![]() |
| ភូមិបុរាណ Phu Khe ល្បីឈ្ោះដោយរបរចម្លាក់រូបសត្វនាគ |
ពី មជ្ឈមណ្ឌលហាណូយប្រមាណ២០គីឡូមែតតាមទឹសឦសាន ល្បីឈ្មោះដោយ មុខ
របរឆ្លាក់ឈើ ច្នៃគ្រឿងវិចិត្រសិល្បះពិសេសគឺផ្ទាំងឆ្លាក់រូបសត្វនាគតាំងពីយូរៗ មក។
នាបច្ចុប្បន្ន នៅសំណង់សិល្បះស្ថាបត្យកម្មដ៏ល្បីឈ្មោះជាច្រើនក្នុងទូទាំង ប្រទេស គេនៅតែជួបប្រទះឃើញនូវរូបសត្វនាគដែលត្រូវបានឆ្លាក់ដ៏ល្អប្រណិត គួរឲ្យជក់ភ្នែក-
ជាវណ្ណះកម្មរបស់បណ្តាសិប្បករ Phu Khe។ តាមបណ្តាអ្នកចាស់ជរារៀបរាប់ថា៖ភូមិបុរាណនេះត្រូវបានបង្កើតឡើងពី សម័យ ដែលAn Duong Vuong កសាងកំពែង Co
Loaនឹងអភិវឌ្ឌ្យយ៉ាងខ្លាំងក្លា នៅរាជកាលស្ដេច Ly Thai To-ពេលដែលស្ដេចផ្លាស់រាជ
ធានីមកតាំងនៅ Thang Long។ ពេលនោះ តំរូវការកសាងវិមានអគារគឺធំណាស់ដែល
ទាក់ទាញ សិប្បករចំណានពីគ្រប់ទឹសទីមក Phu Khe យ៉ាងច្រើនហើយបង្កើតជាភូមិ ឆ្លាក់ជាបណ្តើរៗ។នាសព្វថ្ងៃមានសំណង់ស្ថាបត្យកម្មគំរូជាច្រើនពីជើងទៅ ត្បូងសុទ្ធតែ
កត់ត្រានូវថ្វៃដៃដ៏ប៉ីនប្រសប់របស់សិប្បករឆ្លាក់ភូមិPhu Khe។ មុខរបរគ្រឿងឈើឬមុខ
របរចម្លាក់Phu Khe មានតាំងពីយូរណាស់មកតែល្បីឈ្មោះជាងគេគឺមុខរបរចម្លាក់រូបស
ត្វនាគ។លោក Nguyen Van Chu អ្នកស្រាវជ្រាវ១រូបអំពីភូមិ របរ Phu Kheឲ្យដឹងថា៖ ភូមិរបរអភិវឌ្ឌ្យយ៉ាងខ្លាំងបំផុតគឺនៅរាជកាលបណ្តាស្ដេចLy។ ជាងចម្លាក់ Phu Khe បន្សល់ទុកនូវសញ្ញាសំគាល់របស់គេនៅសំណង់ធំៗជាច្រើនដូចជាព្រះពុទ្ធរូបLa han
នៅវត្តTay Phuong សំណង់វត្តBut Thap នៅ Bac Ninh នឹងផ្ទាំងចម្លាក់នៅសាលាភូមិ Dinh
Bang សាលាភូមិ Diem….។សំណង់ទាំងនេះសុទ្ធតែជាសំណង់ស្ថាបត្យកម្មធំៗដែល
ត្រូវបានកត់ត្រាចូលក្នុងសៀវភៅប្រវត្តិសាស្រ្តុ។
![]() |
| រូបសត្វនាគ Phu Khe ល្បីឈ្មោះដោយភាពល្អប្រណិត(រូបថត៖ Internet) |
នៅឆ្នាំ២០១០កន្លងទៅ។វត្តជាភស្តុតាងអំពីថ្វៃដៃដ៏ប៉ីនប្រសប់ នៃបណ្តាសិប្បករ Phu
Khe ពីរូបផ្កាស្លឹកទន់ភ្លន់ រូបសត្វបក្សាបក្សី សត្វហង្សគួរឲ្យជក់ភ្នែក ពិសេសគឺរូបសត្វនាគ
ពិសិដ្ឋដែលត្រូវបានបណ្តាជាងឆ្លាក់ផ្ចិតផ្ចង់ តួក្បាច់និមួយៗដ៏រស់រវើកនឹងមានតំលៃ
សោភា។ឆ្លងកាត់ពេលវេលាមុខរបរឆ្លាក់ រូបសត្វនាគច្នៃគ្រឿងវិចិត្រសិល្បះនៅ Phu Kheត្រូវបានលើកទឹកចិត្តអភិវឌ្ឌ្យ ជានិច្ឆ។ បណ្តាសិប្បករនៅទីនេះត្រៀមខ្លួនជាស្រេច
ផ្ទេមុខរបរទៅឲ្យជនទាំងអស់ ដែលនិយមរៀនក្នុងនោះមានលោក Nguyen Kim ។ក្នុង
រយះពេលជាង៥០ឆ្នាំ ប្រកបរបរលោកមានគុណបំណាចជាច្រើនក្នុងការស្តារនឹង
ពង្រីកមុខរបរប្រពៃណី របស់ភូមិ។ Nguyen Ngoc Kha កូនច្បងរបស់លោក ក៏ទើបនឹង
