![]() |
| ផលិតផលមាស Quy Kieu Ky(រូបថត៖Internet) |
ប៉ែកខាងឦសាន Kieu Kyចំណុះស្រុក Gia Lam ហាណូយ ជាភូមិរបរប្រពៃណី១។រហូត
មកដល់សព្វថ្ងៃនេះ Kiêu Ky ជា ភូមិតែមួយគតក្នុងទូទាំងប្រទេស ដែលនៅ រក្សាទុក
បានមុខរបរធ្វើមាស Quy ។បើទៅទស្សនាសាលាភូមិ វត្តអារាម្ម វិហារនឹង សំណង់សា
សនានានានៅភូមិ Kieu Ky ភ្ញៀវទេសចរនិងចាប់អារម្មណ៏យ៉ាងខ្លាំងក្លា ចំពោះ បណ្តា
ពុទ្ធរូប បន្ទះក្តារមានឆ្លាក់អក្សធំជាពាក្សស្លោក (Hoanh Phi ) ឃ្លាឆ្លើយ ឆ្លង ( Cau Doi) ដែលចែងចាំងផ្លេកៗព័ណ៏មាសនឹងប្រាក់។ភ្ញៀវមានចម្ងល់កាន់តែ ខ្លាំងថែមទៀតដោយ
បានដឹងថា៖វណ្ណះកម្មវិចិត្រសិល្បះទាំងនេះបានធ្វើឡើងដោយបាតដៃដ៏ប៉ីនប្រសប់របស់
សិប្បករភូមិ Kieu Ky។
ចូលតាមក្លោងទ្វាភូមិ Kieu Ky ភ្ញៀវបានឭស្នូដំ Quy ដែលបន្លឺឡើងពីបណ្តា ផ្ទះ
ស្នាក់ច្រើនជាន់។នៅទីនេះពីអ្នកចាស់ជរារហូតដល់កុមារសុទ្ធតែចូលរួមការធ្វើមាស
Quy ប្រាក់ Quy ។តាមបណ្តាអ្នកចាស់ជរារៀបរាប់ថា៖មុខរបរធ្វើមាសQuy ប្រាក់ Quy
នេះគឺដោយសារលោក Nguyen Quy Tri -ធ្វើមន្រ្តីនៅរាជកាល Le Canh Hung (1740-1786) បង្រៀនឲ្យអ្នកភូមិ។ ដើម្បីរំលឹកគុណដល់លោក ប្រជាជនភូមិKiêu Ky បានលើកតម្កើង
លោកជាអ្នកបង្កើតមុខរបរ នឹងយកថ្ងៃទី៧កើតខែទី៨ ធ្វើជា ទិវារំលឹកខួបដល់វិញ្ញាណ
ក្ខណ្ឌលោក។នៅក្នុងសាលាភូមិនាសព្វថ្ងៃ មានរូបសំណាក លោក ដែលបានឆ្លាក់រចនា នឹងលាបថ្នាំក្រហមស្រោបមាសយ៉ាងល្អវិចិត្រ។សិប្បករ Le Van Vong ប្រាប់ឲ្យដឹងថា៖ តាំងពីបានតាបង្រៀនមុខរបរឲ្យ ប្រជាជនភូមិ Kieu Ky ជានិច្ចកាលគោរព នឹងថែរក្សា
មុខរបរប្រពៃណីរហូតមកដល់ថ្ងៃនេះ។
រួមជាមួយប្រវត្តិសាស្រ្ត មុខរបរធ្វើមាស ប្រាក់ Quy នៅ Kieu Ky បានឆ្លងកាត់ការ
ប្រែប្រួលជាច្រើន។ជាពិសេសក្នុងសង្គ្រាមមុខរបរប្រពៃណីនេះស្មានថាបានត្រូវបាត់។ពេលដែលប្រទេសមានសន្តិភាពប្រជាជនភូមិ Kiêu Kyទើបចាប់ស្តារមុខរបរប្រពៃណី
