(VOV)_ពីជាងនេះ៣០០ឆ្នាំមុននេះ ការលេងខ្លែងនៅក្នុងបរមរាជវាំង រាជកាល
Nguyen ត្រូវបានរៀបចំឡើងដ៏មហោឡារឹកក្នុងពិធីបុណ្យធំៗ។ រហូតមកដល់ពេលនេះ ការលេងខ្លែងនៅ Hue ត្រូវបានអភិរក្ស និងអភិវឌ្ឍន៍ទៅជាការលេងកំសាន្តមាន ចរិត លក្ខណះវិចិត្រសិល្បះមួយ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៏នៃប្រជាជន នៅ អតីតបរមរាជវាំង។ ដើម្បីធ្វើបានខ្លែងមួយដ៏អស្ចារ្យ ពិសេសដោយឡែក អាចហោះ
ហើរលើផ្ទៃ មេឃបានគឺមិនងាយស្រួលទេ វាទាមទាត្រូវមានបាតដៃប៉ិន ប្រសប់របស់ សិប្បករទៀតផង។
![]() |
| មុខរបរធ្វើខ្លែងប្រពៃណីនៅតំបន់ដីបរមរាជវាំងហ្វេ(VOV) |
មកដល់ Hue យើងខ្ញុំបានជួបសំណេះសំណាលជាមួយលោក Nguyen Van
Hoang ជាមនុស្សមួយនាក់ក្នុងចំណោមមនុស្ស២នាក់ត្រូវបានរដ្ឋអំណាចខេត្តThua
Thien Hue ទទួលស្គាល់ជាសិប្បករធ្វើខ្លែងប្រពៃណី Hue ដើម្បីស្ដាប់លោកឧទ្ទេស នាមអំពីរបៀបធ្វើខ្លែងរបស់គ្រួសារ។
លោក Hoang បានអោយដឹងថា÷ ខ្លែង Hue ត្រូវបានចែកជា៣ប្រភេទ÷ ខ្លែង ធម្មតា ខ្លែងប្រពៃណី និងខ្លែងទំនើប។ ក្នុងនោះ ខ្លែងប្រពៃណី Hue ត្រូវបានធ្វើចេញពីបាតដៃរបស់សិប្បករ Hue ទើបមានអត្តសញ្ញាញដ៏វិសេសវិសាលនៃខ្លែង Hue ។ ដោយការស្រឡាញ់មុខរបរ និងការប៉ិនប្រសបរបស់ខ្លួន បណ្ដាជំនាន់សិប្បករខ្លែង
Hue បានប្រមូលផ្តុំខ្លែងគំរូរដ៏ធំមួយមានរាប់ថពាន់ប្រភេទ ដូចជា÷រូបនាគ ក្ងោក
មេអំបៅ…ល។ សិប្បករ Nguyen Van Hoang បានអោយដឹងថា÷
“ នេះគឺជាតំបន់បរមរាជវាំង ដូច្នេះមានប្រធានបទជាច្រើន ស្ដីពីនាគក្ងោក
មេអំបៅ…ជាដើម។ ខ្លែង Hue មានប្រធានបទស្ដីពីសត្វជាច្រើន។”
ខ្លែងមេអំបៅ ខ្លែងក្ងោកទោះបីមានរូបរាងធំយ៉ាងណាក្តី ប៉ុន្តែវាក៏ងាយហោះ
ហើរឡើងតាមខ្យល់ដែរ។ ខ្លែងនិមួយៗនោះជាវណ្ណកម្មសិល្បះមួយ។ នេះគឺជាការរួម ផ្សុំរាល់បទពិសោធន៍ ចំណេះដឹង សតិអារម្មណ៍ និងទេពកោសល្យខាងគំនូរទៀត
ផង។ ដើម្បីធ្វើបានខ្លែង Hue ប្រពៃណីមួយនោះ ត្រូវចំណាយពេលវេលាជាច្រើន ដោយមានដំណាក់ដំនាក់កាលជាច្រើនទៀត។ ដំបូងគឺត្រូវជ្រើសរើសឬស្សី ហាល អោយស្ងួត ហើយជ្រៀកជាជំរៀក។ លោក Hoang បានអោយដឹងដែមទៀតថា÷
