![]() |
| ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (រូបថតៈ Nguyễn Khang/TTXVN) |
ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងមូលជាទីមេត្រី!
ក្នុងឆ្នាំ២០១៣ ប្រទេសវៀតណាមបានឆ្លងផុតពីការសាកល្បងជាច្រើន។ បក្ស
ទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ
ចិត្ត ដើម្បីសម្រេចបានរាល់លទ្ធផលសំខាន់ៗនិងពោពេញទៅដោយ បទពិសោធន៍
ដ៏ប្រសើថ្លៃថ្លា កិច្ចការកសាងនិងការពារមាតុប្រទេសកំពុងទាមទារ ការប្តេជ្ញា ចិត្ត
ខ្ពស់ ឯកភាពសុឆន្ទះនិងធ្វើសកម្មភាព ស្មារតីផ្លាស់ប្តូរថ្មី ខ្លាំងក្លាលើគ្រប់ វិស័យនិង
ព្រមៗគ្នា។
ឈានចូលឆ្នាំ២០១៤ ប្រទេសជាតិកំពុងប្រឈមមុខនឹងការលំបាកជា ច្រើន ប៉ុន្តែរាល់សមិទ្ធិនៃកិច្ចការផ្លាស់ប្តូថ្មីជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីប្រជាជនវៀត
ណាមបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅអនាគតដ៍ភ្លឺស្វាង។យើងសច្ចាធ្វើការងារបូជា
ឲ្យសក្តិសមជាមួយបុព្វបុរស ជាមួយនឹងប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានរបស់ប្រ
ទេសជាតិ ដើម្បីអនាគតរបស់កូនចៅជំនាន់ក្រោយ។ ខ្ញុំសូមអំពាវនាវជនរួមជាតិ
សមមិត្ត និងយុទ្ធជនលើទូទាំងប្រទេស សាមគ្គី រួមកម្លាំងកាយចិត្ត បញ្ញា ស្មារតី
ទេពកោសល្យរបស់ខ្លួន ជម្រុញកិច្ចការផ្លាស់ប្តូថ្មី អនុវត្តន៍ប្រជាធិបតេយ្យឲ្យបាន
ទូលំទូលាយ ដោយសតិអារម្មណ៍និតិរដ្ឋ រីកចំរើន ដើម្បីបន្តនាំប្រទេសជាតិឈាន
ឡើងទៅមុខ។
ឆ្នាំមមីឯកស័កមកដល់ហើយ និទាឃៈរដូវថ្មីក៏កំពុងមកដល់ជាមួយទឹកដី និងមនុស្សវៀតណាម។ ក្នុងវេលាដ៏ពិសិដ្ឋនេះ ខ្ញុំសូមផ្ញើរនូវសេចក្តីស្រឡាញ់រាប
អានជូនជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស ជនវៀតណាមនៅឯបរ
ទេស រួមទាំងមិត្តភក្តិអន្តរជាតិនូវអំណរ ឆ្នាំថ្មីដ៏ល្អប្រសើថ្លៃថ្លាបំផុត។ តាងនាមជន
រួមជាតិទូទាំងប្រទេស ខ្ញុំសូមផ្ញើរដល់កម្មាភិបាល យុទ្ធជន ដែលកំពុងបំពេញកាត
ព្វកិច្ចនៅព្រំដែន កោះសមុទ្រឆ្ងាយដាច់ស្រយ៉ាល នូវមនោសញ្ចេតនាដ៏ជ្រាល
ជ្រៅបំផុត។ សូមប្រសិទ្ធពរជូនដល់ប្រទេសវៀតណាម នូវសន្តិភាព សម្បូរុងរឿង ប្រជាជនវៀតណាមសុខសាន្តត្រាន សុភមង្គល។
ជូនពរនិទាឃៈរដូវថ្មី ប្ញទ្ធានុភាពថ្មី ជ័យជំនះថ្មី!
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