ជាបណ្តើរៗ។ពេលដំបូង មានតែគ្រួសារ១ចំនួនប៉ុណ្ណោះ។ក៏ប៉ុន្តែ ឥឡូវនេះមានគ្រួសារ ចំនួនជាង៣០គ្រួប្រកបមុខរបរប្រពៃណីដោយស្រូបយកពលករចំនួនជិត ២០០ នាក់។នឹងមុខរបរប្រពៃណីនេះបានផ្លាស់ប្តូរមុខមាត់ភូមិ។ផ្ទះស្នាករបស់សិប្បករ Le Van Vong ក្លាយទៅជាចំណុចទស្សនាគួរឲ្យជក់ចិត្តចំពោះភ្ញៀវទេសចរក្នុងនឹង ក្រៅប្រទេស។លោកក៏ជាជាង១រូបក្នុងចំណោមជាងទាំង២រូបដើមដំបូងរបស់ភូមិ ដែលត្រូវបានរដ្ឋ
ប្រសិទ្ធិនាមជាសិប្បករតាំងពីឆ្នាំ២០០៤។សិប្បករ Le Van Vong ឲ្យដឹងថា៖ មុខរបរ
ប្រពៃណីរបស់គ្រួសារខ្ញុំត្រូវបានផ្ទេពីជំនាន់១ទៅជំនាន់១ទៀតតាំងពីជំនាន់ជីទួតខ្ញុំ
មក។ឥឡូវនេះខ្ញុំបែជាផ្ទេបច្ចេកវិជ្ជាធ្វើមាសប្រាក់ Quy ទៅឲ្យកូនចៅខ្ញុំ។
![]() |
| សមាជីកគ្រួសារចូលរួមធ្វើមាសប្រាក់ Quy (រូបថត៖ Internet) |
ម៉ត់ចត់ ថ្វីដៃដ៏ប៉ីនប្រសប់របស់ជាង។ដើម្បីមានបានផលិតផល១ ជាងត្រូវអំណត ព្យាយាមអនុវត្តគន្លឹះចំនួនជិត៤០ នឹងធ្វើដោយដៃទាំងស្រុង។ដោយសារជាមុខរបរ សិប្បកម្មពិសេស១ របស់ទឹកដី Thang Long ជាងភូមិ Kieu Kyតែងតែយកផលិតផល របស់ភូមិខ្លួនទៅចូលរួមផ្សារណាត់ពិព័ណ៏នៅក្នុង នឹងក្រៅប្រទេសដែលទាក់ទាញការ យកចិត្តទុកដាក់ជាពិសេសរបស់ទស្សនិកជន។ លោក Le Tao ទស្សនិកជន១រូបបាន មានចំណាប់អារម្មណ៏ថា៖ ហាណូយជាទីកន្លែងដែលប្រមូលផ្តុំព្រលឹងរបស់បណ្តាភូមិ
របរតំបន់របរល្បីឈ្មោះក្នុងទូទាំងប្រទេស។ភូមិរបរធ្វើមាស ប្រាក់ Quy គឺជាភូមិរបរ
ពិសេស១ មានតែ១គតនៅវៀតណាម។
រហូតមកដល់បច្ចុប្បន្ន Kieu Ky នៅតែជាភូមិរបរតែ១គតនៅវៀតណាមដែល ប្រកបមុខរបរធ្វើមាសប្រាក់ Quy ។សំណង់កេរ្តិ័តំណែលប្រវត្តិសាស្រ្ត-វប្បធម៏ សំណង់
ស្ថាបត្យកម្មធំៗជាច្រើន បានប្រើប្រាស់មាសប្រាក់ Quy Kieu Ky ដើម្បីតុបតែងលំអរ ដូចជារោងមហោស្រពហាណូយ សារមន្ទីហូជីមិញ វិមានសពលោកប្រធានហូជីមិញ
បេតិកភ័ណ្ឌ Hoi An នឹង Van Mieu -Quoc Tu Giam ជាដើម។នឹងនៅខាងក្នុងបណ្តា ទីធ្វើសក្ការះបូជាគេក៏សង្កេតឃើញនូវបណ្តាវណ្ណះកម្មសិល្បះលាបថ្នាំក្រហមស្រោប
មាស ដែលក្នុងនោះ មានផលិតផលជាច្រើនដែលត្រូវបានច្នៃចេញដោយបណ្តា
សិប្បករភូមិ Kieu Ky នេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


