![]() |
| ភូមិប្រកបដំណាំក្រូចពោធិសាត់Cao Phong ( Internet) |
Muong Thai ប៉ុណ្ណោះទេថែមទាំងដោយផលិតផលពិសេសជាច្រើនប្រភេទដែលក្នុងនោះ
មានដើមក្រូចពោធិសាត់នៅភូមិ Cao Phong ទៀតផង។នាសព្វថ្ងៃ ស្រុក Cao phong កំពុង
កសាងពាណិជ្ជសញ្ញាក្រូចពោធិសាត់ Cao phongសំដៅពង្រីកប្រៀបខ្លាំងរបស់តំបន់ ព្រម
ទាំងអភិវឌ្ឌ្យបណ្តាប្រភេទទេសចរវប្បធម៏ បរិដ្ឋានផង។
បើធ្វើដំណើរពីមជ្ឈមណ្ឌលរដ្ឋធានីហាណូយតាមផ្លូវជាតិលេខ ៦ ប្រមាណពី៦០ដល់
៧០គ,ម គឺ ទៅដល់ទីរួមស្រុក Cao phong ខែត្រ Hoa Binh ។ ចំណាប់អារម្មណ៏ដើម ដំបូង
ចំពោះភ្ញៀវទេសចរគឺ ក្រូចពោធិសាត់។ក្រូចពោធិសាត់ត្រូវបានដាក់លក់ពេញទាំង សង្ខាង
ផ្លូវ។ ដើរឆ្លងកាត់បណ្តាផ្ទះស្នាកស្រស់បំប្រឹម ភ្ញៀវនឹងជួបប្រទះឃើញនូវព័ណ៏ លឿងទុំ
របស់បណ្តាទួលក្រូចពោធិសាត់។មុខរបរដាំក្រូចពោធិសាត់នៅ Cao phongមាន តាំងពីយូរ
ណាស់មកហើយ នឹងធ្លាប់បានអភិវឌ្ឌ្យយ៉ាងខ្លាំងក្លានាបណ្តាឆ្នាំទី ៧០ នឹងទី៨០នៃសតវត្ស
ទី២០។ មុខរបរដាំក្រូចពោធិសាត់បានផ្លាស់ប្តូរជាពិតៗពេលដែលរដ្ឋអំណាច អនុវត្តផែន
ការផ្ទេរប្តូររចនាសំព័ន្ធដំណាំដាំដុះ អភិវឌ្ឌ្យដើមឈើហូបផ្លែដំណាក់កាល២០០៦-២០១០
ដោយចីរភាព ក្នុងនោះលើកដើមក្រូចពោធិសាត់ Cao phong ឲ្យក្លាយទៅជាដើម ឈើហូប
ផ្លែជាមុខព្រូញរបស់ខែត្រ។ដើម្បីរក្សាគុណភាពកិត្យានុភាពរបស់ដើមក្រូចពោធិ សាត់
ស្រុក Cao phong បានអនុវត្ត គំរោងការណ៏កសាង ពាណីជ្ជសញ្ញាក្រូចពោធិសាត់ Cao
phong ជួយដល់ប្រជាជនធ្វើមានពីចំការក្រូចពោធិសាត់របស់ខ្លួន។ លោក Nguyen Hong
Thuyប្រធានគណះកម្មាធិការប្រជាជនទីរួមស្រុក Cao phong បានឲ្យដឹងថា៖ “រដ្ឋអំណាច
បានរួមសហការដោយម្ចាស់ការជាមួយ បណ្តាអង្គភាព ស្ថាប័នជំនាញ ពិសេសគឺ មជ្ឈ
មណ្ឌលពង្រីកដើមឈើមានក្លែបដើម្បីមានគំរោងការណ៏អភិវឌ្ឌ្យដើមក្រូច ពោធិសាត់នេះ។
បណ្តាគំរោងការណ៏វិនិយោគនេះ ទោះបីមិនធំក៏ដោយតែជារូបសណ្ធាន សម្តែងបង្ហាញ
ផ្ទេប្រគល់វិទ្យាសាស្រ្តបច្ចេកវិជ្ជាដល់កម្មាភិបាលនឹងប្រជាជនក្នុងស្រុក”។
![]() |
| ថ្នាក់ដឹកនាណខែត្រ Hoa Binh នឹងស្រុកCao Phongទស្សនាចំការក្រូចពោធិសាត់(រូបថត៖Internet)) |
ពីភាពក្រីក្រ នឹងធ្វើមាន។គ្រួសារលោកស្រី Tran Thi Nui នៅទីរួមស្រុក Cao phong គឺជាគ្រួសារដូច្នេះ១គ្រួរ។ ដោយមានផ្ទៃដំណាំក្រូចពោធិសាត់១ហិចតា ក្នុងរដូវក្រូចពោធិសាត់
