![]() |
| លក្ខណៈល្អពិសេសនៃពិធីបុណ្យ Cam Muong របស់ជនជាតិ Lu (dantocviet.vn) |
Vovworld-ពិធីបុណ្យ Cam Muong ជាឱកាសដើម្បីអ្នកភូមិដាក់ដង្វាយបួងសួងទេវតាទន្លេភ្នំជ្រោះនិងទេវតានាគថែរក្សាឲ្យអ្នកភូមិទទួលបានឆ្នាំថ្មីមួយល្អប្រសើរ
មានសួរស្ដីជ័យមង្គល។ លោក Tao Van Coong ជនជាតិ Lu មួយនាក់បានឲ្យដឹងថា៖
“ក្នុងពិធីបុណ្យបងប្អូនរួមចំណែកមាន់មួយក្បាល។ យើងខ្ញុំនៅរួមប្រាក់ដើម្បី
ទិញស្រានិងជ្រូក។ ធ្វើពិធីបុណ្យដើម្បីប្រជាជនរកស៊ីមានបានធ្វើស្រែទទួលបាន
ផលច្រើនគោក្របីធំធាត់ជនគ្រប់រូបក្នុងភូមិមានសុខភាពល្អរកស៊ីមានបាន។”
ក្រៅពីវត្ថុសំណែនជាម្ហូបអាហារនោះ ជនជាតិ Lu បានដាក់លើតុសក្ការបូជា
ទូកក្រដាស់ពណ៍បៃតងនិងពណ៌លឿង។ ពណ៌បៃតងជាពណ៌ព្រៃព្រឹក្សាជាកំលាំង
រស់យ៉ាងខ្លាំងក្លា ពណ៌លឿងជាពណ៌ស្រូវជាពណ៌សម្បូររុងរឿងនិងធូធារ។
តាំងពីមុនមក ពិធីបុណ្យ Cam Muong ត្រូវបានរៀបចំឡើងដ៏អធឹកអធម។
គ្រួសារនីមួយៗនឹងចាត់ដំណាងមួយនាក់ជាបុរសមកចូលរួមពិធីសែនព្រេន។ ម្ចាស់
ពិធីបុណ្យត្រូវតែជាជនចាស់ជរាមានកិត្យានុភាព។ ជនជាតិ Lu មិនប្រើប្រាស់ឧបករ
ភ្លេងណាក្នុងពិធីសែនព្រេនទេ ពីព្រោះថាតាមទស្សនាទានរបស់គេ រាល់ស្នូរសម្លេង
នោះនឹងជះឥទ្ធិពលដល់ភាពពិសិទ្ធិទាំងឡាយ។ ពិធីសែនព្រេនមិនប្រព្រឹត្តទៅក្នុង
ផ្ទះទេ គឺរៀបចំនៅក្រោមដើមឈើធំមួយ។ លោក Do Ha Long នាយករងមន្ទីវប្បធម៍
កីឡានិងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖
“គេមានទស្សនាទានថា ដើមឈើធំៗសុទ្ធតែមានអារក្សទេវតាស្នាក់នៅ។ ជា
ពិសេសនៅដំបន់ព្រៃភ្នំភូមិណាឃុំណាក៏មានព្រៃពិសិទ្ធិមួយមិនឲ្យបំពានឡើយ។ ពី
ជនចាស់ជរា ជនវ័យក្មេងកំលោះក្រមុំសុទ្ធតែមានការទទួលខុសត្រូវថែរក្សានិង
ការពារព្រៃនោះដូចជាលក្ខណៈពិសិទ្ធិនៃភូមិខ្លួន ដោយសារគេមានទស្សនាទានថា
យើងប្រកាន់ដូច្នេះទើបព្រៃតាមថែរក្សាការពារឲ្យភូមិ។”
បញ្ចប់ពិធីសែនព្រេនគឺដល់ពិធីបុណ្យ កំលោះ២នាក់ផ្លុំខ្លុយមេនិងខ្លុយកូនដើម្បី
នារីច្រៀងបទចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន។ រួមជាមួយបទចម្រៀងនោះ ល្បែងចោលឈូងក៏ជាផ្នែកមួយមិនអាចខ្វះបានក្នុងពិធីបុណ្យនេះ។ វាបង្ហាញនូវការ
ប៉ិនប្រសព្វមិនត្រឹមតែធ្វើសសរធ្វើឈូងប៉ុណ្ណោះទេ ថែមទាំងក្នុងការចោលឈូង
ក៏មានរបៀបដោយឡែកដែលត្រូវបានជំនាន់មុនៗជនជាតិ Lu បញ្ជូនឲ្យទៀតផង។ ក្នុងប៉ុន្មានថ្ងៃបុណ្យនិងមុនថ្ងៃបុណ្យ ជនរួមជាតិជាជនជាតិ Lu នៅតែគោរពប្រការមួយ
ចំនួនទៀតផង។ លោក Tao Van On អ្នកសែនព្រេនមួយរូបបានឲ្យដឹងថា៖
“ក្នុង៣ថ្ងៃនោះ ប្រជាជនមិនបានទៅកាប់ព្រៃ មិនបានទៅបះបន្លែ ហើយបានជុំគ្នានៅផ្ទះលេងសប្បាយពិសារម្ហូបអាហារ តមមិនឲ្យគេចូលផ្ទះ បងប្អូនមកលេងត្រឹមតែរៀបចំបាយនៅខាងក្រៅតែប៉ុណ្ណោះទេ។”
ពិធីបុណ្យ Cam Muong របស់ជនជាតិ Lu នៅឃុំ Nam Tam ស្រុក Sin Ho ខេត្ត LaiChau បានលើកកំពស់តួនាទីជិវភាពខាងវប្បធម៍ប្រជាប្រិយមានចរិតលក្ខណៈ
សហគមន៍ វាបង្កើនការតភ្ជាប់ក្នុងសហគមន៍ភូមិឃុំ។ ដោយហេតុនេះ ពិធីបុណ្យនេះ
ត្រូវបានអភិរក្ស ពង្រីក ដើម្បីវាក្លាយទៅជាផ្នែកស្អាតក្នុងវប្បធម៍ប្រជាប្រិយពោពេញ
ទៅដោយអត្តសញ្ញាណដោយឡែករបស់ជនរួមជាតិជាជនជាតិ Lu៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

.jpg)