(VOV)_ខេត្ត Soc Trang បានជ្រើសរើសឃុំចំនួន២២ នៅតំបន់ឆ្ងាយដាច់​ស្រ
យាល តំបន់ជនរួមជាតិជាជនជាតិខ្មែររស់នៅ ដែលមានហេដ្ឋារចនាសម្ព័ន្ធនៅ អន់ខ្សោយ ដើម្បីចាប់ផ្តើមវិនិយោគការកសាងជនបទថ្មី។ បន្ទាប់ពីរយះពេលជិត ៣ឆ្នាំបានអនុវត្តមក សំណង់សុខុមាលភាពសង្គមជាង៣០០​ត្រូវបាន​ស្ថាបនាឡើង ដើម្បីជួយសម្រូលអោយប្រជាជននៅក្នុងតំបន់មានលក្ខណះអភិវឌ្ឍន៍​ផលិតកម្ម
កាត់បន្ថយ ភាពក្រីក្រ កសាងភូមិឃុំស្រស់ស្អាត។

បណ្ដាការផ្លាស់ប្តូរថ្មីនៅក្នុងភូមិនានានៅខេត្ត Soc Trang តាំងពីពេលកសាងជនបទថ្មី(http://thst.vn/)

ជាតំបន់​ដែលបានជ្រើសរើសធ្វើជាពិសោធន៍ ដើម្បីអនុវត្តកម្មវិធីកសាងជន
បទថ្មី​ឃុំ Ba Trinh ស្រុក Ke Sach ខេត្ត Soc Trang​​បានសម្រេចបទដ្ឋានចំនួន១១ស្ដី
ពីជនបទថ្មី។ ចូលជ្រៅទៅក្នុងភូមិទី៤ ជា​តំបន់មានជនរួមជាតិជាជនជាតិខ្មែរជា
ច្រើន រស់នៅ នៅសងខាងផ្លូវចាក់បេតុងនោះ ជាបណ្ដាសួនចំការផ្លែរឈើ បន្លែ​…។
ល។ លោក Duong Thom នៅភូមិទី៤ ឃុំ Ba Trinh បានអោយដឹងថា÷

“ ខ្ញុំគាំទ្រចលនាកសាងជនបទថ្មីនេះណាស់។ យើងបានមានការ​ស្រុះចិត្ត
គំនិត សាមគ្គីភាពជាធ្លុងមួយ រួមកម្លាំងកាយចិត្តរបស់រដ្ឋអំណាចនិងប្រជាជន​ក្នុង
តំបន់។ ដូច្នេះ យើងខ្ញុំទើបកសាងបានសំណង់នានានៃចលនាកសាង​ជនបទ ថ្មី បំរើផលប្រយោជន៍ប្រជាជន។”

នៅឃុំ Truong Khanh ស្រុក Long Phu ដោយមានចំនួនប្រជាជនជាង​៥៤%
ជា ជនរួមជាតិខ្មែរ ក៏បានខេត្ត Soc Trangជ្រើសរើសធ្វើជាគំរូអំពីការ​កសាងជនបទ
ថ្មីផងដែរ។ ជាឃុំដែលប្រជាជនភាគច្រើនប្រកបមុខរបរធ្វើស្រែ​នោះ ដូច្នេះក្នុង ដំណើការវិនិយោគ រដ្ឋអំណាចតំបន់បានយកចិត្តទុកដាក់ជាពិសេសដល់បទដ្ឋាន
នានា ដែលទាក់ទិនដល់កសិកម្ម ដូចជា÷​ធានាសាស្ត្រ ​រចនា​សម្ព័ន្ធពលកកម្ម
របៀប រៀបចំផលិតកម្ម…។ល។ ដើម្បីអនុវត្តប្រកបដោយ​ប្រសិទ្ធិភាព ឃុំតែង
តែរួម សហការជាមួយស្ថាប័នមានសមត្ថកិច្ចនានា បើក​ថ្នាក់ហ្វឹកហ្វឺនផ្ទេរ​វិទ្យា សាស្ត្រ បច្ចេកវិទ្យា ផលិតកម្ម…។ល។ បង​Lam Vinh Sang ភូមិ Truong Hung បាន
អោយដឹងថា÷

