(VOV World)_យើងខ្ញុំសប្បាយរីករាយណាស់ ដោយសារបានជួបជា មួយលោក អ្នកនាងក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ។ក្នុងសប្ដាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចមនួន ២១០របស់មិត្តអ្នកស្ដាប់មកពី ពីប្រទេសនិងដំបន់ដែនដីចំនួន៣៤។ យើងខ្ញុំសូមអរ គុណអស់លោកអ្នកនាងដែលបានផ្ញើសំបុត្រនិងហៅទូរស័ព្ទអោយយើងខ្ញុំ។
![]() |
| ផ្សារនៅភូមិ Dong Lu |
ក្នុងសំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ ផ្សាយជាភាសាបរ
ទេស មិត្តចិន្តា នៅខេត្តសៀមរាប(កម្ពុជា) បានមាន សំនួរថា÷តើនៅភូមិនិមួយៗនៅ វៀតណាមមានផ្សារឬទេ? តើសកម្មភាពយ៉ាងដូចម្ត៉េចខ្លៈ? មិត្តចិន្តានិងមិត្តស្ដាប់ជា
ទីមេត្រី! ក្នុងមេម័ររបស់ជនវៀតណាមម្នាក់ៗគឺ រូបភាពស្ដីពីពេលប្រជុំផ្សារ ជារូបភាព ១ផ្សាភ្ជាប់ជាមួយស្រុកកំណើត វប្បធម៏ជនបទ។ បន្តទៅនេះ យើងខ្ញុំសូមអញ្ជើញ
លោក អ្នកនាងមកទស្សនាពេលប្រជុំផ្សារនៅភូមិ Dong Lu ឃុំ Dong Quang ស្រុក
Quoc Oai ជាយទីក្រុងហាណូយ។
ផ្សារ Dong Lu ជាប្រជុំផ្សារជាប់នឹងជញ្ជឹមផ្លូវធំមួយ ។ ផ្សារ Dong Lu ប្រជុំក្នុង
រយៈបេល៤ថ្ងៃម្ដង់។ ពីពេលព្រឹកព្រលឹម មនុស្សនិងរថយន្តមកពីគ្រប់ទិសទី បានហូរ
ចូលមកផ្សារយ៉ាងច្រើនកុះករ។ ចំពោះពួកគេ បានទៅផ្សារប្រៀបដូចជារង្វាន់ សំរាប់
ក្តី សប្បាយរីករាយមួយបន្ទាប់ពីធ្វើការងារដ៏ហត់នឿយ។ នៅពេលណា ផ្សារក៏មាន មនុស្សច្រើនកុះករដែរ មានដាក់លក់របស់របរអ្នកស្រុកមាន ដូចជា៖ស្លឹកចេក បន្លែ
ដំឡូង ទា មាន់…ល។ លោក Manh Hung ប្រធានគណៈគ្រប់គ្រងផ្សារ Dong Lu
បានអោយដឹងថា÷
“ ផ្សារនេះមានតាំងពីរយូរណាស់មកហើយ។អ្នកភូមិជិតឆ្ងាយ មកចូលរួម
ពេលប្រជុំផ្សារនៅទីនេះ។ មុខទំនិញមកពីតំបន់ផ្សេងៗ ត្រូវបានដាក់លក់នៅទីនេះ
ដើម្បីបំរើតម្រូវការរបស់អតិថិជនផង និងជួបជុំ ជាមួយគ្នាផង។ ហើយពិសេស
ផលិតផល ទាំងឡាយសុទ្ធតែបាន ផលិតដោយខ្លួនឯង និងប្រើប្រាស់ក្នុងស្រុក
ទាំងស្រុង។”
ផ្សារនៅជនបទមិនគ្រាន់តែជាកន្លែងសំរាប់លក់ដូរ និងផ្លាស់ប្តូរទំនិញ ប៉ុណ្ណោះ ទេ ថែមទាំងជាទីជួបប្រាស្រ័យទៀតផង។ អ្នកលក់ អ្នកទិញ អ្នកណា ក៏ សប្បាយ
រីករាយ ហើយជួនកាលមានអ្នកនិយាយលេង នៅជំវិញល្អីនំផ្សេងៗ ឬប្រជុំគ្នានៅលើ
កូនគ្រែឬស្សី រួមគ្នាផឹកតែ និងជជែកគ្នាលេងអំពីភូមិស្រុក រដូវនិងបណ្ដាបញ្ហាព្រឹត្តិ
ការណ៍ទៀតផង។ តាមបងស្រី Thu Huong ជាអ្នកដែលបានឃ្លាតឆ្ងាយពីស្រុកកំ ណើតជាង៣០ឆ្នាំហើយ បានអោយដឹងថា÷
“ ទោះបីជាបានឃ្លាតឆ្ងាយច្រើនឆ្នាំហើយក្តី ប៉ុន្តែរូបភាពអំពីផ្សារស្រុកកំណើត
ដ៏ សាមញ្ញ ស្និទ្ធិស្នាល ដែលមិនអាចបំភ្លេចបានឡើយ។ នោះគឺជានំ it ដ៏ឈ្ងុយឆ្ងាញ សម្លេងកុមារលេងសើចយ៉ាងសប្បាយរីករាយ។”
មិត្តចិន្តាជាទីមេត្រី!
សង្ឃឹមថា÷បទសរសេរនេះអាចជួយមិត្តយល់ដឹងបន្ថែមអំពីពេលប្រជុំផ្សារ
មួយនៅជនបទរបស់វៀតណាម និងសង្ឍឹមថា÷មិត្តនឹងមានឱកាសមកទស្សនា
ផ្សារនេះក្នុងរយៈពេលជិតៗនេះ។
ទីបញ្ចប់ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះយើងខ្ញុំសូមផ្ញើមក
លោកអ្នកនាង នូវសំនួរ១គឺ÷ក្នុងឆ្នាំ២០១៣ វៀតណាមឈរលំដាប់ថ្នាក់ទីប៉ុន្មាន
ក្នុងចំណោមប្រទេសវិនិយោគទុនច្រើនបំផុតនៅកម្ពុជា? យើងខ្ញុំនឹងបូកសរុប និងប្រកាសលទ្ធផលនាដើមខែខាងមុខនេះ។ រីឯចំពោះមិត្តសរសេរសំបុត្រ
យើងខ្ញុំនឹងគិត តាមថ្ងៃបិទតែមដែលមិត្តបានផ្ញើសំបុត្រដល់យើងខ្ញុំ។
រាល់ចំលើយ សំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន÷កម្មវិធីផ្សាយជា ភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ VOV5 khmer@yahoo.com.vn។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

