![]() |
| ឆ្ងុយយឆ្ងាញ់អំបុកដំបន់ព្រៃភ្នំភាគពាយ័ព្យ (VNP) |
Vovworld-តាមប្រជាជនជនជាតិ Thai នៅភូមិ Nam Co ស្រុក Mu Cang Chai
ខេត្ត Yen Bai ថា មុននេះការជ្រើសរើសស្រូវដើម្បីធ្វើអំបុកជាស្រូវដំណើប Nuong
ពីព្រោះប្រភេទស្រូវនេះគ្រាប់មូលនិងរក្សាបានរុសជាតិផ្អែមនៃគ្រប់បាយដំណើប
ខ្លិនឆ្ងុយឆ្ងាញ់។
ទោះបីជាស្រូវដំណើបបានដាំដុះនៅស្រែទឹកឬលើចម្ការក្តី ពេលប្រមូលផល
មកធ្វើអំបុក គ្រាប់ស្រូវដំណើនត្រូវនៅមានទឹកដោះនៅចុងគ្រាប់ សំបកមានព័ណ៌
លឿងនិងគ្រាប់មិនទាន់ទុំអស់ឡើយ។ ស្រូវពេលប្រមូលផលរួចរាល់ត្រូវធ្វើភ្លាម
ពីព្រោះទុកដល់ថ្ងៃក្រោយគឺបាត់ខ្លិនក្រអូបនិងមិនទន់ឡើយ។ អ្នកស្រី Lo Thanh
Phuong អ្នកភូមិ Co Thai ឃុំ Nam Co ស្រុក Mu Cang Chai បានឲ្យដឹងថា៖
“ស្រូវខ្ចីនៅមានព័ណ៌បៃតង ចុចចូលនៅមានទឹកដោះ គ្រាប់ត្រូវមូលទើបបាន
ប្រមូលផលយកទៅធ្វើអំបុក។”
បណ្ដាគ្រាប់ស្រូវត្រូវបានសម្អាតហើយយកមកទៅលីង។ ក្នុងពេលលីងត្រូវ
ដាក់ភ្លើងល្មមៗ ពេលលីងមិនបានឲ្យឆេះគ្រាប់ស្រូវឡើយ។ អ្នកស្រី Lo Thi Hien
នៅភូមិ Co បានឲ្យដឹងថា៖
“ពេលបុកមិនបានបុកពេលក្តៅទេ ត្រូវទុកឲ្យត្រជាក់ទើបបានបុក ជៀសវាង
គ្រាប់អំបុកភ្ជាប់នឹងគ្នា។ បុកបានបន្តិចត្រូវយកសំបកស្រូវចេញ។ ធ្វើដូច្នេះដល់
ពេលធ្វើអំបុកបាន។”
ក្នុងប៉ុន្មានឆ្នាំកន្លងទៅអំបុកបានធ្វើច្រើនជាងដើម្បីបំរើភ្ញៀវទេសចរណ៍មក
ដល់ទស្សនានៅដំបន់។ ដើម្បីរក្សារបរធ្វើអំបុករបស់ជីដូនជីតានោះ អ្នកស្រី Lo
Thanh Phuong បានឲ្យដឹងថា៖
“ដើម្បីធ្វើបានគ្រាប់អំបុកនោះត្រូវពឹងដល់បាតដៃប៉ិនប្រសពរបស់នារី។ អ្នក
ម្ដាយលោកយាយចាស់ហើយមិនធ្វើបានទៀតគឺយើងបន្តធ្វើដើម្បីរក្សាគ្រាប់
អំបុកខៀវស្រស់និងឆ្ងុយឆ្ងាញ។”
Nam Co នៅរដូវស្រូវទុំ។ នៅបណ្ដាស្រែកាំជណ្ដើរស្រូវកំពុងទុំ។ អំបុកថ្មី
ដោយរស់ជាតិឆ្ងុយឆ្ងាញខ្លិនក្រអូបកាន់តែបានធ្វើឲ្យស្អាតនូវគំនូរអំពីដំបន់ព្រៃ
ភ្នំពាយ័ព្យ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