“ ប្រការសំខាន់បំផុតគឺការបង្កើតរូបរាងអោយខ្លែង។ តុល្យភាព ការធំតូច
របស់ ផ្នែកនិមួយៗ សុទ្ធតែជះឥទ្ធិពលដល់គុណភាពហោះហើររបស់ខ្លែង។ ក្រៅពី នោះគឺការបង្កើតរូបរាង ឬតុបតែងអោយខ្លែងទៀតផង។”
![]() |
| មុខរបរធ្វើខ្លែងប្រពៃណីនៅតំបន់ដីបរមរាជវាំងហ្វេ(VOV) |
ខ្លែង Hue ត្រូវបានធ្វើឡើងដោយសិប្បកម្ម ដូច្នេះតំលៃខ្ពស់ ខ្លែងដែលថោកបំ ផុត ក៏មានតំលៃពី៥០០ដល់៦០ម៉ឹនដុងដែរ។
ក្នុងសិល្បះធ្វើខ្លែង Hue គឺខ្លែងនាគ និងខ្លែងក្ងោកគឺវណ្ណកម្មឆ្នើមបំផុតក្នុងការ
ធ្វើខ្លែង របស់វៀតណាមនិងលើពិភពលោក។ ខ្លែងនាគមានប្រវែងជិត១៥០ម៉ែត្រ ខ្លែងក្ងោកមានប្រវែងជាង២៤០ម៉ែត្រ ទម្ងន់ជាង៧គីឡូក្រាម ត្រូវបានបណ្ដាសិប្បករ ធ្វើក្នុងរយៈពេល២ខែ។ ខ្លែងនាគ និងខ្លែងក្ងោកត្រូវមានវត្តមាននៅក្នុងបណ្ដាមហោ ស្របខ្លែងអន្តរជាតិ និងទទួលបានការចាប់អារម្មន៍និងស្ងើចសរសើរពីមិត្ត ភក្តិអន្តរ
ជាតិ ជាច្រើនកុះករទៀតផង។ ខ្លែង Hue ក៏បានមានវត្តមាននៅក្នុងមហោស្រពខ្លែង
ជាតិនិងអន្តរជាតិ ដូចជា÷ មហោស្រពខ្លែងទ្វីបអាស៊ីនៅថៃ មហោស្រពខ្លែងកោះ
Reunion (ទ្វីបអាហ្រ្វីក) មហោស្រពខ្លែងអន្តរជាតិនៅបារាំង…។ល។
នៅទីលាន Ngo Mon នារសៀលនានាក្នុងរដូវក្តៅ ភ្ញៀវទេសចរណ៍នឹងឃើញ បណ្ដាខ្លែងរូបក្ងោកខ្លែងរូបនាគ …គ្រប់ប្រភេទ គ្រប់ពណ៌ ហោះហើរពោពេញទៅ
លើផ្ទៃមេឃ។ លោក Nguyen Duc Mau ជន Hue មួយនាក់បានអោយដឹងថា÷
“ ប្រជាជន Hue ផ្សាភ្ជាប់ជាមួយខ្លែងនិមួយៗតាំងពីរកុមារភាព។ ចាប់ពីប្រសូ
ត្រ ឡើងគេបានឃើញខ្លែងហើយ។ គេបានតុបតែងខ្លែងដ៏ស្អាត ហើយពេល បណ្ដាខ្លែងនោះហោះហើរលើផ្ទៃមេឃ បង្កើតឡើងគំនូរដ៏ពិសេស ស្រស់ស្អាត។”
ប្រជាជន Hue តាំងពីកុមារ យុវជន ដល់បណ្ដាលោកតា លោកយាយអ្នក
ណាក៏ ស្រឡាញ់ ចូលចិត្តការបង្ហោះខ្លែងដែរ។ វាបានក្លាយទៅជាអត្តសញ្ញាណ
វប្បធម៌ ដ៏វិសេសវិសាលនៅតំបន់ដីបរមរាជវាំងនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


