(VOV)_ក្រោយរយះពេល ជាង២ឆ្នាំ អនុវត្តការកសាងជនបទថ្មី មុខមាត់ជនបទ
វៀតណាមបានមានការផ្លាស់ប្តូរសកម្មជាច្រើន ជីវភាពរស់នៅខាងសម្ភារះ ​និងស្មារតី របស់ប្រជាជនកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែ ដើម្បី ដល់ឆ្នាំ ២០២០ សម្រេចគោលដៅការកសាងជនបទថ្មី តំបន់ជាច្រើន បានកំពុងបូកសរុប​ ដក បទពិសោធន៍ជាលើកដំបូង​ សំដៅដោះស្រាយការលំបាកមួយចំនួន។
ក្រោយរយះពេលជាង២ឆ្នាំអនុវត្ត កម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី
រហូតមកដល់ពេលនេះ ​មានឃុំចំនួន ៦៨% បានសម្រេច​គំរោងផែនការ​​​និង ឃុំ ចំនួន
៤៤% បានអនុម័ត្ត​លើ​ គំរោងផែនការកសាងជនបទថ្មី។ នាបច្ចុប្បន្ន ក្រៅពីឃុំចំនួន១១
អនុវត្ត​ពិសោធ​ទទួលបាន បទដ្ឋានពី ១៥ ដល់ ១៨ និងឃុំចំនួន​ ជិត ៩៨០​ឃុំទទួល បានបទដ្ឋានចាប់ពី១០ឡើងទៅ។ អំពី ប្រភពកម្លាំង សំរាប់ការកសាង​ជនបទថ្មី ក្រៅពី ថវិការបស់មជ្ឈឹម ដល់​បច្ចុប្បន្ននេះ ​មានខេត្ត និងទីក្រុង​ចំនួន ៥៣ បានចាត់ចែង​ថវិកា តំបន់ ជាមួយចំណាយថវិកា ជាង ១៤ពាន់ ពាន់លានវៀតណាមដុង។ ស្ដីអំពីបណ្ដា ការ លំបាក ក្នុងការអនុវត្តកសាងជនបទថ្មី លោក Nguyen Huu Duc លេខាគណះកម្មាធិការ បក្ស ឃុំ Phuoc Hau ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានអោយដឹងថា៖

“ ក្នុងបទដ្ឋានចំនួន ១៩ ស្ដីពីការកសាងជនបទថ្មី គឺលំបាកបំផុតគឺ​បទដ្ឋានទី១២ អំពីរចនាសម្ព័ន្ធពលករជនបទ។ តាមបទដ្ឋាននេះ​ពលករចំនួន៣០% ធ្វើកសិកម្ម ។នេះជាប្រការពិបាកអនុវត្តណាស់។ ដូច្នេះ យើងខ្ញុំសូមស្នើ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍
ជនបទ វៀតណាម រាយការជាមួយគណះ​កម្មាធិការបញ្ជាណែនាំ ដើម្បីកែសម្រួលអោយ សមស្រប ជាមួយតំបន់និមួយៗ ដើម្បីឃុំនិមួយៗអនុវត្ត។​”

លោក Le Truong Luu អនុប្រធានគណះកម្មាធិការប្រជាជន​ខេត្ត​និងជា ប្រធាន គណះកម្មាធិការកសាងជនបទថ្មី ខេត្តThua Thien Hue បានអោយដឹងថា៖

“ កម្មវិធីជនបទថ្មីត្រូវបានតំបន់ យើងខ្ញុំអនុវត្តល្អណាស់។ ប៉ុន្តែ នៅមានបញ្ហាជា​
ច្រើន​បានចោទឡើង។ ទីមួយ គឺប្រភពកម្លាំង​ ប្រមូល​ ​ដើម្បីកសាងជនបទថ្មី នៅមានកំ
ហិត។ ​ទីពីរគឺ ការអភិវឌ្ឍន៍ផលិតកម្ម បង្កើនចំណូលអោយប្រជាជន ក៏មានការលំបាកជា
ច្រើនដែរ។”

​ជាក់ស្ដែងគឺបណ្ដាការលំបាក​ ដែលកំពុងជួបប្រទះ​ក្នុងការកសាងជនបទថ្មី ​ដោយ
សារ ការងារឃោសនា ដើម្បីប្រជាជនស្រុះចិត្តគំនិតកសាងជនបទថ្មី មិនទាន់បានល្អ។​​ដើម្បីផ្លាស់ប្តូរគំនិតគិតគូអំពីកម្មវិធី ក្រសួង ស្ថាប័ន ផ្នែកជាច្រើន បានជំរុញការផ្សព្វផ្សាយ
ការផ្តួចផ្តើមគំនិត គោលនយោបាយថ្មី ដើម្បីអនុវត្តកម្មវិធី។ ប្រការនេះ​ទទួលបាន​លទ្ធផល ជាក់ស្ដែងជាជំហាន​ដំបូង។​ ការពិតជាក់ស្ដែងមួយទៀតគឺ ការធ្វើល្អ​ការងារ​ឃោសនានៅ តំបន់នានា បានរួមចំណែកលើកទឹក​ចិត្តអង្គភាពអាជីវកម្ម អ្នកសម្បុរសធ៌ម គាំទ្រ ជួយ ឧបត្ថម្ភចលនា ដោយការផ្តល់ថវិកា សម្ភារះ…។ល។

ដើម្បីសម្រេចគោលដៅកសាងជនបទថ្មី ដល់ឆ្នាំ ២០១៥ ​តំបន់ទាំងឡាយ ​ត្រូវជំរុញ ការចូលរួម របស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់​ បន្តសុក្រិដ្ឋ និងពង្រឹងគណះកម្មាធិការគ្រប់ជាន់
ថ្នាក់ ​។ ក្នុងរយះពេលខាង​មុខនេះ អចិន្ត្រៃយ៍ គណះកម្មាធិការមជ្ឈឹម អំពីការកសាងជនបទ
ថ្មី នឹង​ណែនាំ ​ពីនិត្យមើល ចងក្រងឡើងវិញ​គំរោងផែនការនានា។ ​ឧបនាយករដ្ឋមន្ត្រី Vu
Van Ninh បានលើកច្បាស់ថា៖

“ ខ្ញុំចាត់ទុកថា ប្រការសំខាន់ គឺត្រូវបូកសរុបរូបសណ្ឋាន ពង្រីក​របៀបធ្វើល្អ ច្នៃប្រឌិត
ថ្មី គំរូនៅតំបន់ផ្សេងៗ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ការណែនាំ​និងពិនិត្យមើល និងរៀបចំចងក្រងឡើងវិញ​គំរោងផែនការនៅឃុំនិមួយៗ។ ជាពិសេស គឺការកសាង​គំរោង ផែនការ ក៏ត្រូវសម្របជាមួយ​ស្ថានភាពជាក់ស្ដែងក្នុងតំបន់ផងដែរ។”

គណះកម្មាធិការបញ្ជាណែនាំមជ្ឈឹម អំពីការកសាងជនបទថ្មី បាន​អោយដឹងថា៖ ការយកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋាភិបាល​វៀតណាម ក្នុងការកសាងជនបទថ្មី ​គឺកាសផ្លាស់ប្តូរជាសារវ័ន្តជីវភាពរស់នៅ និងការអភិវឌ្ឍន៍ផលិតកម្មរបស់ប្រជាជន។ នោះ គឺជាប្រការសំខាន់បំផុត​៕

ក្រោយរយះពេល ជាង២ឆ្នាំ អនុវត្តការកសាងជនបទថ្មី មុខមាត់ជនបទវៀតណាមបានមានការផ្លាស់ប្តូរសកម្មជាច្រើន (http://dangcongsan.vn)