(VOV)_ជាតំបន់មានឧត្តមភាពអំពីផលិតកម្មកសិកម្ម ក្នុងរយះពេលកន្លងទៅ
ខេត្ត AN GIANG ( ភាគខាងត្បូងវៀតណាម)​បានឆ្លៀតយក​គ្រប់ប្រភពកម្លាំង​ដើម្បី ពង្រីកឧត្តមភាពទាំងនោះ។ ប៉ុន្តែ រដ្ឋអំណាច និងប្រជាជនក្នុងតំបន់នៅព្រួយបារម្មណ៍
ជាច្រើនអំពី លក្ខណះធ្វើដំណើរទៅវិញទៅមក ការសិក្សាររៀនសូត្រ ជីវភាព​ក្នុង តំបន់ជនបទមិនទាន់បានវិនិយោគសមស្រប។ ដូច្នេះ ​​តំបន់ Bay Nui ( ខេត្ត AN
GIANG)​​ បាននិងកំពុងខំប្រឹងប្រែង ​ធ្វើ​អស់​ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីផ្លាស់ ប្តូរមុខមាត់ជនបទនៅទីនេះ អោយល្អ​ប្រសើជាង និងអភិវឌ្ឍន៍ជាង។

AN GIANG រួមកម្លាំងកាយចិត្តដើម្បីកសាងជនបទថ្មី(internet)

ខេត្ត AN GIANG មានផ្ទៃដីលាតសន្ធឹងធំទូលាយ​ រួមទាំង វាលទំនាប ភ្នំ ​​កោះ
និង​ព្រំដែន​។​ ចំណុចពិសេសនៃតំបន់គឺមានជនជាតិជាច្រើនរស់នៅ ដូចជា÷​គិញ ​ចាម ខ្មែរ ជាដើម។ ការកសាងជនបទថ្មីជាគោលដៅជួរមុខ​នៃតំបន់ ដើម្បីផ្លាស់ប្តូរ
ថ្មីមុខមាត់​ជនបទ លើកស្ទុយជីវភាពរស់នៅ​របស់ប្រជាជន។ កម្មវិធីកសាងជនបទ
ថ្មី ត្រូវ បានចាប់ផ្តើម ដោយការរួមកម្លាំងការចិត្ត របស់ វត្ត តំបន់ និងប្រជាជនក្នុង
តំបន់ ដើម្បីកសាងផ្លូវគមនាគមជនបទ។ ព្រះ​សង្ឃ Chau Si Tha ចៅអធិការវត្ត Pong
Ro ជាជនសកម្មចលនា​ប្រជាជនកសាងផ្លូវ បានចាត់ទុកថា÷

“ មុននេះការធ្វើដំណើរនៅទីនេះមានការលំបាកជាច្រើនណាស់។ ការដឹក​
ជញ្ជូន​កសិផល​ ស្រូវ អង្ករ និងការទៅសាលារៀនរបស់​កូចៅ​ពិបាកណាស់។ ​យើង
ខ្ញុំ​ឃើញ​ដូច្នេះ និងគិតថា ត្រូវធ្វើផ្លូវភ្លាម។ ជនរួមជាតិក្នុងភូមិ ឃុំ គាំទ្រច្រើនណាស់។”

នៅស្រុក Thoai Son ជាតំបន់ឆ្ងាយដាច់ស្រយាលរបស់ ខេត្ត An Giang មុន​នេះ
ប៉ុន្មាន ឆ្នាំ នារដូវទឹកជំនន់វាលស្រែទាំងលាយ ត្រូវលិចទឹក។ ខ្សែរផ្លូវភាគច្រើនសុទ្ធ តែជាផ្លូវដី ភក់ រំអិល។ ប៉ុន្តែ ឥឡូវនេះ ដោយបណ្ដាការខំប្រឹងប្រែងរបស់រដ្ឋអំណាច
និងការជួយ ជ្រោមជ្រែងរបស់ប្រជាជន មុខមាត់នៃតំបន់ឆ្ងាយដាច់​ស្រយាលនេះបាន
មានការផ្លាស់ ប្តូរជាច្រើន។ នាបច្ចុប្បន្ន រថយន្តអាចចូលទៅក្នុង​មជ្ឈមណ្ឌលរបស់
គ្រប់ឃុំ ទីរួមស្រុក ​ក្នុងរដូវទាំងពីរ។ លោក Danh Phong ជាជនអ្នកស្រុក Thoai Son មួយនាក់បានចែករំលែកថា÷