“ ឆ្នាំណាខ្ញុំក៏ចូលរួមថ្នាក់ហ្វឹកហ្វឺន ផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេកវិទ្យានៅ
ក្នុងឃុំនេះដែរ។ នៅទីនេះ ខ្ញុំបានស្រាវជ្រាវអំពីវិធានការដាំដុះ ផលិតកម្ម ចិញ្ជឹម
សត្វ។ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺន ខ្ញុំយល់ដឹងបានច្រើន ដូច្នេះផលិតកម្ម
មានប្រសិទ្ធិភាព​ខ្ពស់ជាង។”

នៅក្នុងតំបន់ Ke Sach ​បានបោះជំហាន​ពីមួយថ្ងៃទៅមួយថ្ងៃ។ ​អនុប្រធាន ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្រុក Ke Sach លោក​ Vu Ba Quanបាន អោយដឹងថា÷ ស្រុកទាំងមូលមានផ្ទៃដីកសិកម្មចំនួន​២៧ ០០០ហិកតា ភាគច្រើន
គឺ សំរាប់ដាំស្រូវនិងដើមឈើហូបផ្លែ មាន​តែប្រហែល​១០០០​ហិកតាសំរាប់​ដាំ
ដំណាំ។ ប៉ុន្តែនាបច្ចុប្បន្ន ​ផ្ទៃដីដាំដំណាំបានកើនឡើង១៣០០ហិកតា។ នេះជា​​
សញ្ញាសប្បាយ​រីករាយអំពីការផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចកសិកម្មក្នុងស្រុក
Ke Sach នេះ។

ក្រោយរយះពេលជិត៣ឆ្នាំអនុវត្ត​​ ឃុំគំរូចំនួន២២ដែលត្រូវ​បានខេត្ត Soc Trangវិនិយោគទុនចំនួន៥០០ពាន់លានដុង ដើម្បីកសាងបណ្ដាសំណង់ផល
ប្រយោជន៍សាធារណះ ផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចដំណាំ សត្វចិញ្ជឹម…ល។ ក្នុងដំណើការអនុវត្ត គណះកម្មាធិការបញ្ជាណែនាំគ្រប់ជាន់ថ្នាក់បាន​យកចិត្ត ទុកដាក់ដល់ការផ្សព្វផ្សាយអោយប្រជាជនយល់ដឹងអំពីផលប្រយោជន៍​របស់ សំណង់នានា ដោយហេតុនេះប្រជាជនក្នុងតំបន់បានរួមជាមួយរដ្ឋអំណាចអនុ
វត្ត​កម្មវិធីនេះយ៉ាងសកម្ម។ លោក Thach Thal លេខាធិការគណះកម្មធិការ​បក្ស
ស្រុក Long Phu បានអោយដឹងថា÷

“ក្នុងដំណើការកសាងសំណង់នានានៅមូលដ្ឋាន តែងតែមានការជះ​ឥទ្ធិ ពលទៅដល់ទ្រព្យសម្បត្តិ ដីធ្លីនិងដំណាំរបស់ប្រជាជន។ ដើម្បីប្រជាជនជ្រួត
ជ្រាប និងជួយជ្រោមជ្រែងចលនានេះ គណះកម្មាធិការបញ្ជាណែនាំគ្រប់ជាន់​ថ្នាក់បានឃោសនា ចលនាប្រជាជន ដើម្បីប្រជាជនយល់ដឹងច្បាស់អំពី​ផលប្រយោជន៍របស់សហគមន៍។ ពីនោះ ប្រជាជន​សកម្មចូលរួមអនុវត្តកម្មវិធី
នេះ។” រហូតមកដល់ពេលនេះ ដោយកម្មវិធីកសាងជនបទថ្មី បណ្ដាឃុំត្រូវបាន​
ខេត្ត Soc Trangវិនិយោគកសាងសំណង់ផលប្រយោជន៍សង្គមចំនួន១២០​សំ
ណង់ រួមមាន÷ អគ្គីសនី គមនាគមន៍ជនបទ សាលារៀន…។ល។ សំណង់ទាំង នេះបានជួយអោយជនរួមជាតិខ្មែរអភិវឌ្ឍន៍ផលិតកម្ម ផ្លាស់ប្តូរថ្មីរចនាសម្ព័ន្ធ​ខឿនសេដ្ឋកិច្ចកសិកម្ម រួមចំណែកកាត់បន្ថយភាពក្រីក្រ កសាងភូមិកាន់តែ​ស្រស់ស្អាតសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