(VOV World)_ប្រសិនបើមានឱកាសមកដល់រដ្ឋធានីហាណូយ ដោយដើរលំហែ លើ
វិថី បុរាណទាំង៣៦ សម្របខ្លួនចូលក្នុងចង្វាក់ជីវភាពរស់នៅដ៏សកម្ម អ៊ូរអរ…ល។ មិត្តនឹងឃើញចំណុចវប្បធម៌ដ៏សាមញ្ញ ប៉ុន្តែដ៏វិសេសវិសាលរបស់ជនហាណូយ នោះ
គឺក្តាអុកនៅមាត់បឹងនានា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូម ឧទ្ទេសនាមជាមួយអស់លោកអ្នកនាងអំពីចំណុចនៃជីវភាពរស់នៅវប្បធម៌ដ៏វិសេស
វិសាលនេះ។
![]() |
| លេងអុក(VOV) |
ពេលដែលពន្លឺព្រះអាទិត្យនារដូវក្តៅត្រូវបានបន្ធូស្រាលនោះ ខ្យល់ពីបឹង Guom បាននាំមកនូវភាពត្រជាក់ស្រួលទៅលើបរិយាកាសនៅទីនេះ នោះគឺជា ពេលវេលា
ដែល ក្រុមអ្នកលេងអុកបានចាប់ផ្តើម។ ក្តាអុកទាំងនេះតែងតែប្រមូលផ្តុំនៅវិហារ
Ngoc Son និងនៅខាងមុខវិមាន ស្ដេច Ly Thai To ។
![]() |
| បណ្ដាក្តាអុក(VOV) |
ក្តាអុកនិមួយៗ មានអ្នកលេងចំនួន២នាក់តែប៉ុណ្ណោះ ប៉ុន្តែ នៅជំវិញមានមនុស្ស
ពី៤ដល់៥នាក់មើលនិងពិភាក្សា បង្កើតឡើងបរិយាកាសអូរអរ ទាក់ទាញទឹកចិត្ត។
លោក Nguyen Manh Hai អាយុ៧០ឆ្នាំ បានអោយដឹងថា÷
“ តាមខ្ញុំឃើញថា÷ នេះគឺជាទីធ្លាលេងកំសាន្តដ៏សប្បាយរីករាយ មានប្រយោជន៍
…។ល។ ពិសេសគឺចំពោះអ្នកចូលនិវត្តន៍។ ក្នុងពេលទំនេរ គេទៅហាត់ប្រាណផង និង ជួបប្រាស្រ័យផង។ លេងអុកនៅទីនេះ យើងអាចផ្តល់មតិ ចង្អុល គ្មានអីទេ។ លេង អុកគឺសប្បាយ និងល្អណាស់។”
ប្រសិនបើ មុននេះ ការលេងអុកត្រូវបានចាត់ទុកជាការលេងកំសាន្តសំរាប់ជន
ចាស ជរាក្តី ប៉ុន្តែ នាបច្ចុប្បន្ន ក៏មានអ្នកវ័យក្មេងជាច្រើននាក់ក៏ត្រូវទាក់ទាញដោយ
បណ្ដាកូន អុកនេះដែរ ពីពោះថា នេះមិនមែនជាការលេងកំសាន្តប៉ុណ្ណោះទេ ថែម
ទាំងជាការ លំហាត់បញ្ញាទៀតផង។ បង Nguyen Ngoc Thang អាយុ២៨ឆ្នាំ បានអោយ
ដឹងថា÷
“ ការលេងអុកដូច្នេះបានជួយខ្ញុំហ្វឹកហាត់ការអត់ធ្មត់ និងនឹងនចិត្ត។ មិនគ្រាន់ប៉ុណ្ណោះទេ ការលេងអូននេះ បានជួយអ្នកលេងចេះគិតគូរ និងអត់ធ្មត់ទៀតផង។ របៀបលេងនិមួយៗ សុទ្ធតែបង្ហាញនូវអត្តចរិតរបស់អ្នកលេង។”
ការលេងអុកបានជួយមនុស្សខិតជិតគ្នា គ្មានការប្រកាន់វ័យអាយុទេ។ នៅទីនេះ
បណ្ដា ជនចាស់ ជនវ័យក្មេងជួបប្រាស្រ័យ អធិប្បាយ ពិភាក្សាជាមួយគ្នាដ៏អូរអរ បង្កើតឡើងផ្ទាំងគំនូរ១នៃជីវភាពរស់នៅដ៏វិសេសវិសាលនៅបឹង Guom។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