“ ខ្ញុំឃើញថា÷នេះគឺជាការរួមសហការដ៏ល្អប្រសើ រវាងប្រជាជននិងរដ្ឋ។ ​មុន​នេះ នៅទីនេះ ការធ្វើដំណើរទៅវិញទៅមកជួបការលំបាកជាច្រើនណាស់។ និងក្នុង​រយះពេលកន្លងទៅ រដ្ឋបានយកចិត្តទុកដាក់វិនិយោគ និង​យើងខ្ញុំបរិច្ចាក់ដីដើម្បីបើក
ទូលាយផ្លូវ ដើម្បីការធ្វើដំណើរទៅវិញទៅមកមានភាពងាយស្រួលជាង។ ធ្វើដូច្នេះ
កូន ចៅ ធ្វើដំណើរ ទៅរៀនបានងាយស្រួលជាង និងដឹកទំនិញទៅលក់ ដូរក៏ងាយ ស្រួលជាងដែរ។”

អាចនិយាយថា÷​ការកសាងផ្លូវគមនាគមន៍ជនបទ ជាបទដ្ឋានទទួលបាន​ជោគ
ជ័យច្រើន​បំផុត ក្នុង​រយះបេលជាង២ឆ្នាំកន្លងទៅ ក្នុងការកសាងជនបទថ្មី​នៅ​ខេត្ត An
Giang ។ ពីការជោគជ័យនៃការបំផុសកំលាំងប្រជាជន​កសាងគមនាគមន៍ជនបទនេះ
តំបន់កំពុងបន្ត​ចលនាសង្គម​ទាំងមូលចូលរួម ពង្រីកចរិតលក្ខណះម្ចាស់ការ ច្នៃប្រឌិត​ ពង្រីកគ្រប់កម្លាំង​ដើម្បីកសាងជនបទថ្មី។ លោក Do Vu Hung អនុប្រធានមន្ទីកសិកម្ម​
និង​អភិវឌ្ឍន៍​ជនបទ ខេត្ត An Giang បានសង្កត់ធ្ងន់ថា÷

“ គប្បីអះអាងថា កម្មវិធីកសាងជនបទថ្មីនៅខេត្ត An Giang ជានិច្ចកាល​ទទួលបានភាពងាយស្រួល ដោយសារការរៀបចំ បែងចែកភារកិច្ច និងការ​ទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំរដ្ឋអំណាច។ ដូច្នេះ បានមានការបញ្ជាណែនាំ​ឯកភាព និងអនុវត្តព្រមៗគ្នា។ ទន្ទឹមនឹងនោះយើងខ្ញុំបាននាំចេញការផ្តួចផ្តើម​គំនិតជាច្រើន គោលនយោបាយលើកទឹកចិត្ត និងប្តេជ្ញា​អនុវត្ត។”

បណ្ដារបៀបធ្វើជាក់ស្ដែង ប្រមូលផ្តុំវិនិយោគចំទិស បានផ្លាស់ប្តូរមុខមាត់​ជនបទ លើកស្ទុយជីវភាពរស់នៅ ខាងសម្ភារះ និងស្មារតីរបស់ប្រជាជន។ នេះគឺជាគ្រិះដ្ឋាន
ដើម្បីមុខ មាត់ជនបទថ្មី នៅខេត្ត An Giang កាន់តែងើបឡើងស្រស់ញញឹម​ពីមួយថ្ងៃ
ទៅមួយថ្ងៃ រួមចំណែកជំរុញដំណើការអភិវឌ្ឈន៍សេដ្ឋកិច្ច និងជាបណ្ដារូបភាពជាក់
ស្ដែងបំផុត អំពីគោលដៅអភិវឌ្ឍន៍កសិកម្ម ជនបទ និងកសិករ នៅលើភូមិសាស្ត្រខេត្ត៕