ត្រូវបានរដ្ឋ ប្រសិទ្ធនាមជាសិប្បករដែរ។សិប្បករNguyen Ngoc Kha និយាយអំពីមុខរបរ ប្រពៃណីរបស់គ្រួសារខ្លួនដោយមោទនភាពថា៖តាំងពីជំនាន់ជីទួតខ្ញុំ ជីតាខ្ញុំ គ្រាន់តែច្នៃ
គ្រឿងសំណែនក្នុងបណ្តាសាលា ភូមិនឹងវត្តប៉ុណ្ណោះតែដល់ជំនាន់ឪពុកខ្ញុំ ហើយជំនាន់
ខ្ញុំគឺច្នៃផ្ទាំងគំនូរថ្មីជាច្រើន ដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន។ដើម្បីមានផ្ទាំង
គំនូរល្អស្អាតមុនបង្អស់ ត្រូវប្រើប្រភេទឈើល្អហើយការរៀបចំត្រូវម៉ត់ចត់។ក្បូរក្បាច់
រចនាត្រូវរស់រវើក។ តាំងពីបណ្តាកំណាត់ឈើ ធម្មតា ដោយបាតដៃដ៏ប៉ីនប្រសប់របស់
បណ្តា សិប្បករភូមិ Phu Khe បានក្លាយទៅជាបណ្តារូបបដិមាផ្ទាំងគំនូរដ៏ជក់ភ្នែក។ តាមសិប្បករNguyen Ngoc Kha ថា៖នាសព្វថ្ងៃទោះបីមានម៉ាស៊ីនកំព្យួទ័រ នឹងមធ្យោ
បាយគ្រឿងម៉ាស៊ីនទំនើបជំនួសកំលាំងមនុស្សក៏ដោយតែមានគន្លឹះ ១ចំនួនដែល
ម៉ាស៊ីនមិនអាចជំនួសបានឡើយ។នោះគឺថ្វៃដៃប៉ីនប្រសប់ គំនិត ច្នៃប្រឌិតសោភ័ណ្ណ
ភាពរបស់សិប្បករ។នៅភូមិPhu Khe នាសព្វថ្ងៃមានសិប្បករ ចំណានចំនួនជាង៤០០
នាក់។រោងផលិតកម្មជាច្រើនកន្លែងបានបង្កើតឡើងដែលនាំមកនូវតំលៃសេដ្ឋកិច្ច
ខ្ពស់។លោកRoម្ចាស់មូលដ្ឋានផលិត១របស់ភូមិ ឲ្យដឹងថា៖ ប្រាក់ចំណូលរបស់យើង
ខ្ញុំក្នុងឆ្នាំ២០១០ទទួលបានប្រមាណ៨ពាន់លានដុង។ប្រសិទ្ធភាពធំបំផុតគឺបង្កើត
ការងារធ្វើឲ្យពលករជាច្រើន។
![]() |
| មុខរបរចក្លាក់គ្រឿងឈើជានិច្ចកាលត្រូវបានលើកទឹកចិត្តអភិវឌ្ឌ្យ(រូបថរ៖ Internet) |
នាគលើឈើរបស់បណ្តាជាងភូមិPhu Khe បាននឹងកំពុងក្លាយទៅជានិមិត្តរូប នៃ
ភាពសម្បូរធូរធារ ភាពស្តុកស្តមរបស់ភូមិនៅជនបទ១។តាមតួរលេខស្ថិតិឲ្យ ដឹង
ថា៖ក្នុងទូទាំងឃុំ មានក្រុមហ៊ុនចំនួន៤ ។ប្រជាជនចំនួនជាង៨០%ចូលរួម អភិវឌ្ឌ្យ
សេដ្ឋកិច្ចដោយការច្នៃគ្រឿងឈើវិចិត្រសិល្បះ។លោក Nguyen Manh Tien-កម្មាភិ
បាលឃុំបានឲ្យដឹងថា៖ដើម្បីបង្កលក្ខណះឲ្យប្រជាជនអភិវឌ្ឌ្យ មុខរបរប្រពៃណី
រដ្ឋអំណាចបានយកចិត្តទុកដាក់បង្កលក្ខណះងាយស្រួល ជួយប្រជាជនបានខ្ចី
ទុនពីបណ្តាធនាគារអង្គការឥណទាន។អាស្រ័យដោយមាន ការវិនិយោគ ស្វែង
កទីផ្សារ ផ្លាស់ប្តូរគំរូសោភ័ណ្ណភាពឲ្យសមស្របទៅនឹង ចំណងចំណូលចិត្តរបស់
អតិថិជន ផលិតផលវិចិត្រសិល្បះPhu Kheលក់ដាច់ ណាស់។ទីផ្សារគ្រឿងសិលប្បះ
Phu Khe បានពង្រីកទៅក្នុងទូទាំងប្រទេសនឹងត្រូវបានប្រទេសជាច្រើនលើសកល
លោកស្គាល់ដល់។រួមជាមួយការ ថែរក្សាបណ្តាតំលៃវប្បធម៏ប្រពៃណី បណ្តាជាង
ចម្លាក់Phu Khe កំពុងរួមចំណែក កសាងស្រុកកំណើតខ្លួនកាន់តែល្អរស្អាតជាង សម្បូរធូរធារជាងទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



