(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន៩៣មកពីប្រទេសនិងតំបន់ដែនដីចំនួន
៣៦។ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣ពីមិត្តអ្នកស្ដាប់
នៅ កម្ពុជា។យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះសរដល់មិត្តអ្នកស្ដាប់ដែលក្នុង
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅបានចែករំលែកជាមួយការបាត់បង់អាយុជីវិតនិង
ទ្រព្យសម្បត្តិដ៏ធំធេងនៅខេត្តមួយចំនួនភាគខាងជើងវៀតណាមដោយគ្រោះធម្ម
ជាតិបណ្ដាលឡើង។ក្នុងនាទីប្រអប់សំបុត្រនាពេលនេះ​ ដើម្បីឆ្លើយតបនឹងសំបុត្រ
របស់កញ្ញា សុធារ៉ាដែល ចង់ស្វែងយល់បន្ថែមអំពីលក្ខណៈវប្បធម៌របស់ជនជាតិទាំង៥៤របស់វៀតណាម យើងខ្ញុំសូមឧទ្ទេសនាមជាមួយប្រិយមិត្តអំពីវត្ត Xiem
Can ដែលជាវត្តមួយមាន លក្ខណៈស្ថាបត្យកម្មខ្មែរដ៏វិសេលវិសាលនៅខេត្ត Bac
Lieu។
ទេសភាពនៃវត្ត Xiem Can (រូបថត៖Vietnamplus)

មិត្តសុធារានិងប្រិយមិត្តជាទីមេត្រី!
វត្ត Xiem Can ត្រូវបានកសាងឡើងកាលពីឆ្នាំ១៨៨៧ នៅឃុំ Hiep Thanh ទីប្រជុំជន
Bac Lieu ខេត្ត Bac Lieu ភាគខាងត្បូងវៀតណាម។វាជាសំណង់មួយពោរពេញទៅ
ដោយលក្ខណៈស្ថាបត្យកម្មរបស់ជនជាតិខ្មែរភាគខាងត្បូង ដែល ភ្ញៀវទេសចរណ៍
អាចឃើញបានយ៉ាងងាយស្រួលតាមរយៈលំនាំចម្លាក់នៅលើ ដំបូល សសរនិង
កាំជណ្ដើរក្នុងវត្តនេះ។ដូចជាវត្តភាគច្រើនរបស់ជនជាតិខ្មែរ វត្ត​ Xiem Can ក៏ឆ្ពោះ
ទៅខាងកើតដែរ ដែលជាទិសបួសរៀនរបស់ព្រះពោរធិសត្វ។សាលធំជាអគារ
ស្នូលក្នុងវត្តដែលស្ថិតនៅកណ្ដាលបរិវេណ។ស្ថាបត្យកម្មនៅក្នុងសាលធំពោរ
ពេញទៅដោយលក្ខណៈវប្បធម៌ពុទ្ធសាសនារបស់ជនជាតិ ខ្មែរ។នៅលើសសរ
ធំៗនៅក្នុងសាលត្រូវបានឆ្លាក់រូបភាពរបស់ទេព្យអប្សរនិង បិសាចដែលមាន
អត្ថន័យដូចជាព្រៀនប្រដៅមួយចំពោះពុទ្ធសាសនិកនោះគឺត្រូវ ឆ្លងកាត់លើការ
សាកល្បងជាច្រើននៅលើដំណើរការបួសរៀន។នៅលើជញ្ជាំង និងដំបូលសាល
ធំក៏ត្រូវតុបតែងដោយចម្លាក់និងគំនូរនានាដែលនិយាយដល់ជីវិតរបស់ព្រះពោរ
ធិសត្វ។ព្រះមហាថេរៈ Duong Quan ព្រះចៅអធិការវត្ត Xiem Can បានឲ្យដឹងថា៖

“សាលធំជាកន្លែងសំខាន់ជាងគេដោយសារនេះជាទីប្រព្រឹត្តទៅសកម្មភាពជំនឿ
សសាសនាសំខាន់ៗ។ឧទាហរណ៍សកម្មភាពទទួលស្គាល់ឲ្យអ្នកបួសរៀនឡើង
ភិក្ខុ ឬពិធីថ្វាយស្បង់ជីពរសុទ្ធតែត្រូវអនុវត្តនៅសាលធំនេះ”។
ព្រះសង្ឃនៅក្នុងវត្តមិនត្រឹមតែរៀនព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងរៀនអំពីទំនៀមទំលាប់ជាពៃណីដើម្បីណែនាំឲ្យព្រះពុទ្ធសាសនិកទៀតផង។ (រូបថត៖Vietnamplus)

ចំពោះជនរួមជាតិជាជនជាតិខ្មែរ វត្តជាទីកន្លែងធ្វើសក្ការបូជាព្រះពុទ្ធព្រមទាំងជា
ផ្ទះរួម ជាមជ្ឈមណ្ដលវប្បធម៌ អប់រំរបស់ភូមិឃុំទៀតផង។តាមការចែករំលែករបស់
ព្រះមហាថេរៈ Duong Quan ថា វត្ត Xiem Can មានសាលាបង្រៀនអក្សរខ្មែរ អក្សរ
បាលី និងគម្ពីព្រះពុទ្ធហើយក៏ជាទីកន្លែងប្រព្រឹត្តទៅពិធីបុណ្យជាប្រពៃណីនានា
របស់ជនរួមជាតិជាជនជាតិខ្មែរទៀតផង។

“នៅទីនេះ គេហៅវត្តរបស់ជនជាតិខ្មែរជាមជ្ឈមណ្ឌលវប្បធម៌របស់ជនរួមជាតិជា
ជនជាតិខ្មែរ។ព្រះសង្ឃនៅក្នុងវត្តមិនត្រឹមតែរៀនព្រះពុទ្ធសាសនាប៉ុណ្ណោះទេ
ថែមទាំងរៀនអំពីទំនៀមទំលាប់ជាពៃណីដើម្បីណែនាំឲ្យព្រះពុទ្ធសាសនិកទៀត
ផង។បើសិនជាមិនមានវត្តនោះ គឺទាំងអក្សររបស់ជនជាតិខ្មែរ​ ទាំងរបាំនិងលក្ខ
ណៈវប្បធម៌នឹងមិនអាចរក្សទុកបានឡើយ”។

មិត្តសុធារានិងប្រិយមិត្តជាទីមេត្រី!
វត្ត Xiem Can ជានិមិត្តរូបរបស់សំណង់ស្ថាបត្យសិល្បៈដែលពោរពេញទៅដោយ
លក្ខណៈប្រពៃណីរបស់ជនជាតិខ្មែរ។ដោយមានបរិយាកាសស្ងប់ស្ងាត់និងអាយុ
ជីវិតជាង១០០ឆ្នាំ នាពេលទៅកាន់ទីនេះ ភ្ញៀវទេសចរណ៍អាចមើលឃើញនិង
យល់បន្ថែមអំពីលក្ខណៈវប្បធម៌មួយដ៏វិសេសវិសាលរបស់ជនជនរួមជាតិខ្មែរ
ភាគខាងត្បូងដែលកំពុងរក្សាទុកនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអ្នកនាងជាទីមេត្រី!
ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែសីហានេះគឺ៖​បរិ
មាណភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាក្នុងឆមាសទីមួយឆ្នាំ២០១៥បានកើន
ឡើងប៉ុន្មានភាគរយបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ?រាល់ចំលើយ
សំបុត្រ email សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់
ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ
HoanKiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។ចំលើយ
ត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសាខ្មែរ
នៃវិទ្យុសម្លេងវៀតណាម៕