កន្លងទៅ គ្រួសារលោកស្រីទទួលប្រាក់បានជាង៤០០ លានដុងពីការលក់ក្រូចពោធិសាត់។ក៏ដូចជាគ្រួសារជាច្រើននៅទីនេះដែរ ការកសាងពាណីជ្ជសញ្ញា រក្សារតំលៃក្រូចពោធិសាត់
ស្ថិរភាពជាការយកចិត្តទុកដាក់របស់លោកស្រីជានិច្ច។លោកស្រីមានចំណាប់អារម្មណ៏ថា៖ “គុណភាពក្រូចពោធិសាត់នៅទីនេះមិនចាញ់ទីកន្លែងផ្សេងទេ។តែតំលៃលក់គឺមិនស្មើ ដោយសារមិនទាន់មានពាណិជ្ជសញ្ញានៅលើទីផ្សារទេ។ក្រូចពោធិសាត់Cao phongត្រូវការ មានពាណិជ្ជសញ្ញាទើបលក់បានក្នុងតំលៃខ្ពស់ជាង”។
![]() |
| ប្រជាកសិករអំណរទទួលផលក្រូចពោធិសាត់( រូបថត៖Internet) |
ជាភារកិច្ចសំខាន់ដែល រដ្ឋអំណាចស្រុក Cao phong ដាក់ចេញក្នុងរយះពេលខាងមុខដែរ។
លោកVu Dinh Viet អនុប្រធាន គណះកម្មាធិការប្រជាជនស្រុក Cao phong បានឲ្យដឹង
ថា៖ “ការកសាងពាណីជ្ជសញ្ញាផលិតផលក្រូចពោធិសាត់ Cao phong គឺជាដំណើរ ១។
នឹងដើម្បីអ្នកប្រើប្រាស់ព្រមទទួលពាណិជ្ជសញ្ញានេះ ទី១ត្រូវធានាសោភ័ណ្ណភាពល្អស្អាត
ផលិតផល។ទី២គឺធានាមិនប្រើប្រាស់ជាតិគីមីពុល។ម្យ៉ាងទៀត ត្រូវធានាគុណភាពដើម
ពូជ នឹងធានាយថាក្រមបច្ចេកទ្ទេសផង”។
ក្រោយរយះពេលជាច្រើនឆ្នាំអនុវត្តការផ្ទេប្តូរពូជដំណាំដាំដុះ ដល់ឥឡូវនេះក្នុងទូទាំង
ស្រុក Cao phong មានផ្ទៃដំណាំក្រូចពោធិសាត់ចំនួនជាង ៧០០ ហិចតាដោយទទួល
បរិមាណផលក្រូចពោធិសាត់ក្នុងឆ្នាំ២០១១ចំនួនជិត ១០ពាន់តោណ ស្មើនិង៩០ពាន់
លាន ដុង។ប្រាក់ចំណូលពីក្រូចពោធិសាត់បានរួមចំណែលលើកកំរិតចំណូលរបស់
ប្រជាជន Cao phong ឡើង២២ លានដុងតាមមនុស្សម្នាក់ៗក្នុង១ឆ្នាំ។ ប្រការគួរឲ្យជក់ចិត្តពេលទៅទស្សនាកំសាន្តបណ្តាចំការក្រូចពោធិសាត់Cao phong
គឺភ្ញៀវទេសចរនឹងមានឪកាសថតរូបអនុស្សាវរីយ៏ ហើយបានពិសាររស់ជាតិផ្អេមល្ហែម
របស់ផ្លែក្រូចពោធិសាត់Cao phong។ ថ្មីៗនេះនៅស្រុក Cao phong នេះក៏រកឃើញនូវរូងភ្នំ
ធម្មជាតិគួរឲ្យចាប់អារម្មណ៏១ចំនួន ដូចជា រូង Thach Dong Hoa Son Phong So Thuy
Phong Luu Thuy Phong ។ការរកឃើញនេះបើកចេញឲ្យស្រុកCao phongនូវទឹសដើរថ្មី១ក្នុង
ការអភិវឌ្ឌ្យសេវាកម្មទេសចរ។ក្នុងអនាគត Cao phongមិនគ្រាន់តែត្រូវបានភ្ញៀវ ទេសចរ
ស្គាល់ដល់ដូចជាតំបន់ជនបទមានដើមឈើរហូបផ្លែពិសេស១ប៉ុណ្ណោះទេថែមទាំងជា
ចំណុចទេសចរបរិស្ថានគួរឲ្យទាក់ទាញទឹកចិត្តនឹងចាប់អារម្មណ៏១ចំពោះ ភ្ញៀវទេសចរ
ក្នុងនឹងក្រៅខែត្រទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



