ្តីករVan Tuan Anhនៅធ្វើការជាមួយបណ្តាបុគ្គលឹកដោយមិនគិត
ការនឿយហត់បងទទួលភ្ញៀវនិងបំរើមុខអាហារនិងរៀបចំបន្ទប់ទំនិញអនុស្សាវរីយ៍
ពាសពេញជួងខ្យល់កាបូបចរបាប់និងរបាំងមុខជាដើម។ក្នុងFestival ផ្កានៃទីក្រុង
Da Lat ឆ្នាំ២០១៣គណះចាត់តាំងជាតិនៃUNESCOរបស់វៀតណាមបានបញ្ចូល ភូមិ
Cu Lanក្នុងបញ្ជី១០​អាស័យដ្ឋានទទួលបទដ្ឋានវប្បធម៌និងទសចរណ៍របស់វៀតណាម
។ពីឥឡូវនេះតទៅភ្ញៀវទេសចរអាចមកទស្សនា ភូមិ Cu Lanដើម្បីលង់ខ្លួនក្នុងធម្មជាតិ
។តាមតន្រ្តីករVan Tuan Anh​ថា៖ការៀបចំទេសចរណ៍សហគមន៍ជាការធ្វើអាជីវកម្ម
អនុស្សាវរីយ៍នៃអតីតកាល។ តន្រ្តីករVan Tuan Anhស្រឡាញ់ភាពស្អាតនៃធម្មជាតិ។បងមានចំណាប់អារម្មណ៍ឃើញក្មេងឡើងវិញពេលបានរកឃើញធម្មជាតិរហោស្ថាន
និងស្វែងយល់វ​ប្បធម៌នៃបណ្តាជនជាតិនៅតំបន់ Tay Nguyen។ការរំជួលចិត្តនេះបាន
ក្លាយទៅជាប្រភពមនោ​អារម្មណ៍នៃបទច​ម្រៀ​ង” ស្រមោលរបស់ម្តាយ អនេក “ សេចក្តីស្នេសមុទ្រ ” និង ”បេះដូងនៃCu Lan “៕