(VOV World)_សប្ដាហ៍ថ្មីបានចាប់ផ្តើម ហើយយើងខ្ញុំជាបណ្ដារៀបរៀងកម្មវីធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម ក៏មានក្តីសប្បាយរីករាយ ពេលដែលបាន
ជួបជាមួយអស់លោកអ្នកនាងក្នុងនាទី÷ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ។ ក្នុង
សប្ដាហ៍កន្លងទៅ ការណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួល បានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ថាប់ចំនួន១៧២មកពីប្រទេសនិងតំបន់ដែនដីចំ
នួន២៨។ មិត្តអ្នកស្ដាប់បានផ្តល់មតិជាច្រើន ស្ដីអំពីកម្មវិធី ក៏ដូចជាបណ្ដាបទសរសេរ
នៅ លើ Website របស់យើងខ្ញុំ។ ដែលក្នុងនោះ មិត្ត Bunseng ( ឡាវ) បានសម្ដែងគោល បំណងចង់ស្វែងយល់បន្ថែមអំពីបណ្ដាបុណ្យតេតនៅវៀតណាម។ និងនេះក៏គឺជាប្រ
ធានបទ ដែលយើងខ្ញុំជ្រើសរើសដើម្បីឧទ្ទេសនាមក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ក្នុងសប្ដាហ៍នេះ។
លោកអ្នកនាងជាទីមេត្រី! នៅសល់់ប៉ុន្មានថ្ងៃទឿតគឺមកដល់ថ្ងៃទី ៥ ខែទី៥គិត
តាមច័ន្ទគតិ-ជាថ្ងៃតេត Doan Ngo ជាទំនៀមទំលាប១ដែលតភ្ជាប់ជាមួយជីវភាពរស់នៅខាងព្រលឹងរបស់ប្រជាជនវៀតណាម។ ទោះបីជានៅមានការអធិប្បាយជាច្រើន អំពីប្រភពរបស់តេត Doan Ngo ។ ប៉ុន្តែ ពិធីនេះត្រូវបានផ្សាយពីច្រើនជំនាន់មកហើយ និងត្រូវបានប្រជាជនហៅថា÷ តេតកំចាត់ដង្កូវ។ នេះគឺជាឱកាសដើម្បីប្រជាជនជួប
ជុំគ្នា តបស្នងសង់គុណ ជីតូនជីតា…។ល។ បងស្រី Dong Thi Xuan Quynh ជនហា
ណូយ មួយនាក់បានអោយដឹងថា÷
“ នាថ្ងៃទី ៥ ខែទី៥គិតតាមច័ន្ទគតិ គ្រួសារខ្ញុំជានិច្ចកាលបានអូធធុប និងទិញ
ផ្លែរឈើ។ អញ្ជើញជីដូនជីតាត្រឡបមកវិញពិសារតេត ជួយថែរក្សារគ្រួសារមានសុខ
ភាព ល្អ គ្រប់ប្រការ។ ឧពុក ម្ដាយបានបង្ហាតបង្រៀនយ៉ាងណា គឺយើងខ្ញុំបានបន្ត។”
ឈ្មោះ តេតកំចាត់ដង្កូវ ត្រូវបានចាប់ប្រភព ពីទស្សនាទានប្រជាប្រិយ របស់ ប្រ ជាជនវៀតណាម តាមដំណើរក្រិត្យក្រមរបស់អាកាសធាតុក្នុងឆ្នាំ។ តេត Doan Ngo ប្រ ព្រឹត្តទៅ នាពាក់កណ្ដាលឆ្នាំ ជាពេលវេលាផ្លាស់ប្តូររដូវ ដូច្នេះ ជំងឺងាយកើតមានឡើង។ បើតាមជំនឿគឺគេតែងតែហូបគ្រឿងមានរស់ជាតិជូរ ល្វីញ ដើម្បីកំចាត់ដង្កូវ ជំងឺត្រូវបាន
ជាសះល្បើយ។
នៅវៀតណាម មិនគ្រាន់តែមានជនជាតិ Kinh ទើបទទួលបុណ្យតេត Doan Ngo ប៉ុណ្ណោះទេ ថែមទាំងជនជាតិភាគតិច និងតំបន់ផ្សេងៗទៀត ក៏បានចាត់ទុកនេះគឺជា
ពិធី បុណ្យតេតប្រពៃណី និងដ៏សែនសំខាន់ក្នុងជីវភាពរស់នៅទៀតផង។ បង Nong
Van Thuong ជនជាតិ Nung នៅខេត្ត Bac Kan (ខេត្តព្រៃភ្នំ នៅភាគខាងជើង វៀតណាម) បានចែករំលែកថា÷
“ ចំពោះយើងខ្ញុំ ពិធីបុណ្យថ្ងៃទី៥ ខែទី៥គិតតាមច័ន្ទគតិគឺធំណាស់ មិនចាញ់បុណ្យចូលឆ្នាំថ្មីទេ។ នាថ្ងៃនេះ ឆ្នាំណា ម្ដាយខ្ញុំក៏ធ្វើនំ Tro។ គ្រួសារជួបជុំជាមួយគ្នា កក់ក្តៅណាស់។”
![]() |
| នំ Tro (TTXVN) |
មិត្ត Bunseng និងលោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា÷ អស់លោកអ្នកនាងនឹងមានឱកាសមកចូលរួមទិវាតេត Doan Ngo ក៏ដូចជាពិធីបុណ្យផ្សេងៗទៀតនៅវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

