![]() |
| ឆ្នេសមុទ្រQuang Binh (រូបថត៖ Internet) |
ដី Quang Binhភ្ញៀវនឹងមានចម្ងល់យ៉ាងខ្លាំងដោយជួបប្រទះឃើញទេសភាពធម្មជាតិជា ទី
មនោរម្យរបស់តំបន់ជនបទ១ប្រៀបដូចជាប្រទេសវៀតណាមតូចដែលនៅទីនោះ មានទាំង
ភ្នំ ទន្លេនឹងសមុទ្រផង។នោះគឺភូមិ Ly Hoa ឃុំ Hai Trach ស្រុក Bo Trachខែត្រ Quang Binh។ក្នុងប្រវត្តិសាស្រ្ត Ly Hoa មិនគ្រាន់តែជាភូមិប្របសមុទ្រដ៏ទ្រុប ទ្រុលប៉ុណ្ណោះទេថែមទាំង
មានប្រពៃណីវប្បធម៏ប្រវត្តិសាស្រ្តរបស់ខែត្រ Quang Binhនឹងប្រទេសទាំងមូលទៀតផង។
![]() |
| រូងផ្នំ Quang Binh (រូបថត៖Internet) |
នឹងមានទីតាំងយុទ្ធសាស្រ្តដ៏សែនសំខាន់។ក្នុងប្រវត្តិសាស្រ្តប្រឆាំងពួកខ្មាំងឈ្លានពាន តំបន់
ដី Ly Hoa ក៏កត់ត្រានូវព្រិត្តិការណ៏ប្រវត្តិសាស្រ្តជាច្រើនដែរ។កាល ដើមទ្វាសមុទ្រLy Hoa
ហៅថាទ្វាDai Ly ។នាឆ្នាំ១៣៦៩ ស្តេចTran Du Tong(១៣៤១ -១៦៩)ទ្រង់បានបញ្ជាកងទ័ព
ជើងទឹក Dai Viet វាយកំទេចពួកខ្មាំង Chiem។នៅក្បែរ ទ្វាសមុទ្រLy Hoa គឺជាភូមិសមុទ្រLy
Hoa ស្តុកស្តម។លោក Nguyen Duy Hung កម្មាភិបាលឃុំ Hai Trach បានឲ្យដឹងថា៖ ”ភូមិ
Ly Hoa មានប្រវត្តិសាស្រ្តអភិវឌ្ឌ្យតាំងពី រយះពេល៣០០ឆ្នាំមក។ប្រជាជនភូមិLy Hoa មានប្រពៃណីសាមគ្គីភាព រួមគ្នាទប់ ទល់នឹងគ្រោះធម្មជាតិ ច្បាមយកសមុទ្រនេសាទត្រីព្រមទាំងបំពេញល្អកាតព្វកិច្ច របស់ខ្លួនចំពោះរដ្ឋ រួមគ្នាឆ្លងកាត់ការលំបាកកសាងការរស់
នៅឲ្យកាន់តែសម្បូរ ធូរធារសុភមង្គល”។
ក៏ដូចជាបណ្តាភូមិនៅតំបន់ជនបទផ្សេងៗ នៅភូមិ Ly Hoa មានកេរិ័្តតំណែល ប្រវត្តិ
សាស្រ្តដ៏ថ្លៃថ្លាជាច្រើន។ សាលាភូមិ Ly Hoa បានស្ថាបនា នាឆ្នាំ១៧៣៧ -ជាសំណងមាន
តំលៃប្រវត្តិសាស្រ្តស្ថាបត្យកម្មសិល្បះជាគំរូ។នេះជាទីធ្វើសក្ការះបូជា បណ្តាដូនតាដែលមាន
គុណបំណាចបង្កើតភូមិ នឹងគ្រូដើមនៃបណ្តាមុខរបរ របស់ភូមិ សមុទ្រ។ នៅក្នុងសាលាភូមិក៏ធ្វើសក្ការះបូជា វង្សត្រកូលចំនួន១២ដែលត្រូវបានស្តេច ទ្រង់ផ្តល់ព្រះរាជក្រិត្យតែងតាំង។ ក្នុងនោះមានវង្សត្រកូល Nguyen Duy ដែលមាន មនុស្សជាច្រើននាក់ប្រឡងជាប់បណ្ឌិត
ធ្វើជាមន្រ្តីក្រោមរាជកាលស្តេចជាច្រើន។ លោក Pham Gia Thuong អ្នកចាស់ជរា១រូបនៅ
ភូមិ Ly Hoa បានឲ្យដឹងថា៖”នៅ បណ្តារាជកាលមុនៗ ភូមិ Ly Hoa យើងខ្ញុំមានមនុស្សជា
