VOV-ទៅវត្តនាដើមឆ្នាំដែលពីយូមកបានក្លាយទៅជាផ្នែកវប្បធម៍ប្រពៃណី
ក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ពិសេសគឺក្នុងថ្ងៃទី១៥កើតខែទី១។
ជនគ្រប់រូបទៅវត្តក្នុងថ្ងៃទី១៥កើតដើមឆ្នាំមិនត្រឹមតែដើម្បីបួងសួងរាល់ប្រការ
សុខសាន្តត្រាណល្អប្រសើសំរាប់ខ្លួនឯងនិងគ្រួសារក្នុងឆ្នាំថ្មីប៉ុណ្ណោះទេថែមទាំង
រកសំរាប់ខ្លួននៅពេលវេលាសំរាករមងាប់អារម្មណ៍នៅកន្លែងវត្តជ្រះថ្លាឬទ្ធាតជះ
ទៀតផង។
![]() |
| ទៅវត្តនាដើមឆ្នាំដែលពីយូមកបានក្លាយទៅជាផ្នែកវប្បធម៍ប្រពៃណីក្នុងជីវភាពរស់នៅរបស់ ប្រជាជនវៀតណាម ពិសេសគឺក្នុងថ្ងៃទី១៥កើតខែទី១។ |
តាមទស្សនាទានរបស់ជនជាច្រើនថា “ទៅវត្តពេញក្នុងមួយឆ្នាំមិនស្មើនឹង
ទៅវត្តថ្ងៃទី១៥កើតខែទីមួយ” ពីព្រោះនេះជាថ្ងៃ១៥កើតសំខាន់បំផុតតាមច័ន្ទកតិ
របស់ប្រជាជនវៀតណាម។ ក្នុងបរិយាកាសជ្រះថ្លា ចរន្តមនុស្សពីគ្រប់ទិសទីបាន
ឆ្ពោះទៅថានព្រលឹងដើម្បីរំលឹកឧទ្ទិសដល់ជីដូនជីតាប្រភពដើមដើម្បីទទួល អារម្មណ៍ឃើញថាមេឃដីហាក់ដូចជាសម្របជាមួយគ្នា មនុស្សជិតស្និទ្ធជាមួយ
គ្នាជាង។ ក្នុងពន្លឺនៃចង្កៀងទានធូបក្រអូបឈ្ងុយឈ្ងុប ជនគ្រប់រូបសុទ្ធតែគោរព
ធ្វើសក្ការៈបូជា។ សេចក្តីប់ងប្រាថ្នារបស់គេខុសៗពីគ្នាប៉ុន្តែរួមមានជាបំណងតែ មួយគឺសូមបួងសួងឲ្យឆ្នាំថ្មីសុខសាន្តត្រាណមានសំណាងសំរាប់គ្រួសារ។ ព្រះ
តេជ្ជគុណ Thich Thanh Duong នៅវត្ត Quan Su មានពុទ្ធដីកាថា៖
“ថ្ងៃទី១៥កើតខែទី១ជាថ្ងៃ១៥កើតដ៏ពិសិទ្ធិដែលប្រមូលនូវជំនឿជាងបណ្ដា
ថ្ងៃ១៥កើតផ្សេងៗក្នុងឆ្នាំ ពីព្រោះនេះជាថ្ងៃ១៥កើតដើមឆ្នាំ។ គេបានហៅថាថ្ងៃ១៥កើតខែទី១ជាបុណ្យតេត Thuong Nguyen។ ក្រោយនោះនៅបណ្ដាខែក្រោយៗអាច
មានបុណ្យតេតផ្សេងៗដូចជាបុណ្យតេត Trung Nguyen។”
![]() |
| បុណ្យថ្ងៃទី១៥កើតខែទី១ទៅតាមសុទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធក៏ត្រូវមានទានធូបឈ្ងុយឈ្ងុប ផ្កាផ្លែឈើស្រស់ៗ។ |
ថ្ងៃ១៥កើតខែទី១មានអត្ថន័យដ៏សែនសំខាន់ដូច្នេះប្រហែលជាវាចាប់ផ្ដើមពីទស្សនាទានអំពីរូបភាពព្រះច័ន្ទក្នុងព្រលឹងប្រជាជនវៀតណាម។ ថ្ងៃ១៥កើតជាប្រចាំខែជាថ្ងៃស្អាតបំផុតរបស់ព្រះច័ន្ទ។ ថ្ងៃ១៥កើតខែទី១ជាថ្ងៃព្រះច័ន្ទនិទាឃៈ
រដូវស្អាតបំផុត ព្រច័ន្ទដើមដំបូងរបស់ឆ្នាំថ្មី។ ថ្ងៃ១៥កើតខែទី១ត្រូវបានចាត់ទុកជាថ្ងៃបុណ្យតេតប្រពៃណីចុងក្រោយ។វាបានក្លាយទៅជាផ្នែកជីវភាពវប្បធម៍ជំនឿរបស់ប្រជាជនវៀតណាម។ ទៅវត្តក្នុងថ្ងៃ១៥កើតខែទី១ក្រៅពីបំពេញអារម្មណ៍
ព្រលឹងក្រោយពីប៉ុន្មានថ្ងៃធ្វើពលកម្មដ៏នឿយហត់ ជនគ្រប់រូបបានធូរស្រាលចិត្ត
គំនិតទស្សនាទេសភាពក្នុងប៉ុន្មានថ្ងៃដើមនិទាឃៈរដូវ។ ព្រះតេជ្ជគុណ Thich
Thanh Duong មានពុទ្ធដីកាទៀតថា៖
“បុណ្យថ្ងៃទី១៥កើតខែទី១ទៅតាមសុទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធក៏ត្រូវមាន ទានធូបឈ្ងុយឈ្ងុបផ្កាផ្លែឈើស្រស់ៗ។ ក្រៅពីនោះអ្នកទៅបួងសួងនៅវត្តបាន
បង្ហាញនូវទឹកចិត្តល្អជាមួយគ្នាតាមរយៈការប្រសិទ្ធពរគ្នារាល់ប្រការល្អបំផុត
សំរាប់ឆ្នាំថ្មីមួយក្នុងពេលទៅវត្តធ្វើសក្ការៈបូជានៅទីកន្លែងព្រះពុទ្ធ។ នេះជា អំណោយផលបុណ្យប្រការសំណាងសំរាប់គ្នានាដើមឆ្នាំ។”
![]() |
| ជនគ្រប់រូបទៅវត្តក្នុងថ្ងៃទី១៥កើតដើមឆ្នាំដើម្បីបួងសួងរាល់ប្រការសុខសាន្តត្រាណ ល្អប្រសើសំរាប់ខ្លួនឯងនិងគ្រួសារក្នុងឆ្នាំថ្មី |
ទៅវត្តក្នុងថ្ងៃ១៥កើតខែទី១បានក្លាយទៅជាផ្នែកជីវភាពវប្បធម៍ប្រពៃណី
ក្នុងជីវភាពរស់នៅប្រជាជនវៀតណាម។ ក្នុងពេលទៅវត្តបួងសួង ក្នុងក្លិនធូប
សម្លេងជួងបានលាន់រន្ទឺ ជនគ្រប់រូបបានឃើញសុខសាន្តត្រាណជាងក្នុងពេល
គិតដល់ឆ្នាំថ្មីមួយជាមួយប្រការល្អបំផុតប្រកបដោយសុភមង្គល។ ប្រការទាំង នោះបានក្លាយទៅជាភាពស្អាតវប្បធម៍ប្រពៃណីរបស់ប្រជាជនវៀតណាមបង្កើតឡើងផ្នែកពហុព័រក្នុងផ្ទាំងគំនូរវប្បធម៍វៀតណាម។ លោក Kevin Brian ភ្ញៀវទេសចរណ៍អូស្ត្រាលីម្នាក់បានឲ្យដឹងថា៖
“តាមខ្ញុំថាចំពោះជនវៀតណាមទៅវត្តក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីពិសេសគឺថ្ងៃ
១៥កើតខែទី១ជាប្រការល្អប្រសើរនិងសំខាន់បំផុត។ ខ្ញុំគិតថាក្នុងពេលគេទៅ
វត្តក្នុងថ្ងៃនេះ គេនឹងទទួលបានរាល់ប្រការល្អដែលបានបួងសួងសំរាប់ខ្លួន។
ប្រការនោះល្អណាស់។”
ទៅវត្តថ្ងៃ១៥កើតខែទី១បានក្លាយទៅជាទម្លាប់ ផ្នែកស្អាតរបស់ខឿន
វប្បធម៍ ជាកន្លែងដើម្បីបង្ហាញនូវបំណងប្រាថ្នារបស់ជនគ្រប់រូប ប្រសិទ្ធពរឲ្យ
ឆ្នាំថ្មីមានអំណោយផល ប្រសិទ្ធពរឲ្យជីវភាពរស់នៅប្រកបសុខសាន្តត្រាណ
សុខដុមរម្យនា។ នេះជាឱកាសដើម្បីជនគ្រប់រូបទស្សនាកំសាន្តទេសភាព
ស្អាត ភាពជ្រះថ្លានៅកន្លែងពិសិទ្ធិ រកមកប្រភពដើមប្រជាជាតិក្នុងបរិយាកាស
និទាឃៈរដូវ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



