(VOVworld)-បុណ្យតេតប្រពៃណីជាពេលវេលាជួបជុំគ្រួសាររបស់ជនវៀតណាម
គ្រប់រូប។ នៅពេលនិទាឃៈរដូវមកដល់ម្តងៗមិនត្រឹមតែជនវៀតណាមនៅក្នុង
ស្រុក អន្ទៈសាររងចាំឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជនវៀតណាមនៅឯបរទេសក៏ត្រេក
អរទន្ទឹង រងចាំឆ្នាំថ្មីផងដែរ។

ជនបរទេសចាប់អារម្មណ៍ខ្លាំងជាមួយនឹងបុណ្យតេតប្រពៃណីវៀតណាម (រូបថតៈ TTXVN)


ស្រឡាញ់វៀតណាមតាមរយៈសៀវភៅនិងខ្សែភាពយន្តដែលបានបញ្ជាំងនៅ
បារាំងនោះ Lou Vargas បានជ្រើសរើសមុខវិជ្ជាវៀតណាមវិទ្យានៅមហាវិទ្យាល័យ
ជាតិហាណូយដើម្បីស្វែងយល់អំពីមនុស្សនិងវប្បធម៌វៀតណាម។បានបរិភោគ
អាហារវៀតណាមយ៉ាងឆ្ងាញ់ពិសារនិងស្តាប់មិត្តភក្តិនិយាយអំពីបុណ្យតេតប្រពៃ
ណី ដូច្នេះ Lou សម្រេចចិត្តនៅទទួលបុណ្យប្រពៃណីវៀតណាមដើម្បីមានឱកាស
ស្វែងយល់ បន្ថែមអំពីវប្បធម៌វៀតណាម។ នាង Lou Vargas បានឲ្យដឹងថា៖

“ខ្ញុំមានបំណងស្រាវជ្រាវច្រើនថែមទៀតអំពីទំនៀមទម្លាប់របស់វៀតណាម
ក្នុង ប៉ុន្មានថ្ងៃតេត។ ខ្ញុំក៏ចង់ដឹងថា ក្រុមគ្រួសារវៀតណាមគេរៀបចំបុណ្យតេតេ
យ៉ាង ដូចម្តេច”។

ក៏ដូចជា Lou Vargas ដែរ Hitomi Okamara ជនជាតិជប៉ុនបានឲ្យដឹងថា
នាងចង់យល់បន្ថែមអំពីវប្បធម៌​ ទំនៀមទម្លាប់ទទួលបុណ្យតេតរបស់ប្រជា
ជនវៀតណាម។ Hitomi Okamara បានចែករំលែកថា៖

“ខ្ញុំចង់សម្របខ្លួនក្នុងថ្ងៃបុណ្យតេតរបស់វៀតណាមដែរ។​ខ្ញុំបានដឹងថា
បុណ្យតេតរបស់ប្រជាជនវៀតណាមមានដំណាប់ នំអន្សម សម្លទំពាំងជើងជ្រូក
និង Gio។ ជនវៀតណាមចេញក្រៅផ្ទះក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីសម្រាប់បួងសួងសូម
ឲ្យភាព សុខសាន្តត្រានជូនក្រុមគ្រួសារនិងសម្រាប់ខ្លួនផ្ទាល់”។

ចំពោះ Shehan Ruwanma Perere សញ្ញាជាតិ ស្រីលង្កាវិញ គាត់ថា ទទួល
បុណ្យតេតនៅវៀតណាមមិនត្រឹមតែជួយគាត់ស្វែងយល់អំពីវប្បធម៌របស់វៀត
ណាម ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់គាត់ឧទ្ទេសនាមអំពីវប្បធម៌ និង
ម្ហូបអាហា របស់ ស្រីលង្កាជាមួយមិត្តរបស់ខ្លួនទៀតផង៖

“ខ្ញុំបានត្រៀមរៀបចំសម្លការីឲ្យមិត្តភក្តិពិសារ។ ហើយម្ហូបរបស់ស្រីលង្កា
មានរសជាតិហឹរនិងប្រៃខ្លាំងណាស់។​ ខ្ញុំដឹងថា មិត្តវៀតណាមមិនសូវចូលចិត្ត
ម្ហូបហឹរនិងប្រៃទេ។​ដូច្នេះបានជា ខ្ញុំនឹងធ្វើសម្លការីក្នុងបុណ្យចូលឆ្នាំវៀត ណាម
ប៉ុន្តែមិនដាក់ហឹរនិងប្រៃពេចទេសម្រាប់ឲ្យមិត្តភក្តិវៀតណាមអ្នកណាក៏ភ្លក់បាន
ដែរ”។

ក៏ទទួលបុណ្យតេតនៅវៀតណាម ប៉ុន្តែ ជនបរទេសជាច្រើនបានជ្រើស
រើស​ធ្វើដំណើរទេសចរណ៍និងទទួលបុណ្យតេតជាមួយប្រជាជនតាមដំណើរបស់
ខ្លួននោះ ដើម្បីទស្សនានូវភាពស្រស់ស្អាតនិងកក់ក្តៅរបស់មនុស្សវៀតណាម។
លោក Soren Drott ជនជាតិអូស្ត្រាលីបានឲ្យដឹងថា លោកនឹងធ្វើដំណើរទេចរណ៍
ទទួលបុណ្យតេត​នៅទីក្រុង Da Lat។ លោកបានចែករំលែកថា៖

“ខ្ញុំចង់ស្វែងយល់អំពីទំនៀមទម្លាប់របស់ជនវៀតណាមក្នុងប៉ុន្មានថ្ងៃបុណ្យ
តេត ប្រពៃណី។ ខ្ញុំចូលចិត្តម្ហូបវៀតណាមណាស់ រសជាតិឆ្ងាញ់ ជាពិសេសគឺនំ
អន្សម”។

រីឯ លោក Colin ភ្ញៀវទេសចរមកពីអាមេរិកបានឲ្យដឹងថា លោកចាប់អារម្មណ៍
បំផុត ក្នុងដំណើទស្សនានៅវៀតណាមនោះគឺបានទទួលបុណ្យតេតប្រពៃណីរបស់
វៀត ណាមនៅទីក្រុងហូជីមិញ៖

“ពិតណាស់ថាសប្បាយរីករាយណាស់។ ខ្ញុំបានឃើញភាពខុសប្លែកអំពីវប្បធម៌ រវាងវៀតណាមជាមួយអាមេរិក។ ទីក្រុងហូជីមិញជាទីក្រុងគួឲ្យទាក់ទាញហើយប្រ
ជាជននៅទីនេះរាក់ទាក់រួសរាយ។ ខ្ញុំសង្ឃឹមថាទីក្រុងហូជីមិញកាន់តែអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

ឆ្នាំថ្មីបានមកដល់ដែលពោរពេញទៅដោយក្តីសប្បាយមិនត្រឹមតែសម្រាប់ជន
វៀតណាមប៉ុណ្ណោះទេ សូម្បីតែជនបរទេសក៏មានអារម្មណ៍អន្ទៈរសារនិងចាប់អារម្ម
ណ៍ខ្លាំងចំពោះបុណ្យតេតប្រពៃណីនៅវៀតណាមផងដែរ៕