ច្រើននាក់ប្រឡងជាប់បណ្ឌិត ធ្វើជាមន្រ្តី។ ប៉ុព្វបុរសទាំងនេះបានបន្សល់ទុកនូវសញ្ញា
សំគាល់ដ៏ល្អប្រសើរជូនស្រុក កំណើត។បណ្តាកុលបុត្រ ភូមិ Ly Hoa ថ្ងៃនេះនៅតែពង្រីក
បានប្រពៃណីដ៏ល្អប្រសើរ នេះតទៅទៀត”។
![]() |
| វាលថ្មលោត Quang Binh(រូបថត៖Internet) |
បំផ្លិចបំផ្លាញរបស់កងទ័ពជើងអាកាសអាមេរិក។ដោយសេចក្តីប្តេជ្ញាចិត្ត “រថយន្តមិនទាន់
ចរាចរបាននោះ ផ្ទះមិនស្តាយទេ” ប្រជាជន ភូមិ Ly Hoaបានស្មគ្រចិត្ក រុះរើផ្ទះស្នាកចំនួន
១៥០ ខ្នង ដើម្បីសងស្ពានឲ្យកងទ័ពឆ្លងទន្លេ រួមចំណែកបន្ថែមកំលាំង មនុស្សកំលាំង
ទ្រព្យសម្បត្តិក្នុងការតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ ឯកភាមាតុភូមិ។ ក្រោយពីថ្ងៃប្រទេស
មានសន្តិភាព Ly Hoa ក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឌ្យមុខរបរនេសាទត្រីសមុទ្រ១ នឹងជា
មជ្ឈមណ្ឌលជួញដូរដ៏អូរអរ ១កន្លែងផង។ប្រជាជន ភូមិ Ly Hoa មិនគ្រាន់តែល្បីឈ្មោះដោយ
ប្រពៃណីសង្វាតរៀនសូត្រឧ្សាព្យាយាមពលកម្ម ប៉ុណ្ណោះទេ ថែមទាំងជាអ្នកជួញដូរពូកែ
ទៀតផង។នាសព្វថ្ងៃ ប្រជាជន Ly Hoa ជាច្រើន នាក់-ទោះបីទៅកាន់គ្រប់ទឹសទីក្នុងទូទាំង
ប្រទេស នឹងទទួលមហាជោគជ័យក្នុងជីវិត ក៏ដោយ ក៏ប៉ុន្តែនៅតែឆ្ពោះមកស្រុកកំណើត
ដោយមោទនភាពជានិច្ឆ។លោក Nguyen cam Son -ជនLy Hoa ម្នាក់បានមានចំណាប់
អារមណ៏ថា៖ “ពេលនៅឆ្ងាយពីស្រុក កំណើតទើបឃើញអស់នូវមនោសញ្ចេតនាស្រុក
កំណើត។ខ្ញុំបានផ្សារខ្ជាប់ជាមួយទឹកដីនេះក្នុងបណ្តាខែឆ្នាំមានសង្គ្រាមយ៉ាងកាចសា
ហាវ។ ទឹកដីនេះបានចិញ្ចឹមខ្ញុំធំឡើង។ គុណបំណាចនេះ មនោសញ្ចេតនានេះជានិច្ឆកាល
ក្រើនរំលឹកខ្ញុំ ជំរុញខ្ញុំត្រូវវិលត្រឡប់ មកស្រុកកំណើតវិញរួមចំណែកកសាងស្រុកកំណើត
ឲ្យកាន់តែស្រសស្អាតថែមទៀត”។
![]() |
| រូងភ្នំPhong Nha -Quang Binh( Internet) |
Hoa រួមជាមួយ វាលថ្មលោត”បានក្លាយទៅជារមណីយដ្ឋានល្អស្អាត១ ទីមកដល់១គួរឲ្យ
ជក់ចិត្តនឹងចាប់អារមណ៏ចំពោះភ្ញៀវទេសចរក្នុងនឹងក្រៅខែត្រ។ បើសិនជាមានឪកាសដើរឆ្លងកាត់តំបន់ដីនេះ ភ្ញៀវចូរឈាងជើងចូលទស្សនាភូមិ
សមុទ្រ Ly Hoa ដើម្បីយល់អំពីប្រពៃណីប្រវត្តិសាស្រ្តវប្បធម៏របស់តំបន់ជនបទស្រស់ស្អាត
នេះថែមទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ




