(VOV 5)_រយៈពេលដើម្បីបង្កើតសហគមន៍រួមអាស៊ាន សល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។ក្នុង ដំណើការកសាងសហគមន៍អាស៊ាននេះ សហគមន៍សេដ្ឋកិច្ចអាស៊ានជាសរ សរស្នូល មួយ ដែលមិនអាចកាត់ផ្តាច់ចេញពីដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចសកលបានឡើយ។ ដូច្នេះ អាស៊ានកំពុងពង្រឹងនិងពង្រីកការតភ្ជាប់រវាងអង្គភាពអាជីវកម្មនៃបណ្ដាប្រ
ទេសក្នុងតំបន់ដ៏ចីរភាព ក្នុងនោះមានបណ្ដាអាជីវការនី។ នេះគឺជាគោលដៅរបស់
បណ្ដាញអាជីវការនីអាស៊ាន ( AWEN) ដែលទើបបានបង្ហាញមុខនាថ្ងៃទី២២ មេសា
កន្លងទៅ។
![]() |
| AWEN - ទីបង្អែកសំរាប់អាជីវការនីអាស៊ានក្នុងដំណើរធ្វើសមាហរណកម្ម(TTXVN) |
AWEN ជាបណ្ដាញ់១នៃបណ្ដាអ្នកដឹកនាំជានារីក្នុងអង្គភាពអាជីវកម្មនានាក្នុង
តំបន់។ គោលដៅរបស់ AWEN នោះគឺបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ កសាងនិងផ្តើមគំនិតថ្មីដើម្បីរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
នានា ឆ្ពោះទៅគោលដៅសមភាពភេទ បង្កើនសិទ្ធិនិងបច្ចេកទេសអាជីវកម្មសំរាប់
នារីក្នុងសហគមន៍ បង្កើតបរិយាកាសអាជីវកម្មងាយស្រួលសំរាប់អង្គភាពអាជីវ កម្ម ដឹកនាំដោយនារី …។ល។ ប្រការនេះត្រូវបានលោកស្រី Alicia dela Rosa - Bala អគ្គ
លេខាធិការអាស៊ាន ទទួលបន្ទុកសហគមន៍វប្បធម៌ និងសង្គម បានសង្កត់ធ្ងន់នៅ
ក្នុងពិធីបង្កើត AWEN ថា៖
“ ការបង្កើត បណ្ដាញអាជីវការនីអាស៊ាន គឺដើម្បីលើកកំពស់តួនាទីរបស់នារីក្នុងអង្គភាពអាជីវកម្មនៅក្នុងតំបន់ ជំរុញការជ្រៀតចូលទីផ្សារ និងបង្កឱកាសអភិ
វឌ្ឍន៍ សំរាប់អាជីវការនីផ្សេងៗ នៅក្នុងតំបន់។ បណ្ដាអាជីវការនីជាកត្តាសំខាន់ក្នុង
ការ កសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ផង និងមានគោលបំណងទទួលបាន ផលប្រយោជន៍ពីទីផ្សារសេដ្ឋកិច្ច និងឱកាសធ្វើអាជិវកម្មក្នុងអាស៊ានទៀតផង។”
មូលទស្សនះដូចលោកស្រី Alicia dela Rosa - Bala រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានអោយ ដឹងថា៖ ការបង្កើត បណ្ដាញអាជីវការនីអាស៊ាន ជាសកម្មភាព១ដោយវៀតណាម
បំផុសឡើង។ វៀតណាមនឹងបំពេញតួនាទីជាប្រទេសសម្រុះសម្រួលក្នុងអាណត្តិ ដើមដំបូង និងខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងអាជីវការនីនានា និង
បង្កើនការការពារសិទ្ធិនានាសំរាប់នារីវៀតណាមនិយាយដោយឡែក និងនារីក្នុង
បណ្ដាប្រទេសអាស៊ាននិយាយរួម៖
“ ក្នុងសភាពការណ៍ធ្វើសមាហរណកម្មក្នុងតំបន់យ់ាងខ្លាំងក្លា និងត្រៀមរៀប ចំបង្កើតសហគមន៍អាស៊ាននាឆ្នាំ២០១៥ ការបង្កើត AWEN នឹងរួមចំណែកដ៏សែន
សំ ខាន់ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ បង្កើនសមភាព ភេទ និងផ្តល់សិទ្ធិសំរាប់នារី រួមចំណែកកសាងតំបន់អាស៊ានមួយប្រកបដោយ
សន្តិភាព និងសម្បូររុងរឿង។”
ដោយតួនាទីជាប្រធានដើមដំបូងរបស់ AWEN លោកស្រី Pham Thi Tuyet Minh ប្រធានក្រុមប្រឹក្សារអាជីវការនីវៀតណាម -សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត
ណាម បាននាំចេញបណ្ដាអាទិភាពរយៈពេលខ្លី និងវែង បណ្ដាសកម្មភាពរួម ដើម្បីធានា សកម្មភាពរបស់ AWEN ប្រកបដោយប្រសិទ្ធិភាពក្នុងអនាគត៖
“ បណ្ដាញនេះបានឆ្ពោះទៅការជំរុញតួនាទីនិងសម្លេងរបស់អាជីវការនីអា
ស៊ាន បង្កើតឱកាស អោយគេអភិវឌ្ឍន៍។ នេះក៏គឺជាវេទិកាដើម្បីអាជីវការនីអាច ចែករំលែកព័ត៍មាន បទពិសោធន៍ក្នុងអាជីវកម្ម …។ល។”
ជាច្បាស់លាសថា៖ បណ្ដាញ AWEN នឹងបំពេញបានគ្រប់តម្រូវការអំពី
ព័ត៍មាន ចំពោះអាជីវការនី ក្នុងពេលធ្វើការជាមួយដៃគូនានាក្នុងតំបន់។ នេះក៏ គឺជាចំណុចមួយដើម្បីធានាសិទ្ធិ ផលប្រយោជន៍សំរាប់អាជីវការនីនានា និងនេះ
ក៏ជាទីបង្អែកសំរាប់អាជីវការនីអាស៊ាននានា ក្នុងដំណើការកសាងសហគមន៍
អាស៊ាន និងធ្វើសមាហរណកម្មអន្តរជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

