![]() |
| សប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាមរួមចំណែកពង្រីករាល់តំលៃវប្បធម៍ (VOV) |
Vovworld-ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់២៤វិច្ឆិកា សប្ដាហ៍មហាសាមគ្គី
បណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាមរួមមានសកម្មភាពវប្បធម៍ដ៏មានអត្ថន័យជាច្រើនដូចជាពិព័ណបេតិកភ័ណ្ឌវប្បធម៍ខ្លែងប្រពៃណីវៀតណាម កម្មវិធីតូតន្ត្រីរបាំប្រជាប្រិយជាដើម។
ចាប់ផ្ដើមឲ្យសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម
គឺជំរុំស្នាដៃចម្លាក់ Tay Nguyen ជាមួយការចូលរួមរបស់សិប្បករចំនួន៤៩នាក់មកពី
បណ្ដាជនជាតិដំបន់ Tay Nguyen។ បណ្ដាបាតដៃប៉ិនប្រសបរបស់សប្បករជនជាតិ
Xo Dang, Ba Na, Jrai, Gie Trieng, Brau, Ro Mam ជាដើមបានបង្ហាញស្នាដៃរូបចម្លាក់
Tay Nguyen ចំនួន១៨០វណ្ណកម្មក្នុងវិស័យវប្បធម៍សិល្បៈជីវភាពរស់នៅជំនឿដូចជា
រូបចម្លាក់ព្រឹទ្ធាចារ្ស រូបចម្លាក់នារីបុកអង្ករត្បាញក្រណាត់ជាដើម។ លោក Phan Van
Hoang ប្រធានការិយាល័យឯកទេសវប្បធម៍មន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Kon
Tum បានឲ្យដឹងថា ជំរុំស្នាដៃចម្លាក់ Tay Nguyen ជាការកត់សម្គាល់សិល្បៈចម្លាក់ឈើ
ប្រជាប្រិយរបស់ជនជាតិភាគតិចខេត្ត Kon Tum និយាយដោយឡែក Tay Nguyen
និយាយរួម ទន្ទឹមនឹងនោះក៏ជាការកត់សម្គាល់អំពីការអភិរក្សនិងពង្រីកភាពស្អាត
របស់វប្បធម៍ប្រពៃណីនៃបណ្ដាជនជាតិនៅទីនេះ។
“ឥឡូវនេះគឺរក្សាការពារព្រៃដូច្នេះជនរួមជាតិបណ្ដាជនជាតិ Tay Nguyen ជំនួស
ពីនោះដោយដើមឈើឧស្សាហកម្មនិងរក្សាទំនៀមទំលាប់នោះមិនឲ្យសាបសូន្យបាត់
ទៅ។ រូបចម្លាក់ឈើរបស់បណ្ដាជនជាតិ Kon Tum និយាយដោយឡែកនិង Tay Nguyen និយាយរួមផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិជាជនជាតិភាគតិច។”
| ការប្រណាំងគោ Bay Nui An Giang នៅសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម។ (VOV) |
ជនរួមជាតិបណ្ដាជនជាតិនៅដំបន់ខុសពីគ្នាបាននាំមកឲ្យទិវាបុណ្យមហាសាមគ្គី រាល់តំលៃវប្បធម៍ពិសេសដោយឡែករបស់ខ្លួន។ ពិធីបុណ្យ Nang Hai បួងសួងសុំភ្លៀង សុំសេចក្តីសុខសុភមង្គលបានឆ្លុះបញ្ជាងនូវជំនឿប្រជាប្រិយរបស់ជនជាតិ Tay នៅខេត្ត
Cao Bang។ ពិធីបុណ្យ Cam Muong ជាមួយល្បែងប្រជាប្រិយដ៏វិសេសវិសាលរបស់ជន
ជាតិ Lu នៅខេត្ត Lai Chau។ បុណ្យតេត Xip Xi បានបង្ហាញនូវសេចក្តីស្នេហាស្រុក
កំណើតរក្សាអត្តសញ្ញាណជនជាតិខ្លួននិងដឹងគុណអ្នកត្រួតត្រាយបង្កើតភូមិកររបស់
ជនជាតិ Thai ដំបន់ពាយ័ព្យ។ បងស្រី Vang Thi Mai ជនជាតិ H’Mong នៅស្រុក Quang Ba
ខេត្ត Ha Giang បានចេករំលែកថា៖
“ចូលរួមបណ្ដាពិធីបុណ្យធំៗដូច្នេះខ្ញុំមានអារម្មណ៍ថានៅតំបន់គ្រប់ទិសទីលើទូទាំង
ប្រទេសនិងជនជាតិភាតរៈទាំង៥៤សុទ្ធតែបានរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមក
ក្នុងដំបូលផ្ទះរួម។ យើងខ្ញុំបាននាំយកមកជាមួយរាល់អត្តសញ្ញាណវប្បធម៍វិសេសវិសាល
ជូនដល់បណ្ដាដំបន់។ បណ្ដាមហាពិធីនេះគប្បីបានរៀបចំជាប្រចាំដើម្បីបណ្ដាជនជាតិ
នៅទូទាំងប្រទេសបានចូលរួមជាច្រើនថែមទៀត។”
ក្នុងចំណោមបណ្ដាពិធីបុណ្យបានរៀបចំនៅទីនេះ ពិធីបុណ្យជាច្រើនបានប្រព្រឹត្ត ទៅជាប្រចាំនៅសហគមន៍បណ្ដាជនជាតិភាគតិច ប៉ុន្តែក៏មានពិធីបុណ្យជាច្រើនត្រូវបាត់ សាបសូន្យបាត់ទៅហើយនិងត្រូវបានស្ដាឡើងវិញនាពេលជិតៗនេះ។ នេះអាចចាត់ទុក ជាឱកាសដើម្បីជនជាច្រើននាក់ស្គាល់ដល់រាល់ទំនៀមទំលាប់ប្រពៃណីពោពេញទៅ
ដោយអត្តសញ្ញាណនិងក៏ជាឱកាសដើម្បីកំលាំងរស់របស់ពិធីបុណ្យទំនៀមទំលាប់ ពង្រីកយ៉ាងខ្លាំងក្លាជាងទៀត។ លោក Lam Van Khang អនុប្រធានគណៈកម្មាធិការ គ្រប់គ្រងភូមិវប្បធម៍-ទេសចរណ៍បណ្ដាជនជាតិវៀតណាម ប្រធានគណៈចាត់តាំង ព្រឹត្តិការណ៍បានឲ្យដឹងថា៖
“យើងខ្ញុំវាយតំលៃគឺបណ្ដាសកម្មភាពបានប្រព្រឹត្តទៅត្រូវតាមផែនការនិងជោគ
ជ័យ។ ព្រឹត្តិការណ៍មួយចំនួនអាចនិយាយបានថាទទួលបានជោគជ័យដូចជាការ
រៀបចំឡើងវិញផ្សារបណ្ដែតទឹក Nam Bo ការប្រណាំងគោ Bay Nui An Giang។ ផ្សារ
បណ្តែតទឹក Nam Bo ក្នុងថ្ងៃដំបូងទំនិញទាំងអស់នៅផ្សារបានលក់អស់។ ការប្រណាំង
គោ Bay Nui មានទស្សនិកជនជាង១ម៉ឺននាក់ចូលរួម។”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

