តំបន់ខ្ពង់រាប​ Kontum (Image:Internet)
Vovworld-​ខែត្រ Kontum មានភូមិជនជាតិភាគតិច្ចចំនួន​៥៨៨​ភូមិ។ ជីវភាព រស់នៅរបស់ប្រជាជននៅជួបប្រទះនឹងការលំបាកយ៉ាងច្រើន។ក្នុងរយះបណ្តា
ឆ្នាំកន្លងទៅ​​ ដោយមានការរួមកំលាំងកាយចិត្តរបស់ប្រជាជន មាន​​ផ្ទះ Rong
ចំនួន​៥០៥​ខ្នង​ត្រូវបានស្តារ​សាងសង់ថ្មី​នឹងក្លាយទៅជាកន្លែងជីវភាពវប្បធម៏ របស់ប្រជាជនក្នុងភូមិ។ពីជោគជ័យក្នុងការស្តារផ្ទះRongប្រពៃណី ការ​បំផុស ប្រជាជនអនុវត្តកម្មវិធីកសាងជនបទថ្មី​​កំពុងជាទឹសដៅថ្មី១ចំពោះខែត្រ​Kontum។ ចំពោះជនរួមជាតិភាគតិច្ចចំនួន​៦​Xe Dang Ba nar Gie Trieng Gia Rai B’rau
នឹង​Ro Mam​ នៅខែត្រ​Kontum ផ្ទះ Rong គឺជាមោទនភាព​សម្តែងនូវ កំលាំងខ្លាំង​
ឆន្ទះ​នឹងជាកន្លែងជួបប្រជុំរបស់សហគមអ្នកភូមិ។តាមប្រពៃណី របស់ជនជាតិ
ភាគតិច្ច​ ថា៖បានមានភូមិ​ គឺត្រូវមាន ផ្ទះ Rong ។តន្រ្តីករ ​ A Du ជនជាតិ Ba nar អនុប្រធានក្រុមសិល្បះខែត្រ​Kontum បានឲ្យដឹងថា៖ “ផ្ទះ Rong គឺជាព្រលឹង
របស់ភូមិទាំងមូល​ ជាទីជួបប្រជុំរបស់ប្រជាជន ក្នុងភូមិ។ផ្ទះ Rong ក៏ជាទីកន្លែង
ដែលបណ្តាកំលោះក្នុងភូមិសម្តែងនូវ សមត្ថភាពរបស់ខ្លួន”។
ផ្ទះ​ Rong ​នៅ​KonTum(Image:Internet)
ក៏ប៉ុន្តែ​ដោយសារមូលហេតុជាច្រើន​ ក្នុងរយះពេលពីឆ្នាំ​១៩៩០​ដល់ឆ្នាំ​២០០០​
នៅភូមិជាច្រើន​អត់មានផ្ទះ Rong ទៀតទេ។ អនុវត្តការផ្តើមគំនិត កសាងជនបទ
ថ្មីរបស់បក្ស ខែត្រ​Kontum បានសំរេចស្តារផ្ទះ Rong ឡើងវីញ ធ្វើជាកន្លែងជីវភាព អភិរក្សវប្បធម៏សហគមគ្រប់ជនជាតិនៅទីនេះ។លោក A Huya នៅភូមិ Plei Don
ទីក្រុងKontum ឲ្យដឹងថា៖ដើម្បីស្ថាបនា​រផ្ទះ Rong ១ខ្នង​​ កំពស់ពី​១២​ដល់១៨​
ម៉ែត្រ​លើផ្ទៃដី​៦០​ម៉ែត្រក្រឡា​គឺត្រូវមានឈើរាប់ សិបម៉ែត្រគិប​នឹងថ្ងៃពលកម្ម
រាប់ពាន់ថ្ងៃ។​ការស្ថាបនាកាន់តែពិបាកជាងទៀត ពីព្រោះព្រៃឈើកាន់តែនៅ
ឆ្ងាយ។ “កន្លែងដើម្បីយកសំភារះគឺឆ្ងាយណាស់។​ត្រូវដើរប្រមាណ​៤០​ឫ​
