សម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៨៣ របស់មិត្តអ្នកស្ដាប់មក
ពីប្រទេសនិងតំបន់ដែនដី៤0 លើទូទាំងពិភពលោក។ សូមថ្លែងអំណរគុណចំពោះ មិត្តអ្នកស្ដាប់ទាំងឡាយយបានផ្ញើរសំបុត្រនិង ទូរស័ព្ទអោយយើងខ្ញុំ។
លោកអ្នកនាងជាទីមេត្រី!
ស្ថិតក្នុងជន្មាយុ៨០ឆ្នាំ សុខភាពចុះខ្សោយច្រើនក្តី ប៉ុន្តែលោកតា លៀវ ស៊ីណេ
នៅតែស្រឡាញ់ ចូលចិត្តបណ្ដាឧបករណ៍ភ្លេង និងចង្វាក់ប្រពៃណីជនជាតិខ្មែរជា
និច្ច។ ក្នុងផ្ទះតូច១ លោកតា លៀវ ស៊ីណេនៅតែខំប្រឹងប្រែងធ្វើនិងណែនាំកូនចៅ
អំពីឧបករណ៍ភ្លេងប្រពៃណីខ្មែរ ដូចជា៖ រនាត ស្គរធំ២ សំភោ ស្រឡៃ គងតូចចាប៉ី
…ជាដើម។លោកតា លៀវ ស៊ីណេបានអោយដឹងថា៖ មុននេះមានក្រុមតន្ត្រីលេង
ឧបករណ៍ប្រពៃណីជាច្រើន ប៉ុន្តែ កម្រមានក្រុមណាបានថិតថេរមកដល់បច្ចុប្បន្ន
នេះ។ ដូច្នេះ លោកបានធ្វើ និងរក្សារទុកបណ្ដាឧបករណ៍ប្រពៃណីនេះ។ លោកតា
លៀវ ស៊ីណេ ចែករំលែកថា៖
“ ខ្ញុំមានគោលបំណងមិនអោយបាត់បង់ប្រពៃណីខ្មែរទេ។ ខ្ញុំបានខំប្រឹង
ប្រែងចលនាកូនចៅទៅរៀនភ្លេង។ ក្រុមភ្លេងរបស់តំបន់ផ្សេងៗបានរំសាយបាត់ទៅអស់ហើយនៅសល់តែក្រុមភ្លេងរបស់ខ្ញុំប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំនឹងបន្តបង្ហាត់ បង្រៀនអោយក្មួយៗ ទុកអោយជំនាន់ក្រោយទៀត។”
![]() |
| លោក លៀវ ស៊ី |
ប្រសូតនិងធំដឹងក្តីក្នុងគ្រួសារមានប្រពៃណីសិល្បះ ដោយដូច្នេះហើយលោក
បាន ផ្សាភ្ជាប់យ៉ាងស្និទ្ធិស្នាលជាមួយបណ្ដាប្រភេទភ្លេងបុរាណតាំងពីកុមារភាព។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងបានឪពុក ម្ដាយបង្ហាត់បង្រៀនអោយចេះ
ប្រើឧបករណ៍ភ្លេងគ្រប់ប្រភេទ។ ដោយសារមានទេពកោសល្យ ថែមទាំងការចូល ចិត្តរៀនសូត្ររបស់ខ្លួន បានធ្វើអោយមនុស្សគ្រប់រូបនិយមចូលចិត្តនិង លង់ខ្លួនចំ
ពោះ សម្លេងនិងចង្វាក់ភ្លេងរបស់លោកតា លៀវ ស៊ីណេ។ ពូ Tran Men ជនមួយ
នាក់នៅក្នុងតំបន់បានអោយដឹងថា៖
“ ខ្ញុំចូលចិត្តស្ដាប់ភ្លេងប្រពៃណីខ្មែរ ប៉ុណ្ណោះតែខ្ញុំមិនចេះលេងទេ។ រសៀល
ណាខ្ញុំក៏មកស្ដាប់កំសាន្តរ។ មនុស្សជាច្រើនទៀតក៏មកដែរ។”
នាប៉ុន្មានឆ្នាំ៨០នៃសតវត្ស៍ទី២០មានការនិយម ចូលចិត្តសិល្បះយ៉ាងខ្លាំងក្លា បានជំរុញលោកស៊ីណេ សម្រេចចិត្តបង្កើតក្រុមសិល្បះយីកេមហាជនចុងព្រិច។ ទោះបីជាជាក្រុមសិល្បះមហាជនក្តី ក៏ប៉ុន្តែបានទាក់ទាញទស្សនិកជនជាជាច្រើន
មកទស្សនាដែរ។ ប៉ុន្តែដោយការវិវឌ្ឍន៍របស់សង្គម ក្រុមសិល្បះនេះត្រូវរំសាយ
តាមពេលវេលា។ និងនាបច្ចុប្បន្ន លោកតា លៀវ ស៊ីណេ និងសមាជិកផ្សេងៗទៀត កំពុងបង្កើតក្រុមសិល្បះប្រពៃណីថ្មី ដើម្បីរក្សារចំណុចវប្បធម៌ដ៏វិសេសវិសាលនេះ
របស់ជនខ្មែរ។ លោក Lam Khuong សមាជិកក្រុមតន្ត្រីបានអោយដឹងថា៖
“ លោកចូលចិត្តខ្លាំងណាស់។ យើងខ្ញុំបានមកសិក្សារជាមួយលោក។ យើងខ្ញុំសិក្សារលេងឧបករណ៍ភ្លេងប្រពៃណីខ្មែរ ដើម្បីរក្សារ អភិរក្សរអោយជំនាន់កូន
ចៅជំនាន់ក្រោយៗ។”
រីឯ លោក Son Hoang Xinh មេភូមិ Bo Dap បានអោយដឹងថា៖
“ ខាងកម្មាភិបាល យើងខ្ញុំមានការស្ងើរសរសើរ គ្មានអ្វីអាចប្រៀបធៀបបានឡើយ ពីព្រោះឥឡូវក្រមមានណាស់។ យើងខ្ញុំសប្បាយរីករាយណាស់ ពីព្រោះ លោកបានខំប្រឹងប្រែងរក្សារកេរ៍មរតក់ដែលជំនាន់ជីដូនជីតាបន្សល់ទុកមក។ ក្រៅពីនោះ យើងខ្ញុំក៏សប្បាយរីករាយ ពេលដែលក្នុងភូមិឃុំ មានក្រមតន្ត្រីសម្ដែង
ឧបករណ៍ភ្លេងប្រពៃណីខ្មែរ ក្នុងពិធីបុណ្យធំៗ វានឹងនាំមកនូវក្តីសប្បាយរីករាយ
សុខដុមរម្យនា។ ”
ជាទីបញ្ចប់ យើងខ្ញុំសូមអញ្ជើញ លោកអ្នកនាងចូលរួមឆ្លើយសំនួររបស់
ខែកញ្ញា។ ក្នុងខែសីហា កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀត
ណាមបានឧទ្ទេសនាមអំពីកេរ៌្តដំណែលស្ពាន Long Bien នៅទីក្រុងហាណូយ។បណ្ដាមិត្តចូរឲ្យដឹងអំពីឈ្មោះរបស់អ្នកមៅការដែលបានសាងសង់ស្ពាន Long
Bien នៅទីក្រុងហាណូយ។ រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត
ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷
vov5khmer@yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូពិសេស
មួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

