![]() |
| កាន់ត្រណម-សញ្ញាណវប្បធម៍របស់ជនជាតិវៀតណាមក្នុងប៉ុន្មានថ្ងៃបុណ្យតេត (soha.vn) |
Vovworld-បុណ្យតេតជាពិធីបុណ្យសំខាន់បំផុតក្នុងឆ្នាំ របស់ប្រជាជនវៀត
ណាម។ តាំងពីយូរយារណាស់មកហើយ ប្រជាជនបានបង្កើតឡើងនូវប្រការតម
មួយចំនួនក្នុងប៉ុន្មានថ្ងៃតេត។ ព្រះតេជ្ជគុណ Thich Nhat Tu ជាអ្នកដែលយល់
ជ្រាលជ្រៅវប្បធម៍ជំនឿប្រជាប្រិយបានពន្យល់ថា៖
“តមជាទំនៀមទំលាប់របស់ប្រជាជនវៀតណាម នោះជាប្រការផ្សាភ្ជាប់នឹង
ជំនឿដែលតំលៃរបស់វាមិនបានត្រួតពិនិត្យឡើយ។ ពីជំនាន់មួយទៅជំនាន់មួយ
គេបានបន្តផ្សព្វផ្សាយរាល់ទំលាប់នោះ ដើម្បីមនុស្សអាស្រ័យនិងដើរទន្ទឹមជា
មួយប្រការនោះ ពីព្រោះខ្លាចថា ប្រសិនបើមិនដើរតាមនោះជីវភាពរបស់ខ្លួន អាយុ
ជីវិតសុខភាពជាដើមអាចរងឥទ្ធិពលដោយសារតែបណ្ដាប្រការតម។ ពីនោះមក
ដែលទម្លាប់នោះមានឱកាសបន្តក្នុងរយៈពេលដ៏វែង។”
ប្រការតមក្នុងប៉ុន្មានថ្ងៃបុណ្យតេតបានមានតាំងពីយូរមក នៅតែបានរក្សានៅ
កន្លែងជាច្រើនដូចជាផ្នែកវប្បធម៍ប្រជាប្រិយមួយ។ ឧទាហរណ៍ដូចជាទម្លាប់តម
បោសសម្អាតផ្ទះក្នុងបុណ្យតេត។ ដោយហេតុនេះ ថ្ងៃទី៣០បុណ្យតេត ទោះបីជា
ជាប់រវល់យ៉ាងណាក្តី គេក៏ត្រូវសម្អាតផ្ទះនៅចម្ការតុសក្ការបូជានិងការងារនេះត្រូវ
សម្រេចមុនពេលឆ្លងចូលឆ្នាំថ្មី។ នៅដំបន់ណាមបូ ប្រជាជនបានលាក់អំបោសទាំង
អស់ក្រោយពេលបោសសម្អាតផ្ទះ ពីព្រោះគេជឿជាក់ថា ក្នុងប៉ុន្មានថ្ងៃបុណ្យតេត
ត្រូវគេលួចអំបោសគឺឆ្នាំនោះពួកលួចប្លន់នឹងចូលផ្ទះលួចទ្រព្យសម្បត្តិទាំងអស់។ គ្រួសារជាច្រើននៅភាគខាងជើងនាបច្ចុប្បន្ននៅរក្សាទម្លាប់ រើសភ្ញៀវចូលផ្ទះដំបូង
គេក្នុងឆ្នាំថ្មីក្រោយនាទីឆ្លងចូលឆ្នាំថ្មីរឺថ្ងៃទី១បុណ្យតេត។ លោកស្រី Bui Thi Nhuong
នៅសង្កាត់ Truong Dinh ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយបានឲ្យដឹងថា៖
“ឆ្នាំថ្មីគេធ្វើការកាន់ត្រណមឧទាហរណ៍ដូចជាអ្នកដែលក្នុងគ្រួសារកំពុងមាន
អ្នកស្លាប់ រឺអ្នកមានឆ្នាំកើតមិនស្របនឹងអាយុម្ចាស់ផ្ទះ គេមិនចូលផ្ទះអ្នកផ្សេងដំបូង
ក្នុងឆ្នាំថ្មី។ ថ្ងៃទី១បុណ្យតេតគេតមមិនឲ្យភ្លើងទៅអ្នកណាទេពីព្រោះធ្វើដូច្នេះគឺនាំ
យកសំណាងឲ្យអ្នកផ្សេង។”
![]() |
| ថ្ងៃទី១បុណ្យតេតគេតមមិនឲ្យភ្លើងទៅអ្នកណាទេ (xaluan.com) |
បុណ្យតេតជាថ្ងៃសប្បាយរីករាយ ចាប់ផ្ដើមឲ្យភាពសំណាងបានរលូនពេញ
មួយឆ្នាំនិងជាឱកាសមានអត្ថន័យដ៏ពិសិដ្ឋ។ ដោយហេតុនេះ គ្រួសារមានទុក្ខព្រួយគេមានមនសិការរក្សាទម្លាប់តមដើម្បីអ្នកផ្សេងៗមានសេចក្តីសប្បាយរីករាយក្នុង
ថ្ងៃនោះ។ លោក Pham Van Hung ប្រជាជននៅខេត្ត Dong Nai ភាគខាងត្បូងវៀតណាមបានសំណេះសំណាលថា៖
“គេទៅជូនពរឆ្នាំថ្មី ឧទាហរណ៍គឺយើងចូលផ្ទះគេ។ គេមិនប្រកាន់ថាយើងកើត
ឆ្នាំណាទើបអាចចូលដំបូងឡើយ ប៉ុន្តែយើងឃើញថាឆ្នាំទៅមិញរកស៊ីមិនរលូនមាន
ប្រការអាក្រក់គឺយើងទុកដល់ថ្ងៃទី២បុណ្យតេតទើបមកជូនពររឺចាំគេមកមុនហើយយើងទើបមកផ្ទះគេ។ ភាគច្រើនគឺយើងនៅផ្ទះប៉ុណ្ណោះទេ។”
ជនវៀតណាមក៏មានទម្លាប់តមក្នុងពេលជ្រើសរើសថ្ងៃចេញដំណើរដើមឆ្នាំ។ ថ្ងៃទី៥ខែទី១តាមច័ន្ទគតិត្រូវបានចាត់ទុកជាថ្ងៃព្រះច័ន្ទតម “ថ្ងៃទី៥ ទី១៤ ទី២៣ ទៅដើរលេងក៏ខ្វះខាតទៅលក់ដូរក៏ខាត់បង់” ជនវៀតណាមជឿជាក់ថា ថ្ងៃនេះមិនសម
ស្របឲ្យការចេញដំណើររឺដើរលេងឡើយ។
រស់នៅកាន់តែមានអត្ថន័យថែមទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