៥០​គីឡូម៉ែត្រ​ទើបដល់ព្រៃ។​ត្រូវស្នាក់នៅក្នុងព្រៃពី​៥ដល់៦​​យប់ថ្ងៃ​​ទើបអាកាប់
ឈើ គ្រប់គ្រាន់។ហើយត្រូវអូសទាញឈើចេញទៅកាន់ទីកន្លែងរាបស្មើ​​ដែល
រថយន្ត អាចចូលបាន​ដើម្បីដឹកឈើមកភូមិបាន”។
បុណ្យឡើងផ្ួះ​Rongថ្មី​( Image:Internet)
ទោះបីជួបប្រទះនឹងការលំបាកក៏ដោយ តែការផ្តើមគំនិតស្តារ​រផ្ទះ Rong របស់ខែត្រទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនដោយសារ
ស្របនឹងទឹកចិត្តប្រជាជន។​នាឆ្នាំ​២០០០​ ក្នុងទូទាំងខែត្រ​​ មានផ្ទះ Rong​ ចំនួន
២៦៥​ខ្នងតែប៉ុណ្ណោះ​តែ​ដល់ឥឡូវនេះចំនួនលេខនេះគឺ​៥០៥ខ្នង។​ពីស្នាដៃនៃ
ចលនា​ស្ថាបនាផ្ទះ Rong​ឡើងវិញ​ ខែត្រ Kontum ផ្តើមគំនិតបំផុសកំលាំង ប្រជា
ជនអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។នាសព្វថ្ងៃ ការងារនេះ កំពុង
ត្រូវបានអនុវត្តនៅឃុំចំនួន៨១។ដើម្បីការផ្តើមគំនិតនេះទទួលជោគជ័យ​តាម
លោកTran Vinh នាយករងមន្ទីព័ត៍មាន​នឹងផ្សព្វផ្សាយ​ខែត្រ Kontum ចាត់ទុកថា៖ “ត្រូវផ្គួបបញ្ចូលកត្តាអត្តសញ្ញាណវប្បធម៏ទៅក្នុងការងារនិមួយៗ​សំណង់ ជាក់
ស្តែងនិមួយៗ​ទើបទាក់ទាញប្រជាជនចូលរួមសកម្មបាន។បើសំណង់នេះ មានតំលៃអំពីសុខុមាលភាពសង្គមតែប៉ុណ្ណោះ​ប្រហែលជាដោយសារការយល់ ដឹងរបស់ប្រជាជនមិនខ្ពស់បានជា​គេគាំទ្រមិនបានខ្លាំងទេ។​ពីរូបសណ្ថានផ្ទះ Rongយើងសង្កេតឃើញថា៖បណ្តាសំណង់សុខុមាលភាពសង្គមគប្បីមានអត្ត
សញ្ញាណជាតិ​។​បានដូច្នេះប្រជាជននឹងចូលរួមសកម្ម”។
តាំងពីយូរៗមក ផ្ទះ Rong​គឺជាព្រលឹង​របស់ភូមិជនជាតិភាគតិចនៅ​Tay Nguyen
និយាយរួម នឹងខែត្រ Kontum និយាយដោយឡែក។ ដោយហេតុនេះ​ការស្តារផ្ទះ
Rong ឡើងវិញក៏ដូចជាការងារអភិរក្សសកម្មភាពប្រពៃណីរបស់ ជនរួមជាតិ
នៅទីនេះ​បានរួមចំណែកថែរក្សារវប្បធម័ប្រពៃណីជាតិ។​ប្រការនេះ ឯង​បាន
ផ្តើមគំនិតឲ្យខែត្រKontum ក្នុងការបំផុសកំលាំងប្រជាជនក្នុងការ អនុវត្តកម្មវិធី
កសាងជនបទថ្មី៕