ដំណាក់ កាលប្រវត្តិសាស្ត្រ។ នោះគឺជាបណ្ដាវិថីស្អាតនៅមជ្ឈមណ្ឌលរដ្ឋធានីហា
ណូយ។ វិថីជាច្រើនបានដើរតួនាទីដ៏សែនសំខាន់ក្នុងបេះដូងរបស់ជនហាណូយ។
![]() |
| វិថី Ly Thai To (internet) |
ជាបថម អាចនិយាយដល់វិថី Hung Vuong ជាវិថីមានប្រវែងជាង១គីឡូមែត្រ
នៅខ័ណ្ឌ Ba Dinh។ តាមបណ្ដាអ្នកប្រវត្តិសាស្ត្រថា៖វិថីនេះស្ថិតនៅលើតំបន់ដីបុរាណ មួយ មានទីតាំងភូមិសាស្ត្រស្អាតបំផុតនៅរដ្ឋធានីហាណូយ។ ក្នុងរាជកាល Nguyen
វិថី Hung Vuong ស្ថិតនៅភាគខាងលិចនៃបរមរាជវាំងថាំងឡង់។ ក្រោមរបបអាណា
និគមបារាំងវិថីនេះមានឈ្មោះថា៖ Brière d’Isle។ បន្ទាប់ពីជ័យជំនេះបដិវត្តន៍ខែសីហា
ឆ្នាំ ១៩៤៥មក វិថីនេះបានប្តូរឈ្មោះទៅជា៖ វិថី Hung Vuong ជាកេរ្តិ៍ឈ្មោះរបស់ ស្ដេចចំនួន១៨ ដែលបានគ្រប់គ្រងប្រទេសវ៉ាន់ឡាង (សព្វថ្ងៃជាប្រទេសវៀតណាម)។
វិថីមួយទៀតដែលបានបណ្ដាអ្នកប្រវត្តិសាស្ត្រ អ្នកអក្សរសាស្ត្រចាត់ទុកជាតំបន់ ដីពិសិដ្ឋមួយរាប់ពាន់ឆ្នាំរបស់ថាំងឡង់-ហាណូយ នោះគឺវិថី Dinh Tien Hoang។ វិថីនេះ ស្ថិតនៅភាគខាងលិចនៃបឹង Hoan Kiem នោះក៏គឺជាទីកន្លែងកត់ត្រាអំពីព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រជាច្រើនរបស់រដ្ឋធានីផងដែរ។ លោក Do Van Van នៅខ័ណ្ឌ Hoan Kiem បានអោយដឹងថា៖
“ នារសៀលៗដើរលំហែរកាយនៅទីនេះ ទោះបីជាមិនគិតអ្វីក៏ដោយ ប៉ុន្តែ បណ្ដាអ្វីដែលឃើញនៅទីនេះ ធ្វើអោយម៉េម័រប្រវត្តិសាស្ត្របានផុសឡើយ ធ្វើអោយ
មនុស្សគ្រប់ៗរូប មោទនភាពជាច្រើនអំពីរដ្ឋធានីហាណូយ ជាទីក្រុងរាប់ពាន់ឆ្នាំ
ពោពេញទៅដោយអរិយធម៌ វប្បធម៌។”
នាសព្វថ្ងៃ វិថី Dinh Tien Hoang ជាវិថីមួយដ៏ស្អាតនៅរដ្ឋធានីហាណូយ។ ក្នុងរយះពេលប៉ុន្មានថ្ងៃបុណ្យធំៗ ថ្ងៃចូលឆ្នាំថ្មី វិថីនេះគឺជាទីកន្លែងដែលប្រជាជនជួបជុំយ៉ាងច្រើនកុះករ ដើម្បីមើលការបាញកាំជ្រូចផ្កា លេងកំសាន្ត…។ល។
មានវិថីជាច្រើនដែលបានដាក់ឈ្មោះរបស់ស្ដេចផ្សេងៗ ក៏មានចំណុចវិសេស
វិ សាលជាច្រើន ដូចជា៖វិថី Ly Nam De ប្រៀបដូច៖វិថីយោធា ឬ វិថីកុំព្យួទ័រ ពីព្រោះ នៅលើវិថីនេះមានទីភ្នាក់ងារ ស្ថាប័នវប្បធម៌ជាច្រើនរបស់កងទ័ព ក៏ដូចជាមាន ក្រុមហ៊ុនកុំព្យូទ័រជាច្រើន។ វិថី Phung Hung ក៏ត្រូវបានដាក់ឈ្មោះជាវិថីរថភ្លើង
វិថី Le Thai To មានរូបសំណាក់ស្ដេច Le ។
បណ្ដាវិថីមានឈ្មោះស្ដេចវៀតណាម ជាចំណុចមួយក្នុងចំណូមចំណុច ដែលបង្កើតឡើងហាណូយមួយដ៏វិសេសវិសាល។ ឆ្លងតាមរយះរាប់ពាន់ឆ្នាំកន្លងមក បណ្ដាស្នាកស្នាមបុរាណបានបង្កើតបរិយាកាសវប្បធម៌រដ្ឋធានីហាណូយសំរាប់ជំនាន់ក្រោយៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

.jpg)