(VOVworld) - នាសបា្តហ៏កន្លងទៅក្នុងចំណោមសំបុត្រទាំង២៣៨ដែលបានផ្ញើរមក
កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមពីគ្រប់ទិសទីលើពិភព
លោក កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទចំនួន៤ពីមិត្តអ្នក
ស្ដាប់នៅកម្ពុជា។សូមអរគុណបណ្តាប្រិយមិត្តអ្នកស្តាប់ ដែលបានផ្ញើរសំបុត្រនិង
ទូរស័ព្ទមកកម្មវិធី។ក្នុងសំបុត្ររបស់ខ្លួន មិត្តសម្បត្តិនៅរាជធានីភ្នំពេញបានសំណេះ
សំណាលថា៖ “តាមកម្មវិធី ខ្ញុំបានស្គាល់និងយល់ដឹងបន្ថែមអំពីកោះស្រស់ស្អាតជា
ច្រើននៅវៀតណាមដូចជាកោះCo To កោះ Phu Quoc ឬកោះ Ly Son។ខ្ញុំសង្ឃឹមថា
កម្មវិធីបន្តមានអត្ថបទល្អៗដែលឧទ្ទាមនាមអំពីកោះផ្សេងៗ ទៀតនៅវៀតណាម”។
តាមការសំណូមពររបស់មិត្តសម្បត្តិ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្ដាប់ពេលនេះ
យើងខ្ញុំសូមឧទ្ទេសនាមអំពីកោះស្រស់ស្អាតមួយរបស់ វៀតណាមនោះគឺកោះ Con
Co។
កោះ Con Co ស្ថិតនៅចម្ងាយ២៨គីឡូម៉ែត្រប៉ែកខាងកើតឆ្នេរសមុទ្រ Cua Tung នៅ
ស្រុក Vinh Linh ខេត្ត Quang Tri ភាគកណ្ដាលវៀតណាម។នេះជាកោះមួយដ៏រហោ
ស្ថាន ដោយមានព្រៃបឋមស្រូបយក៧០%ផ្ទៃដី។ស្រុកកោះ Con Co ទើបនឹងបាន
បង្កើតឡើងកាលពីឆ្នាំ២០០៤។កោះនេះមានផ្ទៃដីសរុបចំនួន២,៣គីឡូម៉ែត្រក្រឡា
ដោយបរិមាណប្រជាជនចំនួន៤រយនាក់។អ្នកស្រី Nguyen Thi Thuy Trang កម្មា
ភិបាលវប្បធម៌មួយរូបនៃស្រុកកោះ Con Co បានឲ្យដឹងថា បើទោះបីជា មានទំហ៊ុំ
តូចក្ដី ប៉ុន្តែ Con Co មានប្រវត្តិសាស្ត្រតស៊ូប្រឆាំងសត្រូវឈ្លានពាន ដ៏អង់អាចក្លា
ហាន។ទីនេះទទួលបានកិត្តិនាម “វីរៈជនក្នុងការតស៊ូ ប្រឆាំងចក្រពត្តិអាមេរិក”
រហូតទៅដល់២លើក។
“ក្រោយពីកិច្ចព្រមព្រៀងហ្សឺណែវត្រូវបានចុះហត្ថលេខានាខែកក្កដាឆ្នាំ១៩៥៤
Con Co ក្លាយទៅជាកោះមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ចំពោះបដិវត្តន៍
សង្គមនិយម។យល់ច្បាស់អំពីប្រការនេះ នាថ្ងៃទី៨ សីហា ឆ្នាំ១៩៥៩ កងទ័ពវៀត
ណាមបានទៅកសាងជំរុំទ័ពនៅកោះ Con Co អះអាងនូវអធិប តេយ្យភាពរបស់
វៀតណាមចំពោះកោះនេះ។គិតតាំងពីពេលនោះ ការប្រយុទ្ធប្រឆាំងការពារកោះ
របស់កងកម្លាំងយុទ្ធជននៅ Con Co បានអូសបន្លាយក្នុង អំឡុង២១ឆ្នាំតាំងពីឆ្នាំ
១៩៥៤ដល់ឆ្នាំ១៩៧៥។កងកម្លាំងយុទ្ធជននៅទីនេះបានប្រយុទ្ធដោយភាពអង់
អាចក្លាហាន ហើយដណ្ដើមបានជ័យជំនះសំខាន់ជាច្រើន។”
កោះ Con Co មានសក្ដានុពលអភិវឌ្ឍន៍អេកូទេសចរណ៍ដ៏ធំធេងណាស់។ទីនេះ
មានអាកាសធាតុត្រជាក់ស្រួលព្រៃបឋមខៀវស្រងាត់ធំល្វឹងល្វើយដោយមានរុក្ខ
ជាតិជាច្រើនប្រភេទដែលគ្មានលើដីគោកនោះឡើយ។កោះនៅមានប្រព័ន្ធអេកូ
ឡូស៊ីផ្កាថ្មដ៏សម្បូរបែប និងកន្លែងនេសាទមានផ្ទៃដីជិត៩ពាន់គីឡូម៉ែត្រក្រឡា
ដែល នាំមកនូវប្រភពជលផលដ៏ធំសម្បើមដោយមានច្រើនប្រភេទកម្រនិងមាន
តំលៃសេដ្ឋកិច្ចខ្ពស់ដូចជាបង្កងធំនិងក្ដាមថ្ម។ទន្ទឹមជាមួយនឹងតំលៃអំពីជីវចម្រុះ
កោះ Con Co នៅមានតំលៃជាច្រើនអំពីទេសភាព វប្បធម៌ និងប្រវត្តិសាស្ត្រ។នេះ
គឺជា ឧត្តមភាពដើម្បីបង្កើតឡើងផលិតផលទេសចរណ៍លំហែកាយទេសចរណ៍
កីឡា លេងកំសន្តដូចជាស្ទូចត្រី ជ្រមុជទឹកទស្សនាផ្កាថ្ម ទស្សនាព្រៃបឋមនិងកេរ្តិ៍
ដំណែលប្រវត្តិសាស្ត្រ។លោក Nguyen Van Duong នៃមជ្ឈមណ្ឌលពន្លឿនទេស
ចរណ៍ខេត្ត Quang Tri បានឲ្យដឹងថា៖
“ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកដោយការខំប្រឹងប្រែងរបស់ខេត្ត Quang Tri
និយាយរួមក៏ដូចជាស្រុកកោះ Con Co និយាយដោយឡែក យើងខ្ញុំបានអញ្ជើញ
អ្នកជំនាញការគុយបាមកជួយឧបត្ថម្ភកសាងផែនការមេ ដើម្បីអាចពង្រីកយ៉ាង
សក្ដានុពលទេសចរណ៍នៅកោះ Con Co នាពេលខាងមុខ តាមនោះ ធ្វើមូលដ្ឋាន
ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយតំលៃទេសចរណ៍នៅខេត្តទៅដល់ភ្ញៀវទេសចរ
ជាតិនិងអន្តរជាតិ។”
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។នាទី
ប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់
ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

![]() |
| ៧០%នៃផ្ទៃដីកោះ Con Co ត្រូវបានគ្រប់ដណ្ដប់ដោយព្រៃបឋម |

| អ្នកទេសចរអាចទៅជ្រមុជទឹកទស្សនាផ្កាថ្មនិងត្រីសមុទ្រនៅពេលទៅកាន់ Con Co |

Